ព័ត៌មានជាតិ

Breaking: រុស្ស៊ី ត្បកលោកខាងលិច ដោយចង់សើរើ សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងផ្តាច់ទំនាក់ទំនង

ម៉ូស្គូៈ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ បានព្រមានថា ទីក្រុងមូស្គូ អាចប្រតិកម្មនឹងទណ្ឌកម្មរបស់លោកខាងលិច ជុំវិញការវាយប្រហាររបស់ខ្លួន លើអ៊ុយក្រែន ដោយជ្រើសរើសចេញពី កតិកាសញ្ញាអាវុធនុយក្លេអ៊ែរដែលនៅសេសសល់ចុងក្រោយ និងបង្កកទ្រព្យសម្បត្តិរបស់លោកខាងលិច។  នេះបើតាមសេចក្តីរាយការណ៍ព័ត៌មាន ពីភ្នាក់ងារព័ត៌មាន អាមេរិក AP នៅមុននេះបន្តិច។

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ដែលដឹកនាំដោយលោកប្រធានាធិបតី Vladimir Putin បានច្រានចោលនូវការដាក់ទណ្ឌកម្ម ដ៏អាក្រក់ដែលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តផ្សេងទៀត បានទះកំផ្លៀង លើប្រទេសរុស្ស៊ី ជាការឆ្លុះបញ្ចាំងពី “ភាពទន់ខ្សោយខាងនយោបាយ” របស់លោកខាងលិច។ 

លោក Medvedev បាននិយាយថា ទណ្ឌកម្ម អាចផ្តល់ឱ្យទីក្រុងម៉ូស្គូ នូវលេស សម្រាប់ការពិនិត្យឡើងវិញពេញលេញនៃទំនាក់ទំនងរបស់ខ្លួន ជាមួយលោកខាងលិច ដោយបង្ហាញថា រុស្ស៊ី អាចដកចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ដែលកំណត់កម្រិត នុយក្លេអ៊ែររបស់អាមេរិក និងរុស្ស៊ី ៕

ប្រែសម្រួលដោយ៖ សយ សុភា

To Top