ថ្ងៃទី១២ខែកក្កដា តារាងពិន្ទុនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆមាសទីមួយឆ្នាំនេះត្រូវបានចេញផ្សាយជាផ្លូវការ៖ទំហំនាំចេញនាំចូលសរុបរបស់ពាណិជ្ជកម្មទំនិញ ឡើងដល់២១,១៧ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៦.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលបានបន្តនិងពង្រឹងនិន្នាការប្រសើរឡើងវិញកាលពីមុន។ប្រព័ន្ធផ្សាព្វផ្សាយបរទេសដូចជាកាសែត《Financial Times》អង់គ្លេសជាដើមបានយល់ឃើញថា ក្នុងបរិបទនៃកត្តាអវិជ្ជមានជាច្រើន ដូចជាប្រទេសលោកខាងលិចឃោសនាបំប៉ោងពី”ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច” ហើយអាមេរិកនិងអឺរ៉ុបដំឡើងពន្ធគយលើផលិតផលចិនជាដើម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនអាចទទួលបាននូវសមិទ្ធផលលើសពីការរំពឹងទុកបែបនេះ គឺបានមកដោយមិនងាយទេ ហើយបានក្លាយជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចចិន។ ជាបថម គឺថា មានទំហំខ្ពស់ជាងមុន។ ក្នុងឆមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនបានលើសពី២១ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រដោយបំបែកកំណត់ត្រាខ្ពស់ថ្មីម្តងទៀត។បើមើលពីល្បឿនកំណើនអាចឃើញថា ការនាំចេញនាំចូលក្នុងត្រីមាសទីពីរបានកើនឡើង៧.៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលបញ្ជាក់ថា និន្នាការទៅរកភាពល្អប្រសើរនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនត្រូវបានពង្រឹងថែមមួយកម្រិតទៀត។ ...
ថ្ងៃទី១៣ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែលភាគីអាមេរិកចុះហត្ថលេខាលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការជំរុញការដោះស្រាយវិវាទរវាងភូមិភាគស្វយ័ត Xizang និងចិន” ។ មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី១២ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការជំរុញការដោះស្រាយវិវាទរវាងភូមិភាគស្វយ័ត Xizang និងចិន”ដែលធ្វើឱ្យវាក្លាយជាច្បាប់ជាផ្លូវការ ។ ព្រមពេលជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិក Joe Biden បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា សេចក្តីព្រាងច្បាប់នេះមិនបានកែប្រែគោលនយោបាយនៃបក្សទាំងពីររបស់អាមេរិកក្នុងរយៈពេលជាយូរនោះទេ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការបរទេស នៃរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសកាលពីថ្ងៃសុក្រថា សហគ្រាសឧស្សាហកម្មយោធាអាមេរិក ចំនួន៦ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅក្នុងប្រទេសចិន ដោយសារតែពួកគេបានចូលរួម ក្នុងការលក់អាវុធទៅឲ្យកោះតៃវ៉ាន់។ ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា៖ ថ្មីៗនេះសហរដ្ឋអាមេរិក បានប្រកាសថាខ្លួននឹងលក់អាវុធ ទៅឱ្យតំបន់តៃវ៉ាន់ នៃប្រទេសចិនម្តងទៀត ដែលវាបានបំពានយ៉ាងធ្ងន់ធ្ងរ នូវគោលការណ៍ចិនតែមួយនិងជ្រៀតជ្រែក...
ប៊ែរឡាំង៖ ស្ថានទូតចិន ប្រចាំប្រទេសអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការសម្រេចចិត្តរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការដកផ្នែកទូរគមនាគមន៍ចិន ជាបណ្តើរៗចេញពីបណ្តាញ 5G របស់ខ្លួន។ ក្រសួងមហាផ្ទៃសហព័ន្ធរបស់ប្រទេសអាល្លឺម៉ង់ បានប្រកាសសេចក្តីសម្រេចនេះ កាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងនូវអ្វីដែលហៅថា ហានិភ័យសន្តិសុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតចិនបានឲ្យដឹងថា ការសម្រេចចិត្តបែបនេះ គឺផ្អែកលើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានថាក្រុមហ៊ុនចិន...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះការបន្តរីករាលដាលនៃព័ត៌មានមិនពិត ដោយគ្មានមូលដ្ឋានដោយសហរដ្ឋអាមេរិក អំពីអ្វីដែលគេហៅថា “មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ដែលជំរុញដោយប្រទេសចិន” ។ ការលើកឡើងរបស់លោក Lin ធ្វើឡើងបន្ទាប់ពីការចោទប្រកាន់ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្នុងវេទិកាសាធារណៈរបស់អង្គការណាតូឆ្នាំ២០២៤...
កំណែទម្រង់និងការបើកចំហជា គោលនយោបាយរដ្ឋជាមូលដ្ឋាន របស់បក្សកុម្មុយនីស្តចិន ក្នុងការធ្វើអភិបាលកិច្ច វាត្រូវបានតាក់តែងនៅក្នុង កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី១១ ក្រោមអធិបតីភាពរបស់លោក Deng Xiaoping នៅឆ្នាំ១៩៧៨ ហើយត្រូវបានធ្វើមានភាពស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយនៅក្នុង សម័យប្រជុំពេញអង្គលើកទី ៣ នៃ គណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តចិនអាណត្តិទី១៨ ក្រោមអធិបតីភាពរបស់លោកXi Jinping នៅឆ្នាំ២០១៣។ នៅមុនថ្ងៃនៃកិច្ចប្រជុំពេញអង្គលើកទី៣...
ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០២៤នេះ មានកម្មករនិយោគជិត ជាង៩សែននាក់ កំពុងទទួលបានទីផ្សារការងារ ក្នុងវិស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលភាគច្រើននៅក្នុងរោងចក្រសហគ្រាសចិន។ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជា ចិន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ របស់ក្រសួងការងារ...
អ្នកផ្តល់បទសម្ភាសន៍ នៅទូទាំងពិភពលោក រំពឹងទុកពីកម្លាំងចលករ កាន់តែច្រើនរបស់ចិន កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ ដែលជិតនឹងបើកធ្វើទទួល បានការយកចិត្តទុកដាក់យ៉ាង ខ្លាំងពីទូទាំង ពិភពលោក ចិននឹងជុំវិញកំណែទម្រង់ ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ថែមទៀត តាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន ។ ការស្ទង់មតិចំនួនបី របស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ...
«ការធ្វើទេសចរណ៍នៅចិន CityមិនCity ?» នេះជាឃ្លាពេញនិយមតាមបណ្តាញទំនាក់ទំនងចិន និងបរទេសក្នុង មួយរយៈកាលកន្លងទៅនេះ ។ ពាក្យថា City នៅទីនេះមានន័យថា ឡូយឬទាន់សម័យ CityមិនCity ? មានន័យថា ឡូយអត់ ? ទាន់សម័យអត់ ? ពាក្យនេះបានលេចឡើងក្នុងវីដេអូឃ្លីប របស់ភ្ញៀវទេសចរបរទេស ដែលបានធ្វើដំណើរកម្សាន្ត នៅប្រទេសចិន...
របាយការណ៍ស្តីពី «ការរិះគន់និងច្រានចោលម្តងទៀត ចំពោះសំណុំរឿង មជ្ឈត្តកម្មសមុទ្រចិនខាងត្បូង» ដែលរួមគ្នាតាក់តែងឡើង ដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អំពីមហាសមុទ្រHuaYang វិទ្យាស្ថានស្រាវជ្រាវ អំពីសមុទ្រចិនខាងត្បូង និងសមាគមច្បាប់អន្តរជាតិចិន ត្រូវបានចេញផ្សាយនៅក្រុងប៉េកាំង នៅថ្ងៃទី១១ខែកក្កដា ។ របាយការណ៍នេះបានចង្អុលបង្ហាញថា គិតរហូតដល់បច្ចុប្បន្ន ហ្វីលីពីន បានលើកឡើងដោយឯកតោភាគីនូវអ្វីដែលហៅថា “ការកាត់ក្តីនៃសំណុំរឿង មជ្ឈត្តកម្មសមុទ្រចិនខាងត្បូង”៨ឆ្នាំហើយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនៅក្រៅតំបន់មួយចំនួនតូច...