តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបង្ហាញ “ឆន្ទៈពិតប្រាកដ” របស់ខ្លួននៅក្នុងការចរចា ដែលសំដៅលើការរស់ឡើងវិញនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេស។ លោក Amir-Abdollahian បានឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់អ្នកសម្របសម្រួលជាតិ នៃក្រុមមិត្តក្នុងការការពារនៃធម្មនុញ្ញ អង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក គួរតែបង្ហាញថា ខ្លួននឹងមិន “បំពាន” កាតព្វកិច្ចរបស់ខ្លួន...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភព ពីផ្នែកការទូតរបស់សហរដ្ឋអាមេរិក និងមនុស្សពីរនាក់ ដែលដឹងពីបញ្ហានេះថា អាមេរិកបាននាំយក គ្រាប់បែកនុយក្លេអ៊ែរ ទម្លាក់តាមអាកាស B61-12 ជំនាន់ថ្មី ទៅកាន់មូលដ្ឋាន ណាតូ នៅអឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ យោធាអាមេរិកនឹងបញ្ចេញ ឃ្លាំងអាវុធពេញលេញរបស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ដើម្បីការពារប្រទេសកូរ៉េខាងត្បូង និងជប៉ុន ពីការវាយប្រហារ ។ មន្ត្រីក្រសួងការបរទេសកំពូល មួយរូបបាននិយាយដោយបានរិះគន់ ទីក្រុងព្យុងយ៉ាងចំពោះការសាកល្បងអាវុធ “គ្រោះថ្នាក់” និង “អស្ថិរភាព” របស់ខ្លួន ខណៈប្តេជ្ញាថា “ការពារឱ្យបាន” កិច្ចសហប្រតិបត្តិការជាមួយ សម្ព័ន្ធមិត្តនៅអាស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រួតពិនិត្យលើសមយុទ្ធយោធា ដែលបង្ហាញពីការវាយប្រហារ នុយក្លេអ៊ែរសងសឹក។ រដ្ឋមន្ត្រីការពារជាតិលោក Sergey Shoigu បានពណ៌នាអំពីគោលបំណង នៃសមយុទ្ធនេះថា ជាការសាកល្បង “ការត្រៀមខ្លួនរបស់កងកម្លាំង វាយលុកជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីធ្វើការវាយប្រហារ នុយក្លេអ៊ែរទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងការ វាយប្រហារនុយក្លេអ៊ែររបស់សត្រូវ” ។ យោងតាមសារព័ត៌មាន...
បរទេស៖ យោងតាមការបញ្ជាក់ដោយ ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារម្សិលមិញនេះ ទៅកាន់សភាជាតិបានធ្វើឲ្យ កើតមាននូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ថាការតេស្តសាកល្បង គ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងអាចកើតឡើងក្នុង ពេលឆាប់ៗខាងមុខនេះ។ ការចេញផ្សាយដែលធ្វើឡើងដោយកាសែត The Bloomberg ក៏បានសរសេរទៀតដែរថា ទោះបីជាមេដឹកនាំរបស់កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តព្រមទាំងអាមេរិក ជប៉ុនបានសន្យាថា នឹងធ្វើការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ទៅលើការធ្វើតេស្តនុយក្លេអ៊ែរ ក្តីដែលវាគឺជាសកម្មភាព ប្រឆាំងទៅនឹងគោលការណ៍ច្បាប់ របស់អង្គការសហប្រជាជាតិ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការព្រមានសាជាថ្មីម្តងទៀត ទៅលើសហរដ្ឋអាមេរិក និងអឺរ៉ុបមិនត្រូវលូកដៃ នៅក្នុងកិច្ចការងារផ្ទៃក្នុង របស់អ៊ីរ៉ង់ឡើយខណៈដែលកំពុងបន្ត ការចរចាគ្នាលើបញ្ហា នុយក្លេអ៊ែរនៅឡើយនោះ។ មន្ត្រីអ្នកនាំពាក្យរូបនេះបានបន្តទៀតថា៖ ពួកយើងជឿជាក់ថា បញ្ហាផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ គឺពាក់ព័ន្ធតែជាមួយនឹង រដ្ឋាភិបាលរបស់អ៊ីរ៉ង់ និងពលរដ្ឋរបស់អ៊ីរ៉ង់ប៉ុណ្ណោះ ហើយពួកយើងមិនអនុញ្ញាតិឲ្យ អ្នកដទៃណាមួយមកចូលរួមប៉ះពាល់ និងពាក់ព័ន្ធលើកិច្ចការងារផ្ទៃក្នុងរបស់អ៊ីរ៉ង់។ គួរឲ្យដឹងដែរថា...
ញូវយ៉ក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានឲ្យដឹងថា មានឱកាសកាន់តែច្រើន ដែលពិភពលោកអាចឃើញសង្គ្រាមនុយក្លេអ៊ែរ ខណៈដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តផ្ទុះឡើង។ លោក Musk បានសរសេរជាការឆ្លើយតបទៅនឹងការបង្ហោះមួយដែលបានលើកឡើងដោយអ្នកប្រើ Twitter ដែលបានសរសើរការផ្ដល់យោបល់របស់មហាសេដ្ឋីដើម្បីបន្ថយជម្លោះរុស្ស៊ីនៅអ៊ុយក្រែនថា “ប្រូបាប៊ីលីតេ (ឱកាស) សង្រ្គាមនុយក្លេអ៊ែរ កំពុងកើនឡើងយ៉ាងឆាប់រហ័ស”។ នៅក្នុងសារដើម អ្នកប្រើប្រាស់ Twitter...
បរទេស៖ ប្រធានាធិបតី នៃប្រទេសបេឡារូស លោក Alexander Lukashenko កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការ លើកឡើងអំពីលទ្ធភាព នៃការវាយប្រហារ បែបនុយក្លេអ៊ែរ ពីប៉ូឡូញ ក្រោយពេលដែលអាមេរិកនិងប៉ូឡូញ បានធ្វើការជួបពិភាក្សាគ្នា អំពីបញ្ហារៀបចំ ទីតាំងនុយក្លេអ៊ែរ ក្នុងប្រទេសមួយនេះ។ លោកប្រធានាធិបតីបេឡារូសរូបនេះ ក៏បានបញ្ជាក់បន្ថែមដែរថា លោកនឹងធ្វើការពិភាក្សាបញ្ហានេះ បន្ថែមទៀត ជាមួយនឹង...
បរទេស៖ ឧត្តមសេនីយកងទ័ពអាមេរិក ដែលចូលនិវត្តន៍គឺលោក David Petraeus ដែលបម្រើការជានាយក CIA មួយរយៈពេលខ្លី បន្ទាប់ពីយុទ្ធសាស្រ្តប្រឆាំង ការបះបោររបស់លោកបានបរាជ័យ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានព្យាករណ៍ថា ទីក្រុងវ៉ាស៊ីនតោននឹងដឹកនាំ ការឆ្លើយតបដ៏ខ្លាំងក្លាចំពោះការវាយប្រហារ នុយក្លេអ៊ែររបស់រុស្ស៊ីណាមួយនៅអ៊ុយក្រែន ដោយវានឹងបំផ្លាញកងកម្លាំង និងមូលដ្ឋានយោធាទាំងអស់ របស់ទីក្រុងម៉ូស្គូនៅក្នុង តំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣...
បរទេស៖ ឧត្តមនាវីឯក Charles Richard មេបញ្ជាការបញ្ជាការយុទ្ធសាស្ត្រអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា ជាលើកដំបូងចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក សហរដ្ឋអាមេរិកប្រឈមមុខ នឹងលទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែរ ជាមួយនឹងគូប្រជែងកម្រិតស្មើគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសិទដែលរៀបចំដោយកងទ័ពអាកាសក្នុងរដ្ឋ Maryland លោក Richard បានអះអាងថា សហរដ្ឋអាមេរិកនឹងត្រូវរៀបចំ...