បរទេស៖យោងតាមឯកសារមួយ ដែលចេញដោយក្រសួងការបរទេសរុស្ស៊ី នៅក្នុងសប្ដាហ៍នេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ីមានចំនួនមីស៊ីល ផ្លោងឆ្លងទ្វីបប្រតិបត្តិការ មីស៊ីលបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់ធុនធ្ងន់ ok pnc ចំនួន ៥១៧។ តាមសេចក្តីរាយការណ៍ ចំនួននេះគឺមានប្រមាណតិចជាងចំនួនមីស៊ីលដូចគ្នានេះ ដែលសហរដ្ឋអាមេរិកមានដល់ទៅចំនួន៦៥១ ប៉ុន្តែមន្ត្រីរុស្ស៊ីបាននិយាយថា ប្រទេសរបស់ពួកគេ មានក្បាលគ្រាប់ចំនួន១.៤៥៦គ្រាប់ដាក់ប្រើលើមីស៊ីល ផ្លោងឆ្លងទ្វីបនិងមីស៊ីលផ្សេងទៀត ស្របពេលសហរដ្ឋអាមេរិកមានចំនួន ១.៣៥៧គ្រាប់។ ហើយស្របពេលដែលសហរដ្ឋអាមេរិក...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា ប្រទេសរុស្ស៊ីប្តេជ្ញាយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃការសម្របសម្រួល ជាមួយប្រទេសចិន ក្នុងកម្រិតខ្ពស់ ហើយមានឆន្ទៈពង្រឹង ការសម្របសម្រួលយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ។ លោកពូទីន បានឲ្យដឹងនៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយលោកយ៉ាង ជីឈី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលជាអតីតសមាជិកនៃ ការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានចេញផ្សាយឯកសារមួយ កាលពីថ្ងៃចន្ទ ដោយចុះបញ្ជីចំនួន នៃអាវុធ វាយលុក ជាយុទ្ធសាស្ត្រ ដែលជាកម្មសិទ្ធិ របស់ខ្លួននិង របស់សហរដ្ឋអាមេរិក ក្រោមសន្ធិសញ្ញាកាត់បន្ថយ អាវុធ យុទ្ធសាស្ត្រថ្មី (NEW START) គិតត្រឹមថ្ងៃទី០១ ខែមីនា។ យោងតាមតួលេខចុងក្រោយ ដែលផ្តល់ដោយក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា រុស្ស៊ីមានពង្រាយមីស៊ីលផ្លោងអន្តរទ្វីប...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា លោកមានការព្រួយបារម្ភអំពី ផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ពង្រាយកងទ័ព បន្ដវេននៅក្នុងប្រទេសប៉ូឡូញ ក្នុងអំឡុងពេលជួបជាមួយ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃមុននៅខាងក្រៅកិច្ចប្រជុំ ក្រុមប្រឹក្សាតំបន់អាក់ទិកនៅទីក្រុង Reykjavik ប្រទេសអ៊ីស្លង់។ លោកបានឲ្យដឹងនៅក្នុង សន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាតំបន់អាក់ទិកថា “ជាពិសេសផែនការ ស្តីពីការបង្កើនវត្តមានរបស់កងទ័ពអូតង់...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានជួបគ្នាជាលើកដំបូង នៅថ្ងៃពុធម្សិលមិញនេះ ដោយសម្តែងនូវឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ប៉ុន្តែក៏បានទទួលស្គាល់នូវ“ ភាពខុសគ្នាដ៏ធ្ងន់ធ្ងរ” ចំពេលទំនាក់ទំនងតានតឹងរវាង ប្រទេសទាំងពីរ។ ជំនួបជាមួយសមភាគីរបស់ លោកនៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាតំបន់អាក់ទិក នៅរដ្ឋធានី Reykjavik ប្រទេសអ៊ីស្លង់ លោក Lavrov បានលើកឡើងថា...
បរទេស៖ កាលពីសប្តាហ៍មុនអ្នកនាំពាក្យ កម្លាំងការពារអ៊ីស្រាអែល (IDF) លោក Jonathan Conricus បានបញ្ជាក់ថា យោធាអ៊ីស្រាអែល មិនបានឆ្លងចូល ទៅតំបន់ហ្គាហ្សាស្ទ្រីបទេ នៅថ្ងៃទី ១៣ ឧសភាដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធ បានបើកការវាយប្រហារ ទៅលើគោលដៅជាច្រើន នៅខាងក្នុងព័ទ្ធជុំវិញជំនួសវិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា...
ម៉ូស្គូ៖ មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF) បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនជីវជីវសាស្រ្តរបស់ចិនចំនួន ៣ សម្រាប់ការផលិតវ៉ាក់សាំង Sputnik V របស់ខ្លួនជាង ២៦០ លានដូស ប្រឆាំងនឹងមេរោគកូវីដ-១៩ កាលពីប៉ុន្មានសប្តាហ៍មុន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រ RDIF ។ កិច្ចសន្យាទី ១ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន Shenzhen...
បរទេស៖ អ្នកគ្រប់គ្រងមូលនិធិ ការពារមហាសេដ្ឋី គឺលោក ចចសូរ៉ូស បានប្តេជ្ញាចិត្តទៅលើ ការចំណាយប្រាក់ រាប់រយលានដុល្លារដល់“ គំនិតផ្តួចផ្តើមរបស់សង្គមស៊ីវិល” ក្នុងគោលបំណង ធ្វើឱ្យមានសុន្ទរកថា និងដំណើរការនយោបាយ នៅក្នុងប្រទេសជាច្រើន។ រដ្ឋាភិបាលទីក្រុងមូស្គូ បានហាមឃាត់សកម្មភាព របស់អង្គការសង្គមបើកទូលាយ (OSF) របស់លោក សូរ៉ូស កាលពីឆ្នាំ ២០១៥ ដោយយល់ថា...
ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមមន្ត្រីចំនួន០៨រូប មកពីអង្គភាព របស់សហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិក ត្រូវបានហាមប្រាម ចូលមកក្នុងប្រទេស រុស្ស៊ី ដែលនេះជាការសងសឹក ។ តួលេខនៃការដាក់ទណ្ឌកម្ម ក្នុងនោះបូករួមទាំង លោក...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ (FSB) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានឃុំឃាំងអ្នកគាំទ្រ ក្រុមយុវជនរ៉ាឌីកាល់អ៊ុយក្រែន ហៅថា M.K.U ចំនួន១៦នាក់ ។ ចំពោះការចូលរួមរបស់ពួកគេ នៅក្នុងឧក្រិដ្ឋកម្មការឃោសនាជ្រុលនិយម និងការរៀបចំការវាយប្រហារភេរវកម្ម ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សទំាងនោះត្រូវបានឃុំខ្លួន...