Covid-19

ត្រឹម ២៤ម៉ោង បារាំងមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៣ម៉ឺននាក់ និងស្លាប់ជាង ២៦០នាក់

ប៉ារីស៖ ប្រទេសបារាំង កាលពីថ្ងៃពុធបានបញ្ជាក់ ពីករណីថ្មីនៃជំងឺឆ្លងកូវីដ-១៩ ចំនួន ៣០,៣០៣ ករណី ដែលជាការកើនឡើងប្រចាំថ្ងៃ ដ៏ធំបំផុតចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ខណៈអ្នកជំងឺ ២៦៤ នាក់ទៀតបានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមតួលេខចេញផ្សាយនៅលើ គេហទំព័រទិន្នន័យរបស់រដ្ឋាភិបាល។

យោងតាមកាតចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ប្រទេសនេះបានកត់ត្រា ករណីឆ្លងសរុបចំនួន ៣៩,៩៦៣,១៥៥ ករណីនិងមានអ្នកស្លាប់ចំនួន ៨៩,៥៦៥ នាក់។

គិតត្រឹមថ្ងៃពុធមនុស្ស ២៤,៩៦៩ នាក់ដែលមានជំងឺកូវីដ-១៩ នៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយបានថយចុះ ២៣២ នាក់ពីថ្ងៃមុន ខណៈដែលអ្នកជំងឺ ៣,៩១៨ នាក់កំពុងទទួលការព្យាបាលយ៉ាង យកចិត្តទុកដាក់ដោយមិនផ្លាស់ប្តូរ ពីតួលេខកាលពីថ្ងៃអង្គារ។

ទិន្នន័យដែលចេញផ្សាយដោយ ក្រសួងសុខាភិបាល បានបង្ហាញថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋចំនួន ៤,៣២១,៤៧៤ នាក់បានទទួលវ៉ាក់សាំង យ៉ាងហោចណាស់មួយដូស ដែលតំណាងឱ្យ ៨,២ ភាគរយនៃប្រជាជនពេញវ័យរបស់ប្រទេស។

ប្រទេសបារាំង មានគោលបំណងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០ លាននាក់នៅពាក់កណ្តាលខែមេសា និង ២០ លាននាក់នៅពាក់កណ្តាលខែឧសភា និងសរុបចំនួន ៣០ លាននាក់ ឬ ២/៣ នៃមនុស្សពេញវ័យនៅរដូវក្តៅខាងមុខនេះ។

នៅពេលដែលពិភពលោក កំពុងពុះពារទប់ទល់នឹងរោគរាតត្បាត ការចាក់វ៉ាក់សាំងកំពុងកើតមាន នៅក្នុងប្រទេសមួយចំនួន ដែលកំពុងកើនឡើងដែលមាន វ៉ាក់សាំងការពារមេរោគ ដែលត្រូវបានអនុញ្ញាតរួចហើយ។

ទន្ទឹមនឹងនេះវ៉ាក់សាំងរបស់ក្រុមហ៊ុនចំនួន ២៦៣ នៅតែត្រូវបានបង្កើតឡើង នៅទូទាំងពិភពលោក ដែលក្នុងនោះមាន ៨១ ក្នុងការធ្វើតេស្តព្យាបាល នៅតាមបណ្តាប្រទេសនានារួមមានអាល្លឺម៉ង់ ចិន រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក នេះបើយោងតាមព័ត៌មាន ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារ ៕

ដោយ ឈូក បូរ៉ា

To Top