ព័ត៌មានអន្តរជាតិ

នៅចុងឆ្នាំ២០២៤នេះ នាយករដ្ឋមន្ត្រីថៃ នឹងចុះបញ្ជីកញ្ឆាឡើងវិញ ដោយចាត់ចូលជាគ្រឿងញៀន

Xinhua

បាងកក៖ កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា ប្រទេសថៃឡង់ដ៏ នឹងចុះបញ្ជីកញ្ឆាឡើងវិញ ជាគ្រឿងញៀន នៅចុងឆ្នាំនេះ ពោលគឺក្នុងរយៈពេល២ឆ្នាំ ក្រោយប្រែក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេនៅអាស៊ី ដែលកាត់ផ្តាច់ការប្រើប្រាស់ សារធាតុនេះធ្វើសម្រាប់បម្រើ ដល់ការកម្សាន្តរបស់ខ្លួន ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះបានកើតឡើង បើទោះបីជាមានការរីកចម្រើន យ៉ាងឆាប់រហ័ស នៃវិស័យលក់រាយក្នុង ស្រុកសម្រាប់កញ្ឆាក៏ដោយ ជាមួយនឹងហាង និងអាជីវកម្មរាប់ម៉ឺនកន្លែងបានរីកដុះដាល នៅក្នុងប្រទេសថៃឡង់ដ៏ ក្នុងរយៈពេល២ឆ្នាំ ចុងក្រោយនេះ នៅក្នុងឧស្សាហកម្មមួយ ដែលត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃ រហូតដល់ ១,២ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ។

លោកនាយករដ្ឋមន្ត្រី Srettha Thavisin បានថ្លែងនៅលើ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ខ្ញុំចង់ឱ្យក្រសួង សុខាភិបាលធ្វើវិសោធនកម្មច្បាប់ និងចុះបញ្ជីកញ្ឆាឡើងវិញ ដោយចាត់ចូលជាគ្រឿងញៀន” ។

ក្រសួងគួរតែចេញច្បាប់មួយយ៉ាងឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យមានការប្រើប្រាស់វាក្នុងគោលបំណងសុខភាព និងវេជ្ជសាស្ត្រតែប៉ុណ្ណោះ ។

កញ្ឆា ត្រូវបានកាត់បន្ថយសម្រាប់ការប្រើប្រាស់ផ្នែកវេជ្ជសាស្រ្តក្នុងឆ្នាំ២០១៨ និងការប្រើប្រាស់ការកម្សាន្តក្នុងឆ្នាំ២០២២ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលមុន ប៉ុន្តែអ្នករិះគន់ លើកឡើងថា សេរីភាវូបនីយកម្មត្រូវ បានដាក់ឲ្យប្រើប្រាស់ភ្លាមៗ ដែលបណ្តាល ឱ្យមានការភ័ន្តច្រឡំយ៉ាងខ្លាំងអំពីច្បាប់ និងបទប្បញ្ញត្តិ ។

ការអត្ថាធិប្បាយរបស់លោក Srettha បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយភ្នាក់ងារ ពាក់ព័ន្ធក្នុងការបង្ក្រាបគ្រឿងញៀន ដែលជាកន្លែងដែលលោកបានប្តេជ្ញា ប្រកាន់ជំហរតឹងរ៉ឹង លើគ្រឿងញៀនខុសច្បាប់ និងបានបញ្ជាឱ្យអាជ្ញាធរផ្តល់លទ្ធផល និងបង្ហាញ “វឌ្ឍនភាពច្បាស់លាស់” ក្នុងរយៈពេល៩០ថ្ងៃខាងមុខ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top