មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នាវាផ្ទុកមីស៊ីលដើរដោយ ថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី Admiral Nakhimov នឹងចាប់ផ្តើមការសាកល្បង ដំណើរការលើដែនសមុទ្រនៅក្នុងខែសីហា។ នាពេលនេះ កប៉ាល់កំពុងសាងសង់ជិតរួចរាល់ហើយ ហើយការសាកល្បងនៃ រោងចក្រថាមពលសំខាន់ និងគ្រឿងផ្សេងទៀតនឹង ចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំនេះ នេះបើតាមការលើកឡើងរបស់មេបញ្ជាការស្តីទី ឧត្តមនាវីឯក Alexander Moiseyev នៃកងទ័ពជើងទឹករុស្ស៊ី។ លោក...
បរទេស៖ ស្ថាប័នជំនាញផ្តល់គំនិតរបស់ស៊ុយអែត បាននិយាយនៅថ្ងៃចន្ទថា ពិភពលោកស្ថិតនៅក្នុង “រយៈពេលដ៏គ្រោះថ្នាក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ” ខណៈដែលមហាអំណាចពិភពលោក បានបង្កើនឃ្លាំងអាវុធបរមាណូរបស់ខ្លួន ហើយអាវុធនុយក្លេអ៊ែរបានដើរតួនាទីកាន់តែ “លេចធ្លោ” នៅក្នុងទំនាក់ទំនងអន្តរជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលជាក្រុមតាមដានសន្តិសុខ...
បរទេស៖ ឧត្តមសេនីយជាន់ខ្ពស់របស់ ទីក្រុងមូស្គូបានព្រមានថា បណ្តាប្រទេសណាតូកំពុងរៀបចំ សម្រាប់ការវាយប្រហារនុយក្លេអ៊ែរ ដែលអាចកើតមានលើប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Vladimir Kulishov អនុប្រធានទីមួយនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និងជាប្រធានសេវាឆ្មាំព្រំដែន បានគូសបញ្ជាក់ពីការគំរាមកំហែង ដែលផ្នែករបស់លោកត្រូវដោះស្រាយ នៅក្នុងបទសម្ភាសន៍ជាមួយ RIA...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តី Ulf Kristersson បាននិយាយថា ប្រទេសស៊ុយអែតអាចមានសក្តានុពលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់អាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន ប៉ុន្តែប្រសិនបើករណីដែលប្រទេសនេះត្រូវបានទាញចូលទៅក្នុងជម្លោះយោធាប៉ុណ្ណោះ។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Sveriges កាលពីថ្ងៃច័ន្ទ លោក Kristersson បានសង្កត់ធ្ងន់ថា ចាប់តាំងពីចូលរួមជាមួយអង្គការណាតូ រដ្ឋាភិបាលបានដាក់សំណើចំនួនពីរទៅកាន់សភា ដោយបញ្ជាក់ថា ទីក្រុង Stockholmនឹងមិនធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពបរទេស ឬអាវុធនុយក្លេអ៊ែរជាអចិន្ត្រៃយ៍នៅក្នុងពេលសន្តិភាពឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា...
បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុង Minsk (បេឡារុស) បានប្រកាសកាលពីថ្ងៃអង្គារថា ប្រធានាធិបតីបេឡារុស្ស គឺលោក Alexander Lukashenko បានបញ្ជាឱ្យយោធារបស់ប្រទេសនេះ សាកល្បងប្រព័ន្ធអាវុធដែលមាន សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។ ទីក្រុងមូស្គូបានបញ្ជាឱ្យធ្វើសមយុទ្ធ ស្រដៀងគ្នានេះកាលពីថ្ងៃចន្ទ ដោយលើកឡើងពីវោហាសាស្ត្រអរិភាព ដោយក្រុមមន្ត្រីលោកខាងលិច ដែលចាំបាច់ត្រូវតែបង្ហាញកម្លាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា...
បរទេស ៖ យោងតាមការចេញផ្សាយដោយ RT ដ្ឋមន្ត្រីការបរទេសប៉ូឡូញបាននិយាយថា ប្រធានាធិបតី Andrzej Duda មិនមានសិទ្ធិអំណាចក្នុងការប៉ាន់ស្មាន អំពីលទ្ធភាពនៃរដ្ឋាភិបាលទីក្រុង Warsaw ដើម្បីធ្វើជាគ្រប់គ្រងផ្នែកមួយនៃឃ្លាំងអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក នៅលើដីរបស់ខ្លួននោះឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Polsat News TV កាលពីថ្ងៃសុក្រ លោក Radoslaw Sikorski...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានព្រមានថា ប្រទេសរុស្ស៊ី នឹងចាត់ទុកការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរបរទេស នៅក្នុងប្រទេសប៉ូឡូញ ជាគោលដៅយោធាចម្បង។ ថ្មីៗនេះរដ្ឋាភិបាល នៃទីក្រុងវ៉ារស្សាវ៉ា ត្រូវបានគេមើលឃើញថា កំពុងពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីសក្តានុពល នៃការធ្វើជាម្ចាស់ផ្ទះ អាវុធនុយក្លេអ៊ែរ ដែលជាផ្នែកមួយ...
បរទេស៖ លោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ បាននិយាយថា ប្រទេសប៉ូឡូញបើកចំហរ ក្នុងការធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់ សហរដ្ឋអាមេរិកនៅលើទឹកដីរបស់ខ្លួន ចំពេលបច្ចុប្បន្នមានជម្លោះជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែតប៉ូឡូញប្រចាំថ្ងៃ Fakt នៅថ្ងៃចន្ទ មេដឹកនាំប៉ូឡូញបានទទួលស្គាល់ថា បញ្ហានៃការនាំយកអាវុធនុយក្លេអ៊ែររបស់អាមេរិកទៅកាន់ប្រទេសប៉ូឡូញ ដែលកាន់តែខិតទៅជិតទឹកដីរុស្ស៊ី...
តូក្យូ៖ ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ បានចាប់ផ្តើមជុំទី៥ នៃការបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ទោះបីជាមានការប្រឆាំង ក្នុងចំណោមអ្នកនេសាទក្នុងស្រុកក៏ដោយ អ្នកស្រុក ក៏ដូចជាការរិះគន់ពីសហគមន៍អន្តរជាតិ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) ដែលជាប្រតិបត្តិកររោងចក្របានចាប់ផ្តើម បញ្ចេញទឹកសំណល់វិទ្យុសកម្មនៅពេលព្រឹក ដែលជាជុំទីមួយក្នុងសារពើពន្ធឆ្នាំ២០២៤។ ស្រដៀងគ្នាទៅនឹងបួនជុំមុនដែរ ទឹកសំណល់ប្រហែល ៧,៨០០តោន...
បរទេស៖ ប្រសិនបើទីក្រុង តេហេរ៉ង់ ប្រតិកម្មតបទៅនឹងការវាយប្រហារស្ថានទូត ក្នុងទីក្រុង ដាម៉ាស ប្រទេសស៊ីរី ដោយការទម្លាក់គ្រាប់បែកលើអ៊ីស្រាអែល នោះទីក្រុង West Jerusalem នឹងចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់វិញ, នេះបើយោងតាមសារព័ត៌មានអារ៉ាប់ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីសន្តិសុខលោកខាងលិច ដែលមិនបញ្ចេញអត្តសញ្ញាណម្នាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤...