Breaking: ចិន ប្រកាសថា ខ្លួន គ្មានបំណងកសាងមូលដ្ឋានយោធា នៅប្រទេសកោះ សូលូម៉ុន នោះទេ, នេបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ៖ នៅក្នុងភូមិសាស្រ្តនយោបាយ ប្រទេសមហាអំណាច បាននឹងកំពុងប្រកួតប្រជែង នូវយុទ្ធសាស្រ្តរបស់ខ្លួន តាមរយៈការដើរចងសម្ព័ន្ធភាព ជាមួយបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក។ ដោយឡែក នៅក្នុងតំបន់អាស៊ាននេះវិញ ត្រូវបានអ្នកតាមដាន ភូមិសាស្រ្តនយោបាយ មើលឃើញថា សហរដ្ឋអាមេរិក កំពុងដើរចងសម្ព័ន្ធភាព ជាមួយបណ្ដាប្រទេសមួយចំនួន តាមរយៈគំនិតផ្ដួចផ្ដើម ក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីប្រឆាំងទៅនឹង៌ឥទ្ធិពលរបស់ចិន គឺផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (BRI)...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសន្ទនាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយរដ្ឋមន្ត្រីការបរទេសបារាំង ដែលទើបតែងតាំងថ្មីលោកស្រី Catherine Colonna ដោយភាគីទាំងពីរបានប្តេជ្ញា ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកិច្ចសហប្រតិបត្តិការ ចិន-សហភាពអឺរ៉ុប កាន់តែស៊ីជម្រៅ។ លោក Wang Yi បានលើកឡើងថា ប្រទេសបារាំង...
បរទេស៖ បើយោងតាមសេចក្តីព្រាង ឯកសារមួយដែលលេចធ្លាយដល់សារព័ត៌មាន ខណៈអ្នកការទូតកំពូល របស់ប្រទេសចិនធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិក បានឱ្យដឹងថា ប្រទេសចិនគ្រោង នឹងផ្តល់កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខសំខាន់ៗដល់បណ្តាប្រទេសនៅប៉ាស៊ីហ្វិកជាបន្តបន្ទាប់។ សំណើដែលបានចោទប្រកាន់ នឹងកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំមួយជាមួយកោះ Solomon ដែលនាំឱ្យមានការជំទាស់យ៉ាងខ្លាំងពីអូស្ត្រាលី និងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកសារនេះត្រូវបានទទួលដោយសារព័ត៌មាន...
បរទេស៖ អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងរុស្ស៊ី និងចិន ជាច្រើនគ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាស (KADIZ) របស់កូរ៉េខាងត្បូង ដោយមិនមានការជូនដំណឹង ដោយជំរុញឱ្យកងទ័ពអាកាសកូរ៉េខាងត្បូង ចេញយន្តហោះចម្បាំង ប្រដេញទៅកាន់កន្លែងកើតហេតុ។ យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកមួយរូបបានលើកឡើងថា សមយុទ្ធយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររួមគ្នា ដោយរុស្ស៊ី និងចិន នៅថ្ងៃអង្គារ នេះបង្ហាញពីការរៀបចំដ៏ជម្រៅរបស់ប្រទេសទាំង២នេះ ។ នៅមុននេះ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ពីការល្បាតរួមគ្នា ដែលក្រសួងបានឲ្យដឹងថា មានរយៈពេល១៣ម៉ោងនៅលើសមុទ្រជប៉ុន និងចិនខាងកើត ហើយពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ...
ថ្មីៗនេះ ចិនបានធ្វើជាម្ចាស់ផ្ទះ នៃវេទិកាគណបក្សនយោបាយ ធនាគារគំនិត និងអង្គការសង្គមស៊ីវិល នៃក្រុមប្រទេស BRICS (BRICS គឺជាពាក្យកាត់ ដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន សំខាន់ៗ ចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។ ក្រុមប្រទេស BRICS មានផ្ទៃដី...
ប៉េកាំង ៖ សហរដ្ឋអាមេរិក គួរគោរព តាមគោលការណ៍ចិនតែមួយ និងការកំណត់ ក្នុងគោលការណ៍ ចិន-អាមេរិកទាំង៣ ។ អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក លោក Wang Wenbin បានឲ្យដឹងថា សេចក្តីថ្លែងការណ៍រួម និងបញ្ឈប់ការបិទបាំង និងលាក់បាំងគោលការណ៍ចិន តែមួយ ។ អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងថា អ្វីដែលគេហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់សហរដ្ឋអាមេរិក នឹងត្រូវបរាជ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang Yi បានធ្វើអត្ថាធិប្បាយ នៅពេលជួបជាមួយសារព័ត៌មាន បន្ទាប់ពីបានជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Bilawal...
ថ្ងៃទី១៨ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានតបសសំបុត្រទៅឱ្យអ្នកប្រាជ្ញវ័យក្មេងរបស់សាកលវិទ្យាល័យ Nanjing ដែលបញ្ចប់ការសិក្សានៅបរទេសត្រឡប់មកមាតុប្រទេសវិញ។ លោក Xi Jinping បានថ្លែងក្នុងសំបុត្រថា ពេលបានដឹងថាលោកអ្នកបានចាត់ទុកអ្នកវិទ្យាសាស្ត្រជំនាន់ចាស់ជាគំរូ ពេលបញ្ចប់ការសិក្សានៅក្រៅប្រទេសក៏ត្រឡប់មកមាតុប្រទេសវិញដើម្បីបម្រើប្រជាជននិងមាតុប្រទេស ហើយទទួលបានលទ្ធផលជាផ្លែផ្កា ខ្ញុំស្ងប់ចិត្តណាស់។ ឆ្លៀតឱកាសខួប ១២០ ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យ Nanjing សូមចូលរួមអបអរយ៉ាងកក់ក្ដៅនិងសួរសុខទុក្ខយ៉ាងស្មោះចំពោះអស់លោកអ្នក! សង្ឃឹមថាអ្នកទាំងឡាយអាចបង្កើតលទ្ធផលថ្មីក្នុងការជំរុញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយភាពឯករាជ្យម្ចាស់ការ...