ព័ត៌មានអន្តរជាតិ
អាហ្រ្វិកខាងត្បូង កំពុងពិចារណាកែច្បាប់ ពាក់ព័ន្ធនឹងដីការចាប់ខ្លួនលោក ពូទីន របស់តុលាការ ICC
បរទេស៖ ប្រទេសអាហ្រ្វិកខាងត្បូងកំពុងរៀបចំ ផែនការផ្លាស់ប្តូរច្បាប់ដើម្បីធ្វើឱ្យច្បាប់ជាតិ របស់ខ្លួនមានអំណាចលើសពី តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នេះបើយោងតាមអនុរដ្ឋមន្ត្រីមួយ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីតុលាការ ICC បានចេញដីកាចាប់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Obed Bapela...