គីតូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា ប្រទេសអេក្វាឌ័របានរាយការណ៍ ពីករណីឆ្លងថ្មីចំនួន ៤៣ករណីនៃជំងឺស្វា កាលពីថ្ងៃពុធ ដែលនាំឱ្យករណីឆ្លងសរុប របស់ប្រទេសកើនឡើងដល់ ១៨៥ករណី ។ ក្រសួងសុខាភិបាលសាធារណៈ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកជំងឺ១៨៥នាក់ ៦៧នាក់ ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យ ខណៈដែលអ្នកមានរោគរាតត្បាត ឆ្លងដោយប៉ះពាល់ចំនួន ៣០៨នាក់ ត្រូវបានបន្តតាមដាន...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ថា ករណីជំងឺអុតស្វា ដែលបានបញ្ជាក់ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពីសញ្ញាសម្គាល់ គឺមានចំនួន១០.០០០ករណី ដែលឈានដល់ ១០.៣៩២ករណី គិតត្រឹមថ្ងៃពុធ នេះបើយោងតាមទិន្នន័យថ្មីបំផុត ដែលចេញផ្សាយ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ ហៅកាត់ថា (CDC) របស់ប្រទេស ។ ទីភ្នាក់ងារសុខភាពសាធារណៈជាតិ...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា បរុសជនជាតិនីហ្សេរីយ៉ាកើត ជំងឺអុតស្វាសម្រាកព្យាបាល នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជា។ លោកស្រីបន្ដថា ទោះបីយ៉ាងណាក៏ដោយ បុរសជននីហ្សេរីយ៉ាម្នាក់នោះ ត្រូវបានប្រគល់ជូនអាជ្ញាធរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។ តាមរយ:សារតេឡេក្រាម នាថ្ងៃទី៦ សីហានេះ...
ឡូសអ៊ែនជីឡេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ថា លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នជុំវិញជំងឺអុតស្វា កាលពីថ្ងៃចន្ទ ក្នុងសកម្មភាពមួយក្នុងគោលបំណងជំរុញ កិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការ ដើម្បីបន្ថយការរីករាលដាល នៃជំងឺរាតត្បាតដែលបានឆ្លង ដល់ជនជាតិអាមេរិកជាង៥.៨០០នាក់ ។ រដ្ឋកាលីហ្វ័រនីញ៉ា...
ចាប់តាំងពីដើមខែឧសភា ឆ្នាំ ២០២២ អង្គការសុខភាពពិភពលោក (WHO) ទទួលបានការរាយការណ៍ អំពីករណីឆ្លងជំងឺអុតស្វាជាង ១៦,០០០ ករណីនៅក្នុងប្រទេសនិងតំបន់ចំនួន ៧៥។ ជំងឺនេះ បានចាប់ផ្ដើមឆ្លងនៅក្នុងប្រទេសជាច្រើន ដែលមិនធ្លាប់រាយការណ៍ពីជំងឺអុតស្វាពីមុន ពិសេសសហភាពអឺរ៉ុប បានក្លាយជាប្រទេសដែល ឆ្លងខ្លាំងជាងគេនៅលើពិភពលោក ។ ករណីឆ្លងជំងឺអុតស្វាដំបូង ដែលត្រូវបានរាយការណ៍ នៅក្នុងតំបន់ផ្សេងៗគ្នា ដែល WHO...
អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ថា ទីភ្នាក់ងារសុខភាពសាធារណៈ នៃប្រទេសកាណាដា ហៅកាត់ថា (PHAC) កាលពីថ្ងៃពុធបានបញ្ជាក់ ពីករណីជំងឺស្វាយសរុបចំនួន៧៤៥នាក់ ត្រូវបានរាយការណ៍ នៅក្នុងប្រទេសគិតត្រឹមថ្ងៃអង្គារ ។ ទីភ្នាក់ងារសុខភាពបានឲ្យដឹង នៅក្នុងព័ត៌មានថ្មីៗថា ករណីដែលបានបញ្ជាក់រួមមាន៣៤៦ករណី មកពីក្រុងកេបិច ហើយចំនួន៣២៦ករណី មកពី អុងតារីយ៉ូ និង៥៨ករណីមកពី...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា ជិត៣.០០០ករណីដែលត្រូវបាន បញ្ជាក់ដោយជំងឺស្វាត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) ។ ក្រុងញ៉ូវយ៉កមានករណីច្រើនបំផុតដោយមាន៩០០ករណី បន្ទាប់មករដ្ឋកាលីហ្វ័រនីញ៉ាមាន៣៥៦ករណី និងរដ្ឋផ្លរីដាមាន ២៤៧ករណី ។ នេះបើយោងតាមទិន្នន័យរបស់CDC បានបង្ហាញដូច្នេះ ។ អ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា ដោយសារការធ្វើតេស្តសាកល្បងនៅសហរដ្ឋអាមេរិកមានឧបសគ្គ...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្រោយបុរសជនជាតិនីហ្សេរីយ៉ា បានជាសះស្បើយពីជំងឺអុតស្វា ចំពោះនីតិវិធីបន្ដទៀតយ៉ាងណានោះ គឺអាស្រ័យទៅផ្លូវច្បាប់របស់កម្ពុជា ដែលខាងសមត្ថកិច្ចនឹងចាត់វិធានការ ។ ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន ខណៈបុរសជនជាតិនីហ្សេរីយ៉ា ឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM)...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) កាលពីថ្ងៃសៅរ៍បានប្រកាសថា ការផ្ទុះជំងឺអុតស្វា ដែលបានប៉ះពាល់ដល់មនុស្សជិត ១៧.០០០នាក់ នៅក្នុងប្រទេសចំនួន៧៤ ដោយថាបង្កឲ្យមានអាសន្នធំសម្រាប់សុខភាពសកល ដែលជាការជូនដំណឹងខ្ពស់បំផុត ដែលវាអាចកើតឡើង ។ លោក Tedros...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល អំពាវនាវដល់ អ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ាទាំងអស់ ដាក់ខ្លួននៅដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ដើម្បីចូលរួមកាត់ផ្ដាច់ខ្សែចម្លងវិរុសអុតស្វានេះបានទាន់ពេលវេលា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ារូបនេះមានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ឆ្នាំ...