ភ្នំពេញ ៖ លោកអនុសេនីយ៍ឯក អៀន វ៉ិច ជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមគ្រប់គ្រងកម្លាំង៨នាក់ រួមទាំងមន្រ្តីជាប់កិច្ចសន្យានៅគោលដៅចរាចរណ៍កាំកូស៊ីធី បានលើកយកបទពិសោធន៍ក្នុងការអនុវត្តការងារចាប់តាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន បានជួបបញ្ហាជាច្រើនក្នុងជីពការងារ និងរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងការធ្វើចរាចរណ៍របស់អ្នកដំណើរដែលក្នុងនោះ«ញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង» ។ បើតាមលោកអនុសេនីយ៍ឯក ក្នុងនាមជាមន្ត្រីនគរបាលចរាចរណ៍ផង និងជាមេគ្រួសារផង លោកជាអ្នកទទួលបន្ទុករ៉ាប់រងគ្រួសារ ដែលមានសមាជិក៤នាក់ ទាំងការសិក្សារបស់កូនៗ ទាំងការចំណាយផ្សេងៗគ្រប់បែបយ៉ាង បូករួមទាំងបំណុលធនាគារ។...
ភ្នំពេញ៖ នៅទីបំផុត នាយរងការិយាល័យ នគរបាលចរាចរណ៍ ជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលបានបើកបរទាំងស្ថានភាពស្រវឹង ជោគជាំនោះ ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោក នាំយកមកធ្វើការផាកពិន័យតាមច្បាប់ និងធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យ របស់កងកម្លាំងនគរបាលជាតិ។ តាមរយៈសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ជូនសាធារណៈជន ឲ្យបានជ្រាបករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៧...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានថា អ្នកជំងឺដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន បានស្លាប់បាត់បង់ជីវិត មានទីលំនៅស្នាក់នៅភូមិក្ដីចាស់ ឃុំព្រែលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការ...