ភ្នំពេញ ៖ បើតាមគម្រោងគណៈប្រតិភូបក្សកាន់អំណាចថៃ ដឹកនាំដោយលោកស្រី ផេងថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងវិមានឈ្នះ-ឈ្នះ នៅថ្ងៃ១៩ មីនានេះ ដើម្បីស្វែងយល់ ឲ្យកាន់តែស៊ីជម្រៅ លើប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ជាពិសេសលើ នយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅកម្ពុជា ដូចដែលបានឃើញសព្វថ្ងៃនេះ។...
ភ្នំពេញ៖ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ដែលជាបក្សកាន់អំណាច បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្ថទេសទាំងពីរ (ថៃ-កម្ពុជា)។ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពនាថ្ងៃ១៨ មីនានេះ លោកស្រី ផេថងថាន...
បរទេស៖ កងទ័ពជើងទឹកថៃ បាននិយាយនៅថ្ងៃសុក្រថា ទាហាន៩នាក់នឹងត្រូវចាកចេញពីមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានទទួលរងរបួសស្រាល ពីការបាញ់ប្រហារដោយចៃដន្យ នៅឯនាវាចម្បាំងរបស់ប្រទេសពីរគ្រឿង នៅមូលដ្ឋានទ័ពជើងទឹក Sathip។ យោងតាមសារព័ត៌មាន បាងកក របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពជើងទឹកបានឱ្យដឹងថា អ្នករបួសទាំង៩នាក់ កំពុងរង់ចាំការយល់ព្រម ពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Somdech Phra...
បរទេស៖ ពាណិជ្ជករជនជាតិចិនម្នាក់ ត្រូវបានចាប់ខ្លួន និងរឹបអូសបានកាកសំណល់អេឡិចត្រូនិចចំនួន ៥០ តោន អំឡុងពេលប៉ូលីសឆ្មក់ចូល រោងចក្រមួយនៅស្រុក បានប៊ុង នៃខេត្ត ឈុន បុរី កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលិសមកពីនាយកដ្ឋានប្រឆាំង...
បរទេស៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ប្រទេសថៃ បានព្រមានថា រដ្ឋាភិបាលត្រូវតែធ្វើបន្ថែមទៀត ដើម្បីដោះស្រាយការបំពុលបរិយាកាស ខណៈដែលមនុស្ស ជាង ១០ លាននាក់ក្នុងប្រទេសនេះ តម្រូវឱ្យមានការព្យាបាល សម្រាប់បញ្ហាសុខភាព ដែលទាក់ទងនឹងការបំពុលនៅឆ្នាំ ២០២៣។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនបានបង្ហាញពីចេតនាណាមួយ ក្នុងការធ្វើជាទីប្រឹក្សារដ្ឋាភិបាលនោះទេ ចាប់តាំងពីលោកត្រូវ បានដោះលែង ឱ្យនៅក្រៅឃុំ។ នេះបើយោងតាមលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោកហង្ស បឿន អតីតពលករខ្មែរ ធ្វើការងាររត់តុ លាងចាន នៅភោជនីយដ្ឋាន ក្នុងប្រទេសថៃ និងធ្លាប់បួសជាព្រះសង្ឃផងនោះ បានក្លាយខ្លួន ជាអគ្គនាយកក្រុមហ៊ុន ដឹកជញ្ជូនទំនិញដ៏ធំនៅក្នុងប្រទេសថៃ។ ជាកូនកសិកររស់នៅខេត្តតាកែវ លោកហង្ស បឿន បានឃ្លាតឆ្ងាយពីស្រុកកំណើត មករស់នៅជាមួយម្តាយមីង នៅខេត្តបាត់ដំបងនៅឆ្នាំ២០០២ និងបានបួសរៀនចំនួន៧វស្សា ។ ក្រោយមកនៅឆ្នាំ២០០៩...
បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មរបស់ថៃ លោក ភុំថាម វិឆាយ៉ាឆៃ បានច្រានចោលពាក្យ ចចាមអារ៉ាមដែលថា អតីតនាយករដ្ឋមន្ត្រីគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងចាប់ផ្តើមមានឥទ្ធិពលលើរដ្ឋបាលបច្ចុប្បន្ន ដែលពេលនេះលោកត្រូវ បានដោះលែងឲ្យនៅក្រៅឃុំ ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ...
បរទេស ៖ យោងតាមប៉ូលិស ភូមិន្ទថៃ (RTP) បានឱ្យដឹងថា ការពិនិត្យទៅលើអ្នកទៅម៉ូតែល ឬផ្ទះសំណាក់ និងកន្លែង កម្សាន្តពេលយប់ គឺនឹងមានភាពរឹតបន្តឹងតឹងរ៉ឹង ជាងមុន ដើម្បីធានាសុវត្ថិភាពដល់អនីតិជន នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់១៤កុម្ភៈ ។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ...
បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបង្កើនការបង្រ្កាប ការជួញដូរគ្រឿងញៀន បន្ទាប់ពីមានការរិះគន់ ចំពោះចំណាត់ការចុងក្រោយ របស់រដ្ឋាភិបាលរបស់លោក ក្នុងការបញ្ឈប់ការជួញដូរ គ្រឿងញៀនមេតំហ្វេតាមីន របស់ប្រទេស។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...