បរទេស៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅក្នុងការត្រួតពិនិត្យយោធាជាលើកដំបូងរបស់លោក កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការសន្យាសាជាថ្មី ថា នឹងពិចារណាទៅលើ គ្រប់ជម្រើសទាំងអស់រួមទាំង ការបញ្ជាទិញឧបករណ៍ប្រយុទ្ធមូលដ្ឋានទ័ពផងដើម្បីធ្វើយ៉ាងណា ឲ្យកងកម្លាំងការពារជាតិមានភាពរឹងម៉ាំជាងនេះនិង អាចមានសមត្ថភាព ក្នុងការការពារនិងប្រឆាំង ទៅនឹងការគម្រាមកំហែងរបស់ចិនផងនិងកូរ៉េខាងជើងផងនៅពេលនេះ។ លោក Kishidaបាននិយាយថា ស្ថានភាពសន្តិសុខនៅជុំវិញប្រទេសជប៉ុននៅពេលនេះគឺមានភាពប្រែប្រួលយ៉ាងខ្លាំង ដែលវាមានកម្រិតធ្ងន់ធ្ងរជាងពេលណាទាំងអស់ទាំង ជាមួយនឹងកូរ៉េខាងជើង ដែលកំពុងបន្តធ្វើការតេស្តមីស៊ីលព្រមទាំង ចិនដែលកំពុងបង្កើនចំនួនយោធាយ៉ាងច្រើនផងដែរ។ គួរឲ្យដឹងដែរថាលោក...
បរទេស៖ សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានការប្រឆាំង ក្នុងចំណោមអ្នករិះគន់រដ្ឋាភិបាល ដែលបានអះអាងថា អាជ្ញាធរគួរតែផ្តោតការយកចិត្តទុកដាក់របស់ពួកគេ លើការថែទាំសុខភាព និងសេវាសង្គម ដោយសារប្រទេសជប៉ុនជាប្រទេស ដែលមានវ័យចំណាស់បំផុត នៅលើពិភពលោក ជាមួយនឹងចំនួនប្រជាជនធ្លាក់ចុះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា...
ប៉េកាំង៖ ចិន ជំរុញឲ្យជប៉ុន ពិចារណាលើការធ្វើពហិការ ការទូតនៃព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉េកាំង ដែលគ្រោងនឹងធ្វើឡើង នៅខែកុម្ភៈខាងមុខ ដោយលើកឡើងថា គ្មានតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចូលរួមព្រឹត្តិការណ៍ កីឡាពិភពលោកនោះទេ។ ការធ្វើពហិការ ដែលនឹងមិនប៉ះពាល់ដល់ការ ចូលរួមរបស់អត្តពលិកអាមេរិក ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការ ចោទប្រកាន់ប្រទេសចិន ទៅលើការរំលោភសិទ្ធិមនុស្ស ប្រឆាំងនឹងជនជាតិមូស្លីមអ៊ុយហ្គ័រ នៅក្នុងតំបន់ ស៊ីនជាំង...
បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន នៅថ្ងៃពុធនេះ បានប្រកាសពីភាពជាដៃគូជំនួញថ្មីមួយ ដើម្បីជំរុញបង្កើនសហប្រតិបត្តិការ លើបញ្ហាការងារ បរិស្ថាននិងជំនួញឌីជីថល ដោយសង្កត់ធ្ងន់លើក្តីព្រួយបារម្ភពីប្រទេសទី៣ ដែលនេះគឺជាការសំដៅដល់ គោលនយោបាយសេដ្ឋកិច្ច ជំរុញដោយរដ្ឋរបស់ប្រទេសចិន។ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine Tai ដែលកំពុងស្ថិតនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីជួបជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុនថ្មីៗនោះ បានមានប្រសាសន៍ថា ជំនួបដំបូងនៃភាពជាដៃគូ សហរដ្ឋអាមេរិក-ជប៉ុនស្តីពីជំនួញ នឹងប្រព្រឹត្តធ្វើឡើងនៅដើមឆ្នាំ២០២២...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃចន្ទនេះ បានប្រកាសថា នឹងបង្កើតមូលនិធីដ៏ធំមួយ សម្រាប់សកលវិទ្យាល័យឬ University Fund មានទំហំរហូត ទៅដល់ ៨៨ពាន់លានដុល្លារ ដែលនឹងអាចជួយលើកកំពស់ ដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលផងដែរ ។...
ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទទួលញញួរពីប្រទេសព្រុយណេ សម្រាប់ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធនាពេលថ្មីៗរួចមក នៅថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានទទួលរថយន្ត ៣៩គ្រឿងហើយ ពីភាគីជប៉ុន ។ បើតាមហ្វេសប៊ុករបស់លោក ប្រាក់...
តូក្យូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ថា នៅថ្ងៃអាទិត្យនេះ អ្នកបោះឆ្នោតជប៉ុន បាននំាគ្នាទៅបោះឆ្នោត ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី Fumio Kishida សង្ឃឹមថា នឹងឈ្នះជាសាធារណៈ ដែលធ្វើឲ្យ ថមថយនូវជំងឺរាតត្បាត ជាមួយនឹងការសន្យា...
ញូវយ៉ក៖ គណៈកម្មាធិការអង្គការ សហប្រជាជាតិ បានអនុម័តដំណោះស្រាយ ដែលឧបត្ថម្ភដោយប្រទេសជប៉ុន ដែលអំពាវនាវឱ្យមានការលុបបំបាត់ អាវុធនុយក្លេអ៊ែរទាំងស្រុង ជាមួយនឹងការឆ្លើយតប ដោយបែងចែកពីសមាជិក អចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដូចដែលបានឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ ក្នុងការបោះឆ្នោតនេះប្រទេសចំនួន ១៥២ បានគាំទ្រដំណោះស្រាយនេះ ខណៈប្រទេសចំនួន ៤ រួមមានសមាជិកក្រុមប្រឹក្សាចិន និងរុស្ស៊ី បានប្រឆាំងនឹងដំណោះស្រាយនេះ...
បរទេស៖ ការជំរុញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ឲ្យចាប់ផ្តើមជាថ្មី នូវរោងចក្រថាមពលនុយក្លេអ៊ែដែលទុកទំនេរចោល ក្រោយគ្រោះមហន្តរាយនៅ Fukushima នោះ ប្រឈមមុខនឹងការប្រឆាំងដ៏ខ្លាំងក្លា នៅមុនការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។ វាជាបញ្ហាដ៏ខ្លាំងក្លាក្នុងទីក្រុងដាច់ស្រយាល់នានាមានរោងចក្រទំនេរទាំងនោះ ដែលធ្លាប់ពឹងផ្អែកលើពួកវា សម្រាប់សកម្មភាពសេដ្ឋកិច្ច ដូចជាទីក្រុង Kashiwazaki ស្ថិតនៅភាគពាយព្យចម្ងាយ២៦៥គីឡូម៉ែត្រពីទីក្រុងតូក្យូ មានបណ្ដុំអគាររោងចក្រអាតូមិកដ៏បំផុតនៅលើពិភពលោក។ លោក Mie...
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានចុះហត្ថលេខាតាមប្រព័ន្ធ Video Conference លើកិច្ចព្រមព្រៀង ឥណទានសម្បទានបន្ថែម...