ព័ត៌មានអន្តរជាតិ

ផ្ទុះទៀតហើយ! ប្រទេសអេក្វាឌ័រ មានករណីឆ្លងជំងឺអុតស្វាចំនួន ៤៣ករណី

គីតូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា ប្រទេសអេក្វាឌ័របានរាយការណ៍ ពីករណីឆ្លងថ្មីចំនួន ៤៣ករណីនៃជំងឺស្វា កាលពីថ្ងៃពុធ ដែលនាំឱ្យករណីឆ្លងសរុប របស់ប្រទេសកើនឡើងដល់ ១៨៥ករណី ។

ក្រសួងសុខាភិបាលសាធារណៈ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកជំងឺ១៨៥នាក់ ៦៧នាក់ ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យ ខណៈដែលអ្នកមានរោគរាតត្បាត ឆ្លងដោយប៉ះពាល់ចំនួន ៣០៨នាក់ ត្រូវបានបន្តតាមដាន ។

ខេត្តចំនួន១៦ របស់ប្រទេសអេក្វាឌ័រ ត្រូវបានរងផលប៉ះពាល់ ដោយជំងឺអុតស្វានេះ ដោយក្នុងនោះខេត្ត Pichincha ចំនួន៦៣, Guayas ចំនួន៦១ និងAzuayចំនួន១៩ ជាប់ចំណាត់ថ្នាក់ខ្ពស់ ។

ក្រសួងសុខាភិបាល បានរក្សាការឃ្លាំមើលនៅ ទូទាំងប្រទេសអាមេរិកខាងត្បូង និងចាត់វិធានការបង្ការ និងគ្រប់គ្រង ដោយអំពាវនាវឱ្យប្រជាជន អេក្វាឌ័រប្រើរបាំងមុខ នៅកន្លែងជាក់លាក់ ហើយទៅមណ្ឌលសុខភាព ដែលនៅជិតបំផុតក្នុងករណី មានរោគសញ្ញា ។

ប្រទេសអេក្វាឌ័រ បានបញ្ជាក់ពីករណីកើតជំងឺអុតស្វា ជាលើកដំបូងរបស់ខ្លួន កាលពីថ្ងៃទី៦ ខែកក្កដា នៅក្នុងទីក្រុង Guayaquil រាជធានីនៃខេត្ត Guayas ភាគនិរតី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top