បរទេស៖ យ៉ាងហោចណាស់ កុមារ២៤នាក់ និងគ្រូបង្រៀនមានផ្ទៃពោះម្នាក់ ត្រូវបានសម្លាប់ ដោយអតីតមន្ត្រីប៉ូលិស ដែលបានទៅបាញ់ សម្លាប់មនុស្ស នៅក្នុងមណ្ឌលថែទាំកុមារមួយកន្លែង ស្ថិតនៅភាគឦសានប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើង បានបង្ហាញខ្លួននៅតុលាការ លើបទចោទប្រកាន់គ្រឿងញៀន ។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក...
បរទេស ៖ ការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា មនុស្សភាគច្រើន នៅក្នុងប្រទេសថៃ មិនព្រួយបារម្ភថាការប្រយុទ្ធគ្នាជុំវិញ ការកាន់តំណែងនាយករដ្ឋមន្ត្រី នឹងនាំអ្នកតវ៉ាទៅតាមផ្លូវ និងបង្កឱ្យមានភាពចលាចល នយោបាយ រីករាលដាលនោះទេ។ ចៅក្រមតុលាការធម្មនុញ្ញ ភាគច្រើនកាលពីថ្ងៃពុធបានបោះឆ្នោត ទទួលយកញត្តិរបស់បក្សប្រឆាំង ដែលស្វែងរកសាលក្រម លើការកាន់តំណែង ជានាយករដ្ឋមន្ត្រី របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ។...
បាងកក៖ ប្រទេសថៃ ដែលជាម្ចាស់ផ្ទះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២២ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំសេដ្ឋកិច្ច APEC នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា នៅទីក្រុងបាងកក។ កិច្ចប្រជុំជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា រួមទាំងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC (SOM) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី APEC នឹងប្រព្រឹត្តទៅមុនកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នេះបើយោងតាមលោក Thani...
បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អ្នកបំផ្ទុះគ្រាប់បែក បានវាយប្រហារយ៉ាងតិចបំផុត១៣ លើក នៅក្នុងទីក្រុងមួយនៅភាគខាងត្បូងនៃ ប្រទេសថៃឡង់ ដ៏ពេញមួយយប់ ហើយប៉ូលិស បានសម្លាប់ ជនសង្ស័យដែលបះបោរចំនួន ២នាក់ នៅក្នុងការវាយឆ្មក់ដាច់ ដោយឡែកមួយបន្ទាប់ពីការឡោម...
បាងកក៖ ក្រសួងសុខាភិបាលសាធារណៈថៃគ្រោងនឹងប្រកាសថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លងនៅចុងឆ្នាំនេះ ដោយប្រើលក្ខណៈវិនិច្ឆ័យផ្ទាល់ខ្លួន និងមាន ឬគ្មានការបញ្ជាក់ពីអង្គការសុខភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ដិ៍។ លេខាធិការអចិន្ត្រៃយ៍សុខាភិបាលលោក Kiattiphum Wongrajit បានប្រកាសពីចេតនាបន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការជាតិជំងឺឆ្លងរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍នេះ ដោយគ្រោងនឹងប្រកាសថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លង នៅចុងឆ្នាំនេះ។ លោកវេជ្ជបណ្ឌិត Kiattiphum បានលើកឡើងថា គណៈកម្មាធិការគ្រោងនឹងប្រកាសការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមុនដំណាច់ឆ្នាំ លើលក្ខណៈវិនិច្ឆ័យ...
បរទេស ៖ ការស្លាប់ទី ២ ដែលទាក់ទងនឹងវីរុស បំលែងថ្មីប្រភេទ អូមីក្រុង ត្រូវបានកត់ត្រា នៅក្នុងប្រទេសថៃ ដែលជាស្ត្រីអាយុ ៨៤ ឆ្នាំ នៅខេត្ត Udon Thani ដែលមិនបានចាក់វ៉ាក់សាំងបង្ការ និងមានជំងឺសួតធ្ងន់ធ្ងរថែមទៀត ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧...
បាងកក៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃនឹងដាក់ចេញការ ណែនាំថ្លៃចូលប្រទេសថៃ ក្នុងតម្លៃ ៩ដុល្លារ សម្រាប់ភ្ញៀវបរទេសចាប់ពីខែមេសា បើទោះបីជាព្រះរាជាណាចក្រមួយនេះ កំពុងស្វែងរកការទាក់ទាញ អ្នកធ្វើដំណើរត្រឡប់មកវិញ និងជួសជុលវិស័យទេសចរណ៍ ដែលរងការខូចខាតដោយកូវីដ-19 ក៏ដោយ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ច្បាប់ចូលយ៉ាងតឹងរ៉ឹងដែល...
បាងកក៖ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើនកម្រិតប្រកាសអាសន្នជំងឺកូវីដ-១៩ ពីកម្រិត ៣ ទៅកម្រិត ៤ ដើម្បីឆ្លើយតបនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃឆ្លងអូមីក្រុង នៅក្នុងប្រទេស។ លោក Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលបានប្រាប់សន្និសីទសារព័ត៌មាននៅភូកេតឲ្យដឹងថា ការព្រមានកម្រិតទី៤ សំដៅលើការបិទតំបន់ ដែលងាយនឹងឆ្លងមេរោគ ការកាត់បន្ថយការធ្វើដំណើរ និងការជួបជុំគ្នារវាងខេត្ត។ នៅក្នុងប្រទេសថៃ មានកម្រិតព្រមានចំនួន៥ ដែលកម្រិតទី៥ សំដៅលើបម្រាមគោចរ...
បរទេស ៖ អគ្គនាយកផ្នែកវិទ្យាសាស្ត្រ វេជ្ជសាស្ត្ររបស់ប្រទេសថៃ បាននិយាយនៅព្រឹកថ្ងៃពុធថា មានករណីឆ្លងវីរុស បំលែងថ្មីប្រភេទ Omicron ចំនួន ៧៣៩ ដែលបានបញ្ជាក់ ហើយ ៣៤ភាគរយ គឺរកឃើញឆ្លងក្នុងសហគមន៍ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ យោងតាមមន្ត្រីថៃបានឱ្យដឹងថា អ្នកភូមិនៅក្នុងប្រទេសមីយ៉ាន់ម៉ាជិត ២ ៥០០ នាក់បានភៀសខ្លួនចូលមកប្រទេសថៃ ក្នុងពេលមានការប៉ះទង្គិចគ្នាជាថ្មី រវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមសម្ព័ន្ធជាតិ ការ៉ែន (KNU)។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Damrongsak Kittiprapat អគ្គស្នងការរងនគរបាល...