បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុងព្យុងយ៉ាងបានចែករំលែករូបភាពថ្មីនៃ នាវាមុជទឹកជាយុទ្ធសាស្ត្រដែលដើរដោយថាមពលនុយក្លេអ៊ែរ ដែលជិតរួចរាល់ជាលើកដំបូងរបស់ខ្លួនខណៈដែល មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានធ្វើដំណើរមកត្រួតពិនិត្យនាវាដោយផ្ទាល់។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េឬKCNAបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការសាងសង់របស់ខ្លួនថាជា ការផ្លាស់ប្តូរដ៏សំខាន់ដែលបង្កើតជាសម័យកាល។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ លោក គីម បានមើលការខុសត្រូវលើការសាងសង់ នាវាមុជទឹកដែលមានបំពាក់មីស៊ីលបញ្ជាពីចំងាយទម្ងន់ ៨៧០០ តោនហើយបានប្តេជ្ញាថានឹងបន្តបំពាក់ដល់កងទ័ពជើងទឹករបស់ កូរ៉េខាងជើងជាមួយនឹងមីស៊ីលបំពាក់នុយក្លេអ៊ែរផងដែរ។ លោកគីមក៏បានភ្ជាប់តម្រូវការ ក្នុងការពង្រឹងអំណាចវាយលុករបស់ប្រទេសជាមួយនឹង ផែនការរបស់កូរ៉េខាងត្បូងក្នុងការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួន...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អ៊ីរ៉ង់មានសិទ្ធិប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព។ បន្ទាប់ពីសម័យប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) កាលពីថ្ងៃសុក្រ លោកបាននិយាយជាមួយ Nadim Koteich ដែលជាអ្នកសម្របសម្រួលនៃសម័យប្រជុំ និងជាអ្នកគ្រប់គ្រងទូទៅនៃ Sky News Arabia ។...
តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ នឹងមិនទទួលយក “ការបង្ខិតបង្ខំ និងការដាក់ការទាមទារ” ក្នុងការចរចានុយក្លេអ៊ែរនោះទេ ខណៈដែលការចរចាដោយប្រយោល ជាមួយសហរដ្ឋអាមេរិក នៅតែបន្តក្រោមការសម្របសម្រួលរបស់ប្រទេសអូម៉ង់។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើ គេហទំព័រប្រធានាធិបតីបានឲ្យដឹងថា ការកត់សម្គាល់លោក ធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងតេអេរ៉ង់ ជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់ ប្រទេសនូវែលសេឡង់លោកស្រី Bethany...
បរទេស៖ លោក Steve Witkoff បេសកជនពិសេសប្រចាំតំបន់មជ្ឈិមបូព៌ា របស់ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនទទួលយក កិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយជាមួយអ៊ីរ៉ង់ ដែលអនុញ្ញាតឱ្យទីក្រុង តេហេរ៉ង់ បន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះទេ។ អ៊ីរ៉ង់បានច្រានចោលការអះអាងនេះថា “មិនប្រាកដនិយម” ប៉ុន្តែបាននិយាយថា ខ្លួនគឺបើកចំហរសម្រាប់ការសន្ទនា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា...
តេហេរ៉ង់៖ បេសកកម្មរបស់ប្រទេសអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការចរចាដើម្បីរុះរើកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីរបស់ខ្លួន “នឹងមិនកើតឡើងឡើយ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បេសកកម្មបានឲ្យដឹងថា អ៊ីរ៉ង់អាចនឹងពិចារណាលើការពិភាក្សា ដើម្បីដោះស្រាយការព្រួយបារម្ភលើសកម្មភាព យោធាដែលមានសក្តានុពល នៃសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែបានច្រានចោលការពិភាក្សាណាមួយ ដែលមានគោលបំណងលុបបំបាត់ កម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួន។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបិទកិច្ចចរចា ស្តីពីការទប់ស្កាត់នុយក្លេអ៊ែរសំខាន់ៗ និងសមយុទ្ធពាក់ព័ន្ធ ដែលគ្រោងនឹងធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសរយៈពេលខ្លីនៃច្បាប់អាជ្ញាសឹកក្នុងគ្រាអាសន្ន។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានគ្រោងនឹងរៀបចំកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សានុយក្លេអ៊ែរ (NCG) នៅរដ្ឋធានីសហរដ្ឋអាមេរិក...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅទស្សនាមូលដ្ឋានមីស៊ីល ដើម្បីពិនិត្យមើលការត្រៀមខ្លួន របស់ពួកគេក្នុងការអនុវត្តសកម្មភាពនៃ “ការរារាំងជាយុទ្ធសាស្ត្រ” ខណៈពេលដែលបានហៅសមត្ថភាព នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើង ចំពោះប្រទេសកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក គីម ជុងអ៊ុន...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលត្រូវតែបដិសេធមិនពិចារណា សូម្បីតែជម្រើសនៃការវាយលុក លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ភាពតានតឹងរវាងទីក្រុងតេហេរ៉ង់ និងក្រុងហ្សេរុយសាឡឹមខាងលិច បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចាប់តាំងពីអ៊ីរ៉ង់បានបាញ់មីស៊ីលជិត ២០០ គ្រាប់ ទៅលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី១ ...
ហ្សាកាតា៖ ក្រសួងថាមពល និងធនធានរ៉ែ បានប្រកាសថា ប្រទេសឥណ្ឌូនេស៊ី នឹងបង្កើតអង្គការអនុវត្តកម្មវិធីថាមពលនុយក្លេអ៊ែរ (NEPIO) នៅឆ្នាំនេះ។ ផែនការបង្កើត NEPIO ដែលមានគោលដៅសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ២៥០ មេហ្គាវ៉ាត់នៅឆ្នាំ២០៣២ នឹងត្រូវបានបង្ហាញដោយក្រសួងទៅកាន់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិនៅទីក្រុងវីយែន ប្រទេសអូទ្រីសនៅសប្តាហ៍ក្រោយ។ លោក Eniya Listiani Dewi អគ្គនាយកនៃថាមពលកកើតឡើងវិញ និងការអភិរក្សថាមពលនៅក្រសួងបានឲ្យដឹងថា “NEPIO...
តូក្យូ៖ ប្រតិបត្តិករនៃអគាររោងចក្រនុយក្លេអ៊ែរ Fukushima Daiichi បានចាប់ផ្តើមឡើងវិញ ក្នុងការព្យាយាមទាញយកឥន្ធនៈរលាយចំនួនតិចតួចពីម៉ាស៊ីនរ៉េអាក់ទ័ររបស់ខ្លួន បន្ទាប់ពីការប៉ុនប៉ងលើកដំបូងរបស់ខ្លួនកាលពីខែមុនត្រូវបានផ្អាកដោយសារតែភាពស្មុគស្មាញនៃការដំឡើង។ ការប៉ុនប៉ងទាញយកឥន្ធនៈដោយក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. គឺជាលើកទីមួយចាប់តាំងពីអគារនេះត្រូវបានខូចខាតបន្ទាប់ពីការរញ្ជួយដីដ៏ធំនិងរលកយក្សស៊ូណាមិ ក្នុងខែមីនា ឆ្នាំ២០១១ ហើយកើតឡើងបន្ទាប់ពីការផ្អាកចំនួន ៣លើក ចាប់តាំងពីផែនការដំបូងត្រូវបានគ្រោងនឹងចាប់ផ្តើមប្រហែល ៣ឆ្នាំមុន។ ក្រុមហ៊ុន...