ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានព្រមានដកមន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាល ក្នុងករណីបញ្ជាក់ទីលំនៅឋានរបស់ប្រជាពលរដ្ឋ តែផ្ដេសផ្ដាស ធ្វើឲ្យពិបាកក្នុងការស្រាវជ្រាវ នៅពេលមានរឿងអ្វីកើតឡើង។ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើកាណាដា ជួយលើបណ្តុះបណ្តាល ផ្លាស់ប្តូរព័ត៌មានដល់នគរបាលកម្ពុជា ជាពិសេសជំនាញឆ្លើយតបទៅនិងបទល្មើសដែលកំពុងមាននិន្នាការកើនឡើង។ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងបែបនេះនាឱកាសអនុញ្ញាតឲ្យ លោកស្រី ជេនីលី ខេននីងឡឺ មន្រ្តីទំនាក់ទំនងនៃកងរាជតម្រួតកាណាដា ប្រចាំនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ និងលោក ថូម៉ាស់...
ភ្នំពេញ ៖ ដើម្បីធានាដល់សុខសន្ដិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យអាជ្ញាធរ បន្ដទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ កុំឱ្យកើតមាននៅលើទឹកដីប្រទេសកម្ពុជា ហើយត្រូវបង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំមន្ដ្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាព និងដើរឲ្យទាន់សង្គមបច្ចេកវិទ្យាឌីជីថល ខណៈនៅមានប្រជាពលរដ្ឋជាច្រើន បានរងគ្រោះដោយសារក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសនៅតាមទីជនបទ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារបញ្ចូលសូចនាករ នៃវិធានការគន្លឹះក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥ និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំមន្ដ្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការធ្វើដំណើររបស់កម្មករ ក្នុងករណីមានការធ្វេសប្រហែស នឹងមានគ្រោះថ្នាក់កើតឡើង។ ក្នុងប្រជុំ ស្តីពីការបន្តអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់មន្ដ្រីក្រោមឱវាទទាំងអស់ ត្រូវមានអារម្មណ៍នឹងនរបំផុត ហើយកុំគិតថា «មេថ្មីមកកាន់តំណែង មិនដឹងវាសនាទៅទីណា ឬកន្លែងណា» គឺត្រូវរួបរួមគ្នាបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។ នាពេលថ្មីៗនេះ ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែង នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្ដ្រីនគរបាល បន្ដរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាពិសេសភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក នាយឧត្តមសេនីយ៍ ស ថេត។ ក្នុងពិធីប្រកាសតែងតាំមុខតំណែង ប្រគល់ភារកិច្ចដល់ស្នងការខេត្តព្រះសីហនុថ្មី នាថ្ងៃ៣១ សីហា នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា...