ប៉ារីស៖ ប្រទេសបារាំង កាលពីថ្ងៃពុធបានបញ្ជាក់ ពីករណីថ្មីនៃជំងឺឆ្លងកូវីដ-១៩ ចំនួន ៣០,៣០៣ ករណី ដែលជាការកើនឡើងប្រចាំថ្ងៃ ដ៏ធំបំផុតចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ខណៈអ្នកជំងឺ ២៦៤ នាក់ទៀតបានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមតួលេខចេញផ្សាយនៅលើ គេហទំព័រទិន្នន័យរបស់រដ្ឋាភិបាល។ យោងតាមកាតចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ប្រទេសនេះបានកត់ត្រា...
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ប្រកាសឲ្យប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរដឹងថា អាជ្ញាធរបារាំងកំពុងអនុវត្តវិធានការ រឹតបន្ដឹងការធ្វើដំណើរចេញ-ចូល បារាំង ជាមួយប្រទេសដែលមិន ស្ថិតនៅក្នុងតំបន់អឺរ៉ុប ដោយអាចអនុញ្ញាតឲ្យធ្វើដំណើរបាន លុះត្រាតែមានករណីចាំបាច់បំផុត និងតម្រូវឲ្យមានលិខិតបញ្ជាក់ ពីមូលហេតុផ្ទាល់ខ្លួន ដូចជាគ្រួសារ ឬសុខភាព ឬផ្នែកវិជ្ជាជីវៈ ដោយភ្ជាប់ឯកសារយោង ៕