ព័ត៌មានជាតិ
ប្រមុខការពារជាតិកម្ពុជា ជំរុញអូស្ត្រាលី ជួយកសាងសមត្ថភាពយោធាអាស៊ាន ក្នុងការស្រាវជ្រាវវ៉ាក់សាំង (Video)
ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញឲ្យប្រទេស អូស្ត្រាលីជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទែស និងជំនាញការនៅក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្រ្តនានា ដល់កងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងជំងឺ ដែលកើតមានឡើងនៅពេលអនាគតនោះ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។ ថ្លែងក្នុងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី តាមរយៈវិដេអូពីចម្ងាយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១...