បរទេស៖ អតីតមន្ត្រីរបស់ CIA អាមេរិកម្នាក់ដែលមាន ឈ្មោះថាលោក John Culver កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងបែបថាប្រទេសចិន គឺមិនមានបានត្រៀមលក្ខណៈ ក្នុងការលុកលុយទៅលើកោះតៃវ៉ាន់ ដូចទៅនឹងការលើកឡើងមួយចំនួន របស់អ្នកវិភាគឡើយ។ លោកបន្តថាដើម្បីអាចត្រៀមខ្លួន ក្នុងការវាយលុយលើកោះតៃវ៉ាន់ កងកម្លាំងប្រទេសចិន ត្រូវតែដើរលើជំហ៊ានដ៏ច្បាស់លាស់មួយ ដែលប្រាកដណាស់នឹងមិនអាច លាក់ពីភ្នែករបស់លោកខាងលិច បានឡើយដូច្នេះមកដល់ពេលនេះ ចិនគឺគ្មានសញ្ញាណាមួយ នៅឡើយដើម្បីបើកប្រតិបត្តិការ។...
ប៉េកាំង ៖ អ្នកនាំពាក្យរបស់ចិនដី គោកបានឲ្យដឹងថា អនាគតរបស់តៃវ៉ាន់ ត្រូវតែ និងអាចត្រូវបានសម្រេចរួមគ្នា ដោយប្រជាជនចិន ទាំងអស់ប៉ុណ្ណោះ ខណៈដែលបដិសេធ ការកត់សម្គាល់ របស់អាជ្ញាធរគណបក្ស ប្រជាធិបតេយ្យជឿនលឿន (DPP) ដែលបង្ខូចទ្រង់ទ្រាយដំណោះស្រាយ មហាសន្និបាតអង្គការ សហប្រជាជាតិលេខ ២៧៥៨ ។ លោកស្រី Zhu Fenglian...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា កងកម្លាំងសហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ នៅក្នុងព្រឹត្តិការណ៍នៃការឈ្លានពានរបស់ប្រទេសចិន ដែលជាសេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់បំផុតរបស់លោក រហូតមកដល់ពេលនេះ អំពីបញ្ហានេះ ដែលប្រាកដថា នឹងធ្វើឱ្យក្រុងប៉េកាំងខឹងសម្បារ ។ នៅគ្រាដែលមានការចោទសួរ...
បរទេស៖ បេសកជនរបស់ប្រទេសចិន ប្រចាំនៅសហរដ្ឋអាមេរិក បានថ្កោលទោស ចំពោះសំណើលក់សព្វាវុធ ទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃជាង ១ពាន់លានដុល្លារ ដោយនិយាយថា កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង របស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន និងបញ្ជូន “សញ្ញាខុស” ទៅកាន់ “កងកម្លាំងបំបែកខ្លួន” នៅលើកោះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា...
បរទេស ៖ ក្រសួងការពារជាតិ នៃកោះដែលគ្រប់គ្រងដោយខ្លួនឯង ឬ កោះតៃវ៉ាន់ បានអះអាងកាលពីថ្ងៃអាទិត្យថា ក្រុមនាវា និងយន្តហោះយោធាចិន មួយក្រុមធំ ត្រូវបានគេឃើញនៅជុំវិញកោះតៃវ៉ាន់ ចំពេលមានភាពតានតឹងកាន់តែ ខ្លាំងនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមក្រសួង ការពារជាតិកោះតៃវ៉ាន់ គឺថា...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិន ដីគោក បានឲ្យដឹងថា ការប៉ុនប៉ងរបស់អាជ្ញាធរ គណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ ដើម្បីបន្ត “ឯករាជ្យភាពតៃវ៉ាន់” ដោយការស្វែងរកការគាំទ្រ ពីកងកម្លាំងខាងក្រៅ នឹងមិនរារាំងផ្លូវរបស់ប្រទេសចិន ក្នុងការបង្រួបបង្រួមជាតិ និងការស្តារជាតិឡើងវិញនោះទេ។ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់នៅពេលឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការចាប់ផ្តើមវេទិកាឥណ្ឌូប៉ាស៊ីហ្វិកនាពេលថ្មីៗនេះ ដោយអ្វីដែលគេហៅថា សម្ព័ន្ធអន្តរសភាស្តីពីប្រទេសចិន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា សមាជិកសភាអាមេរិកផ្សេងទៀតហើយបានបំពេញទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់។ ជាការឆ្លើយតបរដ្ឋាភិបាល ទីក្រុងប៉េកាំងបានធ្វើការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច លើកនេះថាជាសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលចិនហើយបែរជា ធ្វើការគាំទ្រទៅនឹងក្រុមជនផ្តាច់ខ្លួនខុសច្បាប់ទៅវិញ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រដ្ឋាភិបាលកោះតៃវ៉ាន់បានធ្វើការប្រកាសថា៖ ភ្ញៀវដ៏មានសារៈសំខាន់ផ្សេងទៀតនឹងធ្វើដំណើរមកដល់ទីក្រុងតៃប៉ិតាមរយៈ ជើងហោះហើរយោធា របស់អាមេរិកដោយ ក្នុងនោះអ្នកផលិតព័ត៌មាន The Fox បានកំណត់បានថា អ្នកនយោបាយរូបនោះគឺជាសមាជិកសភាលោក Marsha Blackburn...
ប៉េកាំង ៖ បន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន ដោយប្រធានសភា តំណាងសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi អាជ្ញាធររបស់សហរដ្ឋអាមេរិក និងគណបក្សអភិវឌ្ឍន៍ ប្រជាធិបតេយ្យតៃវ៉ាន់ (DPP) បាននឹងកំពុងឃុបឃិតគ្នា ដើម្បីបន្តធ្វើសេចក្តីថ្លែងការណ៍ មិនពិត និងយល់ច្រលំថា ត្រូវផ្ទុយពីខុស ដោយមិនយកចិត្តទុកដាក់ ទាំងស្រុងនៃការពិត ។...
អ៊ីស្លាម៉ាបាដ៖ អ្នកវិភាគប៉ាគីស្ថានបានឲ្យដឹងថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់សំណួរតៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន នឹងត្រូវបរាជ័យ ហើយសហគមន៍អន្តរជាតិ បានដឹងជាយូរមកហើយអំពីចេតនា ដ៏អាក្រក់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ប្រឆាំងនឹងប្រទេសចិន។ ក្រុមអ្នកវិភាគបានឲ្យដឹង នៅក្នុងសិក្ខាសាលាមួយ ស្តីពីទំនាក់ទំនងចិន-អាមេរិក ដែលរៀបចំដោយវិទ្យាស្ថាន ដំណោះស្រាយជម្លោះអ៊ីស្លាម៉ាបាដកាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់...
គ្វីតូ៖ អ្នកវិភាគនយោបាយ ដែលមានមូលដ្ឋាន នៅអេក្វាឌ័រ បានឲ្យដឹងថា ដំណើរទស្សនកិច្ច នាពេលថ្មីៗនេះ របស់ប្រធានសភាតំណាងរាស្រ្ត អាមេរិក លោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន បានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ ដែលជាបទដ្ឋានមូលដ្ឋាន ដែលត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយ ក្នុងការគ្រប់គ្រងទំនាក់ទំនង អន្តរជាតិ។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ...