ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា ជប៉ុន មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ឡើយ តែលើកទឹកចិត្ត គ.ជ.ប បង្កើនកិច្ចសហការជាមួយ សមាគម អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយ ជាពិសេស...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថា ក្នុងរង្វង់នៃការធ្វើសមាជបក្សកុម្មុយនិស្តលើកទី២០របស់ចិនដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ និងលើកក្រោយនៅឆ្នាំ២០២៧ ជប៉ុននឹងបង្កើតអាវុធដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២ ក្នុងការប្រជែងដើម្បីរារាំងក្រុងប៉េកាំងពីសង្គ្រាមនៅក្នុងតំបន់អាស៊ីបូព៌ា ។ មន្ត្រីរដ្ឋាភិបាលជប៉ុន និងអ្នកវិភាគសន្តិសុខបានលើកឡើងដូច្នេះ ។ប្រទេសជប៉ុន បានកំណត់អត្តសញ្ញាណចិនថា ជាសត្រូវចម្បងរបស់ខ្លួននៅក្នុងសៀវភៅសការពារជាតិឆ្នាំ២០១៩របស់ខ្លួន ដោយព្រួយបារម្ភថា ការបំពានរបស់ទីក្រុងប៉េកាំងនៃបទដ្ឋានអន្តរជាតិ សម្ពាធលើកោះតៃវ៉ាន់...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្ត ផ្ដល់ជំនួយលើគម្រោង គាំទ្រថ្មីមួយ មានទឹកប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិក សម្រាប់ការងារជួសជុល ប្រាសាទបាយ័ន ក្នុងតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៩ តុលា នេះ បានឱ្យដឹងថា...
តូក្យូ ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានី បានឲ្យដឹងថ្ងៃពុធនេះថា លោកនឹងពិភាក្សា អំពីបញ្ហាសន្តិសុខ ថាមពល និងការប្រែប្រួលអាកាសធាតុ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហ្វីមីអូ គីស៊ីដា នៅចុងសប្តាហ៍នេះនៅទីក្រុង Perth ។ កិច្ចប្រជុំនៅទីក្រុងរដ្ឋភាគ ខាងលិចប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍ នឹងប្រព្រឹត្តទៅ ខណៈដែលប្រទេសទាំងពីរ...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងនាំចេញទៅកាន់ប្រទេសឥណ្ឌា នូវអង់តែនបំបាំងកាយ ដែលបំពាក់នៅលើនាវាពិឃាត របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ ខណៈដែលប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ប្រសិនបើបានសម្រេច វានឹងក្លាយជាករណីនាំចេញ លើកដំបូងក្រោមកិច្ចព្រមព្រៀងជប៉ុន-ឥណ្ឌា ស្តីពីឧបករណ៍ការពារជាតិ និងការផ្ទេរបច្ចេកវិជ្ជាដែលបាន ចុះហត្ថលេខាក្នុងឆ្នាំ២០១៥។ ប្រភពបានឲ្យដឹងថា ការនាំចេញដែលបានរំពឹងទុក គឺមានបំណងជំរុញឱ្យឥណ្ឌា កាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី ក្នុងការទិញឧបករណ៍យោធា និងជំរុញទំនាក់ទំនងការពារជាតិរវាងជប៉ុន និងឥណ្ឌាចំពេលមានការកើនឡើង...
តូក្យូ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានព្រមានថា ប្រទេសកូរ៉េខាងជើង អាចនឹងបានបញ្ចប់ ការត្រៀមលក្ខណៈ សម្រាប់ការសាកល្បង នុយក្លេអ៊ែរលើកទី៧ របស់ខ្លួនរួចជាស្រេច ខណៈដែលកំពុងធ្វើការសាកល្បងមីស៊ីល ដែលបានចាប់ផ្តើម នៅដើមឆ្នាំនេះ។ លោក Hamada ក៏បានឲ្យដឹងក្នុងអំឡុងសម័យប្រជុំសភាថា បច្ចេកវិទ្យាសព្វាវុធរបស់ទីក្រុងព្យុងយ៉ាង បានអភិវឌ្ឍ “ក្នុងល្បឿនលឿន”...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន និងកាណាដា បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ដើម្បីចាប់ផ្តើមការចរចា លើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សម្រាប់ការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងសមភាគីកាណាដាលោកស្រី Melanie Joly បានប្រកាសផែនការសកម្មភាព របស់ប្រទេសទាំងពីរ ឆ្ពោះទៅរកការសម្រេចបាន នូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ នៅក្នុងព្រឹត្តិការណ៍សារព័ត៌មានរួមគ្នាមួយ ដែលបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងតូក្យូ...
គៀវ៖ តាមរយៈការបើកស្ថានទូតឡើងវិញ ជប៉ុនមានគោលបំណងបង្កើនការសម្របសម្រួលជាមួយក្រុមប្រទេសទាំង៧ ផ្សេងទៀតក្នុងវិស័យមួយចំនួន ដូចជាជំនួយកសាងឡើងវិញសម្រាប់អ៊ុយក្រែន។ សមាជិក G-7 ចំនួន ៦ផ្សេងទៀត រួមមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក បានបង្កើតស្ថានទូតរបស់ពួកគេឡើងវិញមុនរដូវក្តៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ គួរបញ្ជាក់ថា នៅទីក្រុងគៀវ ការវាយប្រហារដោយកងកម្លាំងរុស្ស៊ីបា នធូរស្រាល ហើយពលរដ្ឋជាច្រើន...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹង បើកស្ថានទូតរបស់ខ្លួនឡើងវិញ នៅក្នុងទីក្រុងគៀវ នៅដំណាច់ខែតុលា ច្រើនជាង ៧ខែបន្ទាប់ពីការបិទបណ្តោះអាសន្ន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែនកាលពីក្នុងខែកុម្ភៈ។ យោងតាមប្រភពបានឱ្យដឹងថា ខណៈដែលក្រុមប្រទេស ឧស្សាហកម្មចំនួន ៧ផ្សេងទៀត បានបន្តប្រតិបត្តិការ ការទូតឡើងវិញក្នុង ប្រទេសអ៊ុយក្រែនរួចហើយ ប្រទេសជប៉ុន គ្រោងនឹងបញ្ចប់ការសម្រេចចិត្តនេះ ដោយគិតពីស្ថានភាពសន្តិសុខ ដែលប្រសើរឡើងនៅក្នុងរដ្ឋធានីអ៊ុយក្រែន។ ប្រភពបានឲ្យដឹងថា...
តូក្យូ ៖ នាយករដ្ឋមន្ត្រី Fumio Kishida បានយល់ព្រមជាមួយ សមភាគីអូស្ត្រាលី និង ឥណ្ឌាកាលពីថ្ងៃអង្គារ ដើម្បីសហការ ក្នុងការសម្រេច បាននូវឥណ្ឌូប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ ដែលជាចក្ខុវិស័យ របស់អតីតមេដឹកនាំលោក ស៊ីនហ្សូ អាបេ ដែលតស៊ូមតិ នៅថ្ងៃទីពីរនៃ “ការទូតរំលែកទុក្ខ” របស់ប្រទេសជប៉ុន។...