ម៉ូស្គូ៖ ភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចបានបន្តកើនឡើងជុំវិញជម្លោះទូលំទូលាយ ហើយសកម្មភាពជាក់ស្តែងមួយចំនួនត្រូវបានគេរំពឹងថានឹងបំបែកភាពជាប់គាំងនាពេលអនាគតដ៏ខ្លីខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រុស្ស៊ី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) មិនដែលខ្វះភាពផ្ទុយគ្នាទាក់ទងនឹងបញ្ហារ៉ាំរ៉ៃ រួមទាំងការគំរាមកំហែងផ្នែកយោធា អ៊ុយក្រែន និងការចោទប្រកាន់ថា ជ្រៀតជ្រែកក្នុងដំណើរការនយោបាយក្នុងស្រុករបស់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ ការប្រេះឆាថ្មីកំពុងកើតឡើងជុំវិញវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនបេឡារុស្ស-សហភាពអឺរ៉ុប ការធ្វើតេស្តប្រឆាំងផ្កាយរណបរបស់រុស្ស៊ី ក៏ដូចជាវិធានការអរិភាពរបស់ FBI ចំពោះសមាជិកសហគមន៍រុស្ស៊ីនៅសហរដ្ឋអាមេរិក។ អ្នកវិភាគបានព្យាករណ៍ថា ទំនាក់ទំនងទូទៅរវាងរុស្ស៊ី...
បរទេស ៖ ទាហានរុស្ស៊ីប្រហែល ១០០ ០០០នាក់ បានចុះតាមព្រំដែន របស់ប្រទេសជាមួយ អ៊ុយក្រែន ចំពេលមានការភ័យខ្លាច នៃការឈ្លានពាន ដែលជិតមកដល់ ។ យោងតាមសារព័ត៌មាន News ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr...
បរទេស៖ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ច្រានចោលការអះអាងនាពេលថ្មីៗនេះ ដោយប្រព័ន្ធផ្សព្វផ្សាយ បរទេសអំពីផែនការរបស់រុស្ស៊ីក្នុងការ “ឈ្លានពានទឹកដីអ៊ុយក្រែន” ថាគ្មានមូលដ្ឋាន។ លោកក៏បានថ្កោលទោស ការបោះពុម្ពផ្សាយនេះ សម្រាប់ការព្យាយាមបង្កើនភាពតានតឹង រវាងរុស្ស៊ីនិងប្រទេសដទៃទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ការពារជាតិរបស់ចក្រភពអង់គ្លេស...
បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះបាននិយាយថា ខ្លួនមិនរំពឹងថា មានការវិវត្តទៅមុខក្នុងកិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ លើបញ្ហានានា រួមទាំងបញ្ហាទិដ្ឋាការ និងទំហំនិងដំណើរការរបស់ស្ថានទូត នេះបើយោងតាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័តឥមានរុស្ស៊ី។ ជាមួយចំណងមិត្តភាពធ្លាក់ចុះទាបបំផុតក្រោយសង្គ្រាមត្រជាក់ ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងជម្លោះជុំវិញរឿងចំនួនមន្ត្រីការទូត ដែលពួកគេអាចបញ្ជូនទៅប្រទេសគ្នាទៅវិញទៅមក បើទោះជារុស្ស៊ីបាននិយាយថា ខ្លួនមានបំណងចង់ដកការដាក់កំហិត ដែលបានដាក់កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា...
បរទេស៖ប្រធានាធិបតីនៃប្រទេសរុស្ស៊ី និងប្រទេសបេឡារុស តាមសេចក្តីរាយការណ៍ នៅថ្ងៃសុក្រនេះ បានធ្វើការចុះហត្ថលេខាលើវិធានការមួយ ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មនៃប្រទេសទាំងពីរ ប៉ុន្តែមិនមានការប្របាច់បញ្ចូលគ្នាដោយពេញលេញទាំងស្រុងនោះទេ។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីនៃប្រទេសបេឡារុស លោក បានអនុម័តវិធានការសមាហរណកម្ម នៅក្នុងអំឡុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់ទេភាគីនៅក្នុងទីក្រុង Minsk សម្រាប់រដ្ឋសហជីព ដែលលោកប្រធានាធិបតីរុស្ស៊ី បានចូលរួមតាមរយៈវីដេអូខល ពីតំបន់គ្រីមា។ វិធានការដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំនោះ គឺត្រូវបានបង្កើតឡើងដោយមេដឹកនាំនៃប្រទេសទាំងពីរ...
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងនាវាចរសមុទ្រខ្មៅរបស់ខ្លួនបានចាប់ផ្តើមត្រួតពិនិត្យ សកម្មភាព របស់នាវាបញ្ជាការ amphibious USS Mount Whitney បន្ទាប់ពីការចូល របស់នាវាចូលទៅក្នុងសមុទ្រខ្មៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ សេវាផ្សាយ Zvezda របស់ក្រសួងបានរាយការណ៍ថា “កងកម្លាំងនៃកងនាវាសមុទ្រ ខ្មៅបានចាប់ផ្តើមត្រួតពិនិត្យ សកម្មភាព...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី កំពុងតាមដានចលនារបស់នាវាពិឃាតមីស៊ីលនាំផ្លូវរបស់សហរដ្ឋអាមេរិក USS Porter ដែលបានចូលសមុទ្រខ្មៅ កាលពីថ្ងៃសៅរ៍។ កងនាវាចរទី ៦ របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា USS Porter បានចាប់ផ្តើមដំណើរឆ្លងកាត់ភាគខាងជើងរបស់ខ្លួនទៅកាន់សមុទ្រខ្មៅ ដើម្បីប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅក្នុងតំបន់។ កងនាវាដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Naples របស់ប្រទេសអ៊ីតាលី និងកងនាវាចរ...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងជំរុញកិច្ចប្រជុំកំពូលរបស់ខ្លួន ដើម្បីលទ្ធិប្រជាធិបតេយ្យ និងព្យាយាមបង្កើនចំនួនអ្នកចូលរួម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Russia 24 TV ថាតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ទីក្រុងវ៉ាស៊ីនតោន មានបំណងបែងចែកប្រទេសទៅជា “លទ្ធិប្រជាធិបតេយ្យ និងមិនមែនប្រជាធិបតេយ្យ ហើយបន្ទាប់មក...
បរទេស៖ លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅដល់ទីក្រុង Sochi ដើម្បីរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ស្តីពីអនាគតនៃកងទ័ពរុស្ស៊ី និងវិស័យយោធា-ឧស្សាហកម្ម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ផែនការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងទ្វីបអឺរ៉ុប បង្កការគំរាមកំហែងដល់ប្រទេសរុស្ស៊ី។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់មេដឹកនាំអ៊ុយក្រែន ពីបទព្យាយាមអូសទីក្រុងមូស្គូទម្លាក់ចូលក្នុងជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត បន្ទាប់ពីមានការប្រយុទ្ធគ្នាកើនឡើង រវាងកងកម្លាំងរដ្ឋាភិបាលនិងពួកបះបោរ ក្នុងតំបន់បំបែកខ្លួន។ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយប្រាប់ទូរទស្សន៍រដ្ឋនៃប្រទេសរុស្ស៊ីយ៉ាងដូច្នេះថា “យើងអង្កេតមើលពីការប៉ុនប៉ងចង់ធ្វើការញុះញុងបង្កហេតុ ជាប្រតិកម្មខ្លះៗពីកងជីវពល និងអូសទម្លាក់ប្រទេសរុស្ស៊ី ចូលទៅក្នុងសកម្មភាពប្រយុទ្ធគ្នាប្រភេទខ្លះៗ”។ ប្រទេសរុស្ស៊ី បានចោទប្រកាន់ប្រទេសអ៊ុយក្រែន ពីបទធ្វើស្ថានការណ៍ឲ្យគ្មានស្ថិរភាព ក្រោយកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន...