ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល វាយប្រហារផ្លូវរូងក្រោមដី ពួកហាម៉ាសនៅតំបន់ហ្គាហ្សា ស្របពេលពិភពលោកស្នើ ឲ្យមានបទឈប់បាញ់គ្នា
បរទេស៖ អ៊ីស្រាអែល បានបន្តធ្វើការវាយប្រហារ តាមអាកាសរបស់ខ្លួន ទៅក្នុងតំបន់ហ្គាហ្សាទាំងយប់ និងនៅថ្ងៃចន្ទនេះ ស្របពេលដែលការប្រយុទ្ធគ្នា ជាមួយពួកហាម៉ាស បានចូលដល់សប្ដាហ៍ទីពីរ បើទោះជាមានការស្នើដដែលៗឲ្យមានបទឈប់បាញ់គ្នា ពីសហគមន៍អន្តរជាតិក៏ដោយ។ យោធារបស់ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំង បានធ្វើការវាយប្រហារទាំងយប់ ទៅលើបណ្ដាញផ្លូវរូងក្រោមដី របស់ពួកហាម៉ាស់មានប្រវែង ៩,៣ម៉ាយ ដែលអ៊ីស្រាអែលបានផ្តោតគោលដៅ វាយប្រហារជាច្រើនថ្ងៃមកហើយ។ យោធាអ៊ីស្រាអែលបានបន្ថែមទៀតថា...