រ៉ាម៉ាឡា ៖ អង្គការរំដោះប៉ាឡេស្ទីន (PLO) បានព្រមានពី “ការកើនឡើង នៃសកម្មភាពតាំងទីលំនៅ” នៅតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត ជាមួយនឹងការបង្កើត រដ្ឋាភិបាលថ្មី របស់នាយករដ្ឋអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ លោក ណេតាន់យ៉ាហ៊ូ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុត របស់អ៊ីស្រាអែល បានប្រកាសថា...
រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន បានសម្ដែងការសាទរ ចំពោះដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដែលបានអនុម័ត ដោយរឹមធំទូលាយ ក្នុងការពេញចិត្ត ចំពោះអធិបតេយ្យភាព លើធនធានធម្មជាតិរបស់ខ្លួន ។ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានឲ្យដសងថា “ការបោះឆ្នោតគាំទ្រ ដំណោះស្រាយបញ្ជាក់ពីសិទ្ធិ របស់ប្រជាជនប៉ាឡេស្ទីន និងអធិបតេយ្យភាព របស់ពួកគេលើធនធានធម្មជាតិ របស់ពួកគេ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានសារភាពថាកំហុសបច្ចេកទេស បានធ្វើឲ្យកងកម្លាំងរបស់ខ្លួន ដែលកំពុងប្រយុទ្ធជាមួយនឹង ក្រុមឧទ្ទាមប្រយុទ្ធបែរជាបានបាញ់សម្លាប់ នារីវ័យក្មេងជនជាតិប៉ាឡេស្ទីនម្នាក់អាយុ១៦ឆ្នាំ ទៅវិញនៅក្នុងតំបន់ West Bank។ សាកសាពរបស់នាង Jana Zakarneh ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅលើដំបូលផ្ទះរបស់នាង នៅក្នុងតំបន់ Jenin បន្ទាប់ពីហេតុការណ៍បាញ់ប្រហារ...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានរិះគន់ចំណាត់ការ របស់សហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធលើអង្គការសហប្រជាជាតិ កុំឱ្យធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះក្រុមហ៊ុនរបស់ខ្លួន ដែលកំពុងប្រតិបត្តិការនៅក្នុងការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានកាន់កាប់។ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានប្រាប់ “Voice of Palestine” ថា “ការដឹកនាំប៉ាឡេស្ទីនបដិសេធ រាល់សម្ពាធរបស់សហរដ្ឋអាមេរិក មកលើអង្គការសហប្រជាជាតិ និងស្ថាប័នប្រតិបត្តិការរបស់ខ្លួន”។...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានស្វាគមន៍ការអនុម័ត របស់មហាសន្និបាតអង្គការសហប្រជាជាតិ លើដំណោះស្រាយចំនួន៤ ក្នុងការពេញចិត្ត ចំពោះប៉ាឡេស្ទីន រួមទាំងការចាត់ទុកការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីនខុសច្បាប់។ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ាឡេស្ទីនស្វាគមន៍ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ក្នុងការពេញចិត្ត ចំពោះដំណោះស្រាយ និងការគាំទ្រពីអន្តរជាតិក្នុងរឿងនេះ។ លោកបានលើកឡើងថា លទ្ធផលវិជ្ជមាន “បានកើតចេញពីការរំលោភ ជាប្រព័ន្ធរបស់អ៊ីស្រាអែល...
រ៉ាម៉ាឡា៖ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad al-Maliki កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យបញ្ឈប់ និងបំផ្លាញកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីស្រាអែល ដើម្បីបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Al-Maliki បានធ្វើការអំពាវនាវ ជាការឆ្លើយតបទៅនឹង ការអនុម័តដោយគណៈកម្មាធិការទីមួយ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៃដំណោះស្រាយ ដែលបានដាក់ជូន ដោយអេហ្ស៊ីបជំរុញឱ្យអ៊ីស្រាអែល បោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន។ ដោយស្វាគមន៍ការអនុម័ត...
រ៉ាម៉ាឡា៖ អាជ្ញាធរប៉ាឡេស្ទីននៅថ្ងៃសៅរ៍នេះ បានចោទប្រកាន់អ៊ីស្រាអែលថា បានជំនួសដំណោះស្រាយនយោបាយ ចំពោះជម្លោះជាមួយប៉ាឡេស្ទីន ជាមួយនឹងដំណោះស្រាយយោធា ដែលបម្រើផលប្រយោជន៍របស់ខ្លួន។ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅរបស់អ៊ីស្រាអែលនៃ “ការកើនឡើងប្រឆាំងនឹង ប៉ាឡេស្ទីននៅតំបន់ West Bank គឺការធ្វេសប្រហែស ដំណោះស្រាយនយោបាយ ចំពោះជម្លោះ ហើយជំនួសពួកគេដោយយោធា ដែលបម្រើផលប្រយោជន៍របស់ខ្លួន។ ប្រភពបានឲ្យដឹងថា ភាពខ្ជាប់ខ្ជួនរបស់ប៉ាឡេស្ទីននឹងបរាជ័យ ផែនការរបស់អ៊ីស្រាអែល...
រ៉ាម៉ាឡា៖ ក្រុមអ្នកវិភាគប៉ាឡេស្ទីនបានឲ្យដឹងថា ដំណើរការសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន ហាក់ដូចជាបានឈានដល់ភាពជាប់គាំង ដែលមិនអាចកំណត់បាន ដែលអាចបង្កឱ្យមានភាពតានតឹង និងអំពើហិង្សាកាន់តែខ្លាំងរវាង ភាគីទាំងពីរនៅក្នុងតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត។ ការតវ៉ា ការវាយប្រហារ និងការបិទស្ទើរតែទាំងស្រុង បានផ្ទុះឡើងជារៀងរាល់ថ្ងៃនៅក្នុងទីក្រុង West Bank បន្ទាប់ពីការសម្លាប់ជនជាតិប៉ាឡេស្ទីន នៅក្នុងការប៉ះទង្គិចគ្នា ជាមួយទាហានអ៊ីស្រាអែល ដែលបានវាយឆ្មក់ទីក្រុង Jenin,...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានឲ្យដឹងថា ចេតនារបស់ចក្រភពអង់គ្លេស ក្នុងការផ្លាស់ទីស្ថានទូតរបស់ខ្លួន នៅអ៊ីស្រាអែលទៅកាន់ទីក្រុងយេរ៉ូសាឡឹម “គឺជាការបំពានច្បាប់អន្តរជាតិ”។ លោក Ishtaye បានឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នៃគណៈរដ្ឋមន្ត្រីមួយថា ការផ្លាស់ស្ថានទូតអង់គ្លេស ទៅកាន់ទីក្រុងយេរ៉ូសាឡឹម “នឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាមួយប៉ាឡេស្ទីន និងប្រទេសអារ៉ាប់ និងរដ្ឋអ៊ីស្លាម ហើយនឹងដកចក្រភពអង់គ្លេស ចេញពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិនាពេលអនាគត ដើម្បីឈានដល់ដំណោះស្រាយ ដែលបញ្ចប់ជម្លោះនៅប៉ាឡេស្ទីន”...
រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីន កាលពីថ្ងៃចន្ទបានអំពាវនាវ ឱ្យអ៊ីស្រាអែល បញ្ឈប់គោលនយោបាយ “គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ” របស់ខ្លួនក្នុងការសម្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ West Bank ។ លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន បានធ្វើការកត់សម្គាល់បន្ទាប់ពីការសម្លាប់ ជនជាតិប៉ាឡេស្ទីនពីរនាក់ និងរបួសជនភៀសខ្លួន នៅក្នុងជំរុំជនភៀសខ្លួន Al-Jalazone...