បរទេស ៖ រដ្ឋាភិបាលរុស្ស៊ី បានសម្រេចចិត្តលុបបំបាត់ ពន្ធលើការនាំចេញធ្យូងថ្មកំដៅ និងអាន់ត្រាស៊ីត ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែសីហា។ រដ្ឋាភិបាលបញ្ជាក់ថា វិធានការនេះ មានគោលបំណងជួយដល់សហគ្រាសឧស្សាហកម្មធ្យូងថ្មក្នុងស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសរុស្ស៊ី បានដាក់ឱ្យប្រើប្រាស់ឡើងវិញ នូវប្រព័ន្ធពន្ធ ដែលអាចបត់បែនបាន សម្រាប់ការនាំចេញធ្យូងថ្មនៅថ្ងៃទី០១ ខែមីនា ដែលភ្ជាប់អត្រាពន្ធគយ...
បរទេស ៖ ឧត្តមសេនីយ៍អ៊ុយក្រែន Oleksandr Syrskyi បាននិយាយ កាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ុយក្រែន ដែលមានចំនួនច្រើន ជាងកងកម្លាំងជើងគោករុស្ស៊ី កំពុងដកថយពីទីតាំងនានា នៅភាគខាងកើតអ៊ុយក្រែន ខណៈដែលកងទ័ពរុស្ស៊ី ឆ្ពោះទៅភាគខាងលិច។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr...
បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុងមូស្គូបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារ លើរថភ្លើងដឹកទំនិញដែលផ្ទុកសម្ភារៈយោធា ដែលផ្គត់ផ្គង់ដល់កងកម្លាំងអ៊ុយក្រែន ដោយអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា ការវាយប្រហាររួមបញ្ចូលគ្នា ពាក់ព័ន្ធនឹងយន្តហោះ កាំជ្រួច និងកាំភ្លើងធំ។ ក្រសួងបានបន្ថែមថា៖ «រថភ្លើងដែលដឹកសព្វាវុធ...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី និងអឺរ៉ុប នឹងមិនអាចបន្តទំនាក់ទំនង អតីតកាលរបស់ពួកគេឡើងវិញបាននោះទេ ក្នុងកាលៈទេសៈបច្ចុប្បន្ន។ លោក Peskov បានឲ្យដឹងថា មានការខ្វះខាតនូវឆន្ទៈ ក្នុងការកសាងទំនាក់ទំនងបែបនេះ ជាពិសេសលើផ្នែករបស់រុស្ស៊ី ដោយលោកបានបន្ថែមថា ទីក្រុងម៉ូស្គូនឹងគិតគូរពី បទពិសោធន៍កន្លងមក នៅពេលបង្កើតទំនាក់ទំនង ថ្មីជាមួយបណ្តាប្រទេសអឺរ៉ុប។...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ទីតាំងនុយក្លេអ៊ែររបស់អង្គការណាតូ ប្រសិនបើមានទីតាំងនៅអចិន្ត្រៃយ៍ នៅលើទឹកដីប៉ូឡូញ នឹងក្លាយជាគោលដៅយោធា សម្រាប់រុស្ស៊ី។ លោក Ryabkov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា “ការពង្រីកការអនុវត្តបេសកកម្មនុយក្លេអ៊ែររួមគ្នា របស់ណាតូ ដោយមិនគិតពីអ្នកណា ដែលក្លាយជាប្រទេសនោះ ឬប្រទេសទាំងនោះ ដែលអាចចូលរួមជាមួយអ្នក ដែលបានចូលរួមនៅក្នុងការអនុវត្តនេះទេ គឺជាធម្មជាតិគ្មានស្ថិរភាព...
យូអិន៖ ប្រទេសរុស្ស៊ីបានវេតូកាលពីថ្ងៃពុធ លើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការដាក់អាវុធប្រល័យលោក (WMDs) នៅក្នុងលំហអាកាស។ សេចក្តីព្រាងសេចក្តីសម្រេច ដែលដាក់ដោយសហរដ្ឋអាមេរិក និងជប៉ុនបានទទួលការគាំទ្រពីសមាជិក ១៣ រូបក្នុងចំណោមសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសរុស្ស៊ី ដែលមានអំណាចវេតូ បានបោះឆ្នោតប្រឆាំងនឹងវា។ ប្រទេសចិន ក៏បានជំទាស់ផងដែរ។ មុនពេលបោះឆ្នោត ក្រុមប្រឹក្សាសន្តិសុខ បានច្រានចោលការធ្វើវិសោធនកម្ម លើសេចក្តីព្រាងដំណោះស្រាយដែលស្នើឡើងដោយរុស្ស៊ី...
ម៉ូស្គូ៖ តុលាការទីក្រុងមូស្គូ បានបង្កកគណនីធនាគារ និងទ្រព្យសម្បត្តិផ្សេងទៀត របស់អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Timur Ivanov និងក្រុមគ្រួសាររបស់លោក នៅក្នុងការស៊ើបអង្កេតពីបទសំណូក។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី ការសម្រេចចិត្តរបស់តុលាការអនុវត្ត ចំពោះទ្រព្យសម្បត្តិ ដែលបានចុះបញ្ជីទាំងអស់ ដែលជាកម្មសិទ្ធិរបស់លោក Ivanov ភរិយា ក៏ដូចជាអតីតភរិយា និងកូនប្រាំនាក់រួមទាំងកូនចិញ្ចឹមផងដែរ។ វិធានការនេះប្រើជាការប្រុងប្រយ័ត្នក្នុងករណី ដែលមន្ត្រីជាន់ខ្ពស់ត្រូវបានរកឃើញថា...
ម៉ូស្គូ៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលបានលើកឡើងនៅថ្ងៃពុធនេះថា NATO នឹងធ្វើសមយុទ្ធរបស់ខ្លួននៅជិតព្រំដែនរុស្ស៊ី ដែលជាការបង្កើនហានិភ័យនៃឧប្បត្តិហេតុយោធា ។ សមយុទ្ធរបស់អង្គការ NATO គ្រោងនឹងចាប់ផ្តើមនៅថ្ងៃសុក្រ នៅក្នុងប្រទេសហ្វាំងឡង់ ក្បែរព្រំដែនរុស្ស៊ី និងហ្វាំងឡង់ ។ លោកស្រី Zakharova បានថ្លែងថា “សម្ព័ន្ធភាពបន្តការអភិវឌ្ឍយោធាជាក់ស្តែងនៃរដ្ឋអព្យាក្រឹត ដែលធ្លាប់មានសិទ្ធិចូលរួមនៅក្នុងការពិភាក្សាស្តីពីការពង្រឹងស្ថិរភាព...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបង្កើនការវាយប្រហារទៅលើមជ្ឈមណ្ឌលដឹកជញ្ជូន និងកន្លែងផ្ទុកអាវុធរបស់លោកខាងលិច ក្នុងប្រទេសអ៊ុយក្រែន។ លោកបានឲ្យដឹងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារបស់ក្រសួងការពារជាតិថា សមាមាត្រទៅនឹងការគំរាមកំហែង ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រុស្ស៊ីនឹងបន្តធ្វើឱ្យប្រសើរឡើងនូវសមាសភាពយោធារបស់ខ្លួន និងផលិតអាវុធ និងឧបករណ៍យោធា ដែលទាមទារច្រើនបំផុត។ ដោយកត់សម្គាល់ពីសកម្មភាពកើនឡើងរបស់អង្គការណាតូនៅតំបន់អាកទិក និងព្រំដែនខាងលិច និងពាយ័ព្យរបស់រុស្ស៊ី លោក...
ម៉ូស្គូ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានឲ្យដឹងថា អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Timur Ivanov ត្រូវបានឃុំខ្លួនដោយសង្ស័យពីបទស៊ីសំណូក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គណៈកម្មាធិការបានឲ្យដឹងនៅលើបណ្ដាញ Telegram ថា “អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសហព័ន្ធរុស្ស៊ីលោក Timur Vadimovich Ivanov ត្រូវបានឃុំខ្លួនដោយសង្ស័យថា បានប្រព្រឹត្តបទឧក្រិដ្ឋលើផ្នែកទី៦ នៃមាត្រា ២៩០ នៃក្រមព្រហ្មទណ្ឌ (ទទួលសំណូក)”...