ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើជប៉ុនបន្តបណ្តុះបណ្តាល និស្សិតកម្ពុជា តាមរយៈផ្តល់អាហារូបករណ៍ ជាពិសេស ជំរុញអ្នកវិនិយោគ មកកាន់ប្រទេសកម្ពុជា បន្ថែមទៀត ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហ្វមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១...
បរទេស ៖ លោក Shizo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃពុធនេះបានធ្វើការថ្លែងអះអាងថា ទាំងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងមិននៅស្ងៀមឡើយ ប្រសិនបើពេលណាមួយចិន ពិតជាបានបើកការវាយប្រហារ ទៅលើកោះតៃវ៉ាន់នោះ។ ភាពតានតឹងបានកើនឡើង ខ្លាំងនៅជុំវិញបញ្ហាការទាមទារបស់ចិនថា កោះតៃវ៉ាន់ គឺជាដែនដីរបស់ខ្លួន ខណៈដែលប្រធានាធិបតីចិន លោក Xi Jinping ក៏កំពុងបន្តខិតខំ...
បរទេស៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅក្នុងការត្រួតពិនិត្យយោធាជាលើកដំបូងរបស់លោក កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការសន្យាសាជាថ្មី ថា នឹងពិចារណាទៅលើ គ្រប់ជម្រើសទាំងអស់រួមទាំង ការបញ្ជាទិញឧបករណ៍ប្រយុទ្ធមូលដ្ឋានទ័ពផងដើម្បីធ្វើយ៉ាងណា ឲ្យកងកម្លាំងការពារជាតិមានភាពរឹងម៉ាំជាងនេះនិង អាចមានសមត្ថភាព ក្នុងការការពារនិងប្រឆាំង ទៅនឹងការគម្រាមកំហែងរបស់ចិនផងនិងកូរ៉េខាងជើងផងនៅពេលនេះ។ លោក Kishidaបាននិយាយថា ស្ថានភាពសន្តិសុខនៅជុំវិញប្រទេសជប៉ុននៅពេលនេះគឺមានភាពប្រែប្រួលយ៉ាងខ្លាំង ដែលវាមានកម្រិតធ្ងន់ធ្ងរជាងពេលណាទាំងអស់ទាំង ជាមួយនឹងកូរ៉េខាងជើង ដែលកំពុងបន្តធ្វើការតេស្តមីស៊ីលព្រមទាំង ចិនដែលកំពុងបង្កើនចំនួនយោធាយ៉ាងច្រើនផងដែរ។ គួរឲ្យដឹងដែរថាលោក...
បរទេស៖ សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានការប្រឆាំង ក្នុងចំណោមអ្នករិះគន់រដ្ឋាភិបាល ដែលបានអះអាងថា អាជ្ញាធរគួរតែផ្តោតការយកចិត្តទុកដាក់របស់ពួកគេ លើការថែទាំសុខភាព និងសេវាសង្គម ដោយសារប្រទេសជប៉ុនជាប្រទេស ដែលមានវ័យចំណាស់បំផុត នៅលើពិភពលោក ជាមួយនឹងចំនួនប្រជាជនធ្លាក់ចុះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា...
ប៉េកាំង៖ ចិន ជំរុញឲ្យជប៉ុន ពិចារណាលើការធ្វើពហិការ ការទូតនៃព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉េកាំង ដែលគ្រោងនឹងធ្វើឡើង នៅខែកុម្ភៈខាងមុខ ដោយលើកឡើងថា គ្មានតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចូលរួមព្រឹត្តិការណ៍ កីឡាពិភពលោកនោះទេ។ ការធ្វើពហិការ ដែលនឹងមិនប៉ះពាល់ដល់ការ ចូលរួមរបស់អត្តពលិកអាមេរិក ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការ ចោទប្រកាន់ប្រទេសចិន ទៅលើការរំលោភសិទ្ធិមនុស្ស ប្រឆាំងនឹងជនជាតិមូស្លីមអ៊ុយហ្គ័រ នៅក្នុងតំបន់ ស៊ីនជាំង...
បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន នៅថ្ងៃពុធនេះ បានប្រកាសពីភាពជាដៃគូជំនួញថ្មីមួយ ដើម្បីជំរុញបង្កើនសហប្រតិបត្តិការ លើបញ្ហាការងារ បរិស្ថាននិងជំនួញឌីជីថល ដោយសង្កត់ធ្ងន់លើក្តីព្រួយបារម្ភពីប្រទេសទី៣ ដែលនេះគឺជាការសំដៅដល់ គោលនយោបាយសេដ្ឋកិច្ច ជំរុញដោយរដ្ឋរបស់ប្រទេសចិន។ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine Tai ដែលកំពុងស្ថិតនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីជួបជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុនថ្មីៗនោះ បានមានប្រសាសន៍ថា ជំនួបដំបូងនៃភាពជាដៃគូ សហរដ្ឋអាមេរិក-ជប៉ុនស្តីពីជំនួញ នឹងប្រព្រឹត្តធ្វើឡើងនៅដើមឆ្នាំ២០២២...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃចន្ទនេះ បានប្រកាសថា នឹងបង្កើតមូលនិធីដ៏ធំមួយ សម្រាប់សកលវិទ្យាល័យឬ University Fund មានទំហំរហូត ទៅដល់ ៨៨ពាន់លានដុល្លារ ដែលនឹងអាចជួយលើកកំពស់ ដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលផងដែរ ។...
ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទទួលញញួរពីប្រទេសព្រុយណេ សម្រាប់ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធនាពេលថ្មីៗរួចមក នៅថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានទទួលរថយន្ត ៣៩គ្រឿងហើយ ពីភាគីជប៉ុន ។ បើតាមហ្វេសប៊ុករបស់លោក ប្រាក់...
តូក្យូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ថា នៅថ្ងៃអាទិត្យនេះ អ្នកបោះឆ្នោតជប៉ុន បាននំាគ្នាទៅបោះឆ្នោត ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី Fumio Kishida សង្ឃឹមថា នឹងឈ្នះជាសាធារណៈ ដែលធ្វើឲ្យ ថមថយនូវជំងឺរាតត្បាត ជាមួយនឹងការសន្យា...
ញូវយ៉ក៖ គណៈកម្មាធិការអង្គការ សហប្រជាជាតិ បានអនុម័តដំណោះស្រាយ ដែលឧបត្ថម្ភដោយប្រទេសជប៉ុន ដែលអំពាវនាវឱ្យមានការលុបបំបាត់ អាវុធនុយក្លេអ៊ែរទាំងស្រុង ជាមួយនឹងការឆ្លើយតប ដោយបែងចែកពីសមាជិក អចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដូចដែលបានឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ ក្នុងការបោះឆ្នោតនេះប្រទេសចំនួន ១៥២ បានគាំទ្រដំណោះស្រាយនេះ ខណៈប្រទេសចំនួន ៤ រួមមានសមាជិកក្រុមប្រឹក្សាចិន និងរុស្ស៊ី បានប្រឆាំងនឹងដំណោះស្រាយនេះ...