តូក្យូ៖ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅថ្ងៃអង្គារថា ប្រទេសជប៉ុន បានបាត់បង់ឋានៈជាម្ចាស់បំណុលកំពូល របស់ពិភពលោកជាលើកដំបូងក្នុងរយៈពេល ៣៤ឆ្នាំ ដែលវ៉ាដាច់ដោយប្រទេសអាល្លឺម៉ង់ ទោះបីជាទ្រព្យសកម្មខាងក្រៅសុទ្ធរបស់ខ្លួន បានកើនឡើងដល់កម្រិតខ្ពស់មួយ ផ្នែកដោយសារតែប្រាក់យ៉េនធ្លាក់ចុះ។ ទ្រព្យសកម្មខាងក្រៅសរុបរបស់ប្រទេសជប៉ុន បានកើនឡើង ១២.៩ ភាគរយធៀបនឹងឆ្នាំមុនដល់ ៥៣៣.០៥ ពាន់ពាន់លានយ៉េន (៣.៧ ពាន់ពាន់លានដុល្លារ) គិតត្រឹមដំណាច់ឆ្នាំ២០១៩ កើនឡើងដល់ ៥០០ពាន់ពាន់លានយ៉េនជាលើកដំបូង ប៉ុន្តែសរុបគឺទាបជាង...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបណ្តេញរដ្ឋមន្ត្រីកសិកម្ម លោក Taku Eto ចេញពីតំណែង ជុំវិញការលើកឡើងដ៏ចម្រូងចម្រាសមួយ ដែលបានបង្កឱ្យមានការខឹង សម្បារជាសាធារណៈ ចំពេលតម្លៃស្រូវកើនឡើង ដោយបានដោះស្រាយនូវផលប៉ះពាល់ថ្មី ដល់មេដឹកនាំរដ្ឋាភិបាលភាគតិច ដែលមិនមានប្រជាប្រិយរួចទៅហើយ នៅមុនការបោះឆ្នោតសភា ។ លោក Ishiba បានជ្រើសរើសអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសជប៉ុន គឺលោក Taku Eto បានដាក់លិខិតលាលែងពីតំណែងទៅនាយករដ្ឋមន្ត្រី Shigeru Ishiba ជុំវិញកំហុសដែលគួរឱ្យខ្មាសអៀននាពេលថ្មីៗនេះទាក់ទងនឹងអង្ករ ដែលជាការអត្ថាធិប្បាយដែលបង្កឱ្យមានកំហឹងជាសាធារណៈចំពោះការកើនឡើងនៃតម្លៃអាហារសំខាន់ជាងគេ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Eto ដែលមានអាយុ...
វ៉ាស៊ីនតោន៖ អ្នកការទូតមកពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានកោះប្រជុំគណៈគ្រប់គ្រងលេខាធិការដ្ឋានត្រីភាគីរបស់ពួកគេក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត “មិនផ្លាស់ប្តូរ” របស់ប្រទេសទាំងបី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបីផ្លូវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោក Yi Won-woo អគ្គនាយករងទទួលបន្ទុកកិច្ចការអាមេរិកខាងជើងនៅក្រសួងការបរទេសនៃទីក្រុងសេអ៊ូល ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកប្រទេសចិន ជប៉ុន កូរ៉េ ម៉ុងហ្គោលី និងតៃវ៉ាន់លោក Kevin Kim...
តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បានឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួន នឹងធ្លាក់ចុះ ៣៤.៩ ភាគរយសម្រាប់ឆ្នាំអាជីវកម្មបច្ចុប្បន្នរហូតដល់ខែមីនា ឆ្នាំក្រោយ ដែលមានទំហំរហូតដល់ ៣.១ ទ្រីលានយ៉េន (២១.៦ ពាន់លានដុល្លារ) ដោយសារតែពន្ធគយខ្ពស់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន...
តូក្យូ៖ សម្ព័ន្ធដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុនបានព្រមព្រៀងគ្នា ដើម្បីពិចារណាវិធានការសេដ្ឋកិច្ចថ្មី ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃពន្ធខ្ពស់ដែលដាក់ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងគោលបំណងចងក្រងកញ្ចប់នេះឱ្យទាន់ពេលសម្រាប់ការបោះឆ្នោតសភាក្នុងខែកក្កដា។ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី លោក Hiroshi Moriyama និងសមភាគីគណបក្ស Komeito លោក Makoto Nishida បានយល់ព្រមលើតម្រូវការក្នុងការចាត់វិធានការធូរស្រាល ខណៈពេលដែលវាយតម្លៃការចរចាពាណិជ្ជកម្ម ដែលកំពុងបន្តរបស់ប្រទេសជប៉ុនជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមសមាជិកសភាដែលបានចូលរួមកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងតូក្យូ។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃពន្ធគយរបស់សហរដ្ឋអាមេរិក...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបដិសេធការលើកលែង ទាំងស្រុងរបស់ប្រទេសជប៉ុនពីពន្ធគយ “ទៅវិញទៅមក” ១០ ភាគរយ ប៉ុន្តែជាពន្ធជាក់លាក់របស់ ប្រទេសនៅក្នុងការចរចានាពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រភពបានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បានប្រាប់អ្នកចរចាកំពូលរបស់ជប៉ុនលោក Ryosei Akazawa ក្នុងកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនថា...
តូក្យូ ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីពន្លឿនកិច្ចពិភាក្សាពន្ធដារ បន្ទាប់ពីបានធ្វើឱ្យមានការ វិវឌ្ឍន៍មួយចំនួនក្នុងការ ដាក់មូលដ្ឋានគ្រឹះ សម្រាប់ការពង្រីកពាណិជ្ជកម្មទ្វេភាគីក្នុងគោលបំណងឈានដល់ “កិច្ចព្រមព្រៀង ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក” នៅដើមខែមិថុនា ។ បន្ទាប់ពីជួប ជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent និងសមាជិកគណៈរដ្ឋមន្ត្រីអាមេរិកផ្សេងទៀត ក្នុងទីក្រុងវ៉ាស៊ីនតោន ប្រធានអ្នកចរចា...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា ប្រទេសជប៉ុន នឹងមិនលះបង់ផលប្រយោជន៍ជាតិរបស់ខ្លួន ដើម្បីបញ្ចប់ការចរចារពន្ធ ដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់ការចរចា ថ្នាក់រដ្ឋមន្ត្រីមួយផ្សេងទៀត។ លោក Ishiba បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាគឺ “វិជ្ជមាន និងស្ថាបនា” ប៉ុន្តែនៅតែមានចន្លោះប្រហោងរវាងប្រទេសទាំងពីរ ដោយបន្ថែមថា “កិច្ចខិតខំប្រឹងប្រែងជាអតិបរមា គឺចាំបាច់ពីភាគីទាំងពីរ ដើម្បីឈានដល់កិច្ចព្រមព្រៀងណាមួយ។...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងហ្វីលីពីនរហូតដល់ថ្ងៃពុធ ដោយសង្ឃឹមថា នឹងផ្តល់ជូនប្រទេសជប៉ុន ជាដៃគូដែលអាចទុកចិត្តបាន នៅពេលដែលពន្ធគយរបស់សហរដ្ឋអាមេរិក និងការប៉ុនប៉ង របស់ចិន ក្នុងការពង្រីកឥទ្ធិពល របស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងបង្កឱ្យ មានការព្រួយបារម្ភ។ ជាមួយនឹងពន្ធគយរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានអង្រួនសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍...