សេអ៊ូល៖ សមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង បានឲ្យដឹងថា គម្រោងបញ្ចេញទឹក ដែលបំពុលដោយនុយក្លេអ៊ែររបស់ជប៉ុន ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មហាសមុទ្រពិភពលោក។ លោក Wi Seong-gon សមាជិកសភាគណបក្សប្រជាធិបតេយ្យ និងជាប្រធានគណៈកម្មាធិការការពាររបស់គណបក្ស ស្តីពីការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរហ្វូគូស៊ីម៉ា បានប្រាប់ថា “ការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima (Daiichi) បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មហាសមុទ្រពិភពលោក។ លោក Wi...
ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ ចំពោះការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ របស់ប្រទេសជប៉ុន ដោយព្រមានថា វាអាចបង្កបញ្ហាធំដល់បរិស្ថានសមុទ្រពិភពលោក សុខភាពសាធារណៈ និងបញ្ហាផ្លាស់ទីលំនៅកាន់តែទូលំទូលាយ។ ថ្លែងនៅក្នុងសម័យប្រជុំលើកទី៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) អ្នកការទូតចិនបានចង្អុលបង្ហាញថា ការបញ្ចោញទឹកកខ្វក់នុយក្លេអ៊ែរ ទៅក្នុងមហាសមុទ្រ គឺស្មើនឹងការផ្ទេរហានិភ័យនៃ ការបំពុលនុយក្លេអ៊ែរដល់មនុស្សជាតិទាំងអស់។ អ្នកការទូតចិនបានប្រាប់ក្រុមប្រឹក្សាថា សកម្មភាពរបស់ប្រទេសជប៉ុន បានរំលោភលើទំនួលខុសត្រូវ...
ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ថា យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃអង្គារបានឲ្យដឹងថា នៅក្នុងចំណោមប្រជាជនចំនួន ២,៣លាននាក់ ដែលរស់នៅក្នុងប្រជុំកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយពឹងផ្អែកលើមហាសមុទ្រសម្រាប់រកអាហារ និងប្រាក់ចំណូល ដោយមនុស្សជាច្រើនទាំងនោះ មានការព្រួយបារម្ភចំពោះផែនការ របស់ប្រទេសជប៉ុនក្នុងការបង្ហូរទឹកកាកសំណល់ នៃវិទ្យុសកម្មជាង ១លានតោន ចូលទៅក្នុងសមុទ្រ ។ គេបានដឹងថា...
កូឡាឡាំពួរ ៖ យោងតាមអ្នកសង្កេតការណ៍ មកពីសមាគមម៉ាឡេស៊ី (MCA) បានឱ្យដឹងថា ផែនការ របស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកសំណល់ វិទ្យុសកម្មចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងមហាសមុទ្រ បង្កឱ្យមានហានិភ័យ ដែលមិនអាចទទួលយកបាន ។ អនុប្រធានការិយាល័យទំនាក់ទំនង និងការទូតអន្តរជាតិ MCA លោក Neow...
បរទេស ៖ យោងតាមតួលេខស្រាវជ្រាវមួយ ដែលធ្វើឡើងដោយសារព័ត៌មានក្នុងស្រុក RTVI និងភ្នាក់ងាររៀបចំតួលេខរបស់រុស្សី កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាពលរដ្ឋរុស្សី មួយភាគធំគឺមិនបានគាំទ្រចំពោះគំនិត នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីប្រឆាំងប្រទេសអ៊ុយក្រែនឡើយ។ តួលេខស្ទាបស្ទង់ដែលត្រូវបានយកមកចេញផ្សាយដោយកាសែត RT បានឲ្យដឹងដែរថាមានពលរដ្ឋរុស្សី ប្រហែលជា១១ភាគរយប៉ុណ្ណោះ ដែលបានគាំទ្ររដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងស្ថានភាពនេះ និងអាចទទួលយកបាន។ ក្នុងនោះផងដែរមានពលរដ្ឋប្រមាណជា៥ភាគរយ បានបង្ហាញក្តីព្រួយបារម្ភថា ការប្រើប្រាស់អាវុធប្រល័យលោកនេះនឹងអាចធ្វើឲ្យប្រទេសរុស្សី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសន័រវេសបានប្រកាស ផ្តល់ប្រាក់ជំនួយប្រមាណជា ២៣លានដុល្លារក្នុងឆ្នាំនេះ សម្រាប់កិច្ចខិតខំប្រឹប្រែងជួយដល់ ប្រទេសអ៊ុយក្រែនដើម្បីរៀបចំប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពក្នុងករណីវាយប្រហារ ដោយនុយក្លេអ៊ែរណាមួយអាចកើតឡើង។ សេចក្តីប្រកាសដែលធ្វើឡើង ដោយលោកស្រីរដ្ឋមន្ត្រីការបរទេសន័រវេស Anniken Huitfeldt បានឲ្យដឹងទៀតដែរថា៖ ករណីណាមួយដែលអ៊ុយក្រែន ទទួលរងការវាយប្រហារដោយ គ្រាប់បែកនុយក្លេអ៊ែរនោះវានឹង ផ្តល់ផលលំបាកធ្ងន់ធ្ងរមិនត្រឹមតែ ក្នុងប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែថែមទាំងនៅតាមតំបន់ព្រំដែនផងដែរ។ ក្នុងនោះមួយចំណែកនឹងត្រូវប្រើប្រាស់ ជាចំណាយជួយទៅដល់សកម្មភាព...
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា រុស្ស៊ីបានបញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដំបូង ទៅកាន់ប្រទេសជិតខាង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន គឺបេឡារុស ក្នុងសកម្មភាពដែលទំនងជានឹងបង្កើនភាពតានតឹង បន្ថែមទៀត ជាមួយលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ។ វាជាលើកទីមួយហើយ សម្រាប់រុស្ស៊ីដែលដាក់ពង្រាយ អាវុធនុយក្លេអ៊ែរ នៅខាងក្រៅព្រំដែនរបស់ខ្លួន ចាប់តាំងពីពួកគេត្រូវបានដកចេញ ពីសាធារណរដ្ឋនៃអតីតសហភាពសូវៀត បន្ទាប់ពីការដួល រលំនៅឆ្នាំ...
ស៊ូវ៉ា៖ អ្នកប្រាជ្ញម្នាក់ បានថ្កោលទោសការបង្ហូរចោល នូវទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ប្រទេសជប៉ុន ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលកង្វក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kalinga Seneviratne សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ South Pacific បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយស៊ីនហួក្នុងទីក្រុងស៊ូវ៉ា រដ្ឋធានីហ្វីជីថា “ការចម្លងរោគ នឹងប៉ះពាល់ដល់តំបន់សន្ធិសញ្ញា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី យកចិត្តទុកដាក់ ចំពោះការព្រួយបារម្ភ របស់សហគមន៍អន្តរជាតិ និងបញ្ឈប់សកម្មភាពនៃការរីក សាយភាយនុយក្លេអ៊ែរ ដូចជាកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែររបស់ពួកគេ។ យោងតាមរបាយការណ៍ លោកនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន សែន ថ្លែងក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទថា “សម្ព័ន្ធភាពខ្នាតតូចពាក់ព័ន្ធនឹងនាវាមុជទឹកដើរ...
ម៉ូស្គូ ៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានអះអាងថា ប្រទេសដែលចូលដៃជាមួយរុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន នឹងទទួលបានអាវុធនុយក្លេអ៊ែរ។ លោក Lukashenko ធ្លាប់ជាអ្នកគាំទ្រ ដ៏រឹងមាំរបស់លោក ពូទីន ដែលថ្មីៗនេះ ភាគច្រើនបានផ្តល់ជំនួយ ផ្នែកយោធាដល់ទីក្រុងមូស្គូ...