ព័ត៌មានជាតិ

បណ្ឌិត្យសភានគរបាលកម្ពុជា កំពុងតាមដានសកម្ម ភាព វរសេនីយ៍ទោ សួគ៌ នីដា ដើម្បីមានវិធានការ តាម បទវិន័យ នគរបាលជាតិកម្ពុជា

ភ្នំពេញ ៖ បច្ចុប្បន្ននេះ បណ្ឌិត្យសភានគរបាលកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាពរបស់ វរសេនីយ៍ទោ សួគ៌ នីដា ដើម្បីមានវិធានការ តាមបទវិន័យ នគរបាលជាតិកម្ពុជាបន្តទៀត ។

សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានដាក់ទណ្ឌកម្ម វរសេនីយ៍ទោ សួគ៌ នីដា តាមរូបភាពផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន ដោយមូលហេតុល្មើសបទវិន័យ នគរបាលជាតិកម្ពុជា៕

To Top