ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចអឺរ៉ុប កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយសារតែការសម្រេច កាត់ចចេញពីការផ្គត់ផ្គង់ ថាមពលដោយរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រាប់អង្គប្រជុំពេញអង្គ នៃសភាអឺរ៉ុបកាលពីថ្ងៃពុធថា ការបដិសេធរបស់សហភាព អឺរ៉ុបឬហៅកាត់ថា EU ក្នុងការទិញថាមពលពីរុស្ស៊ី បានធ្វើឱ្យខូចដល់កំណើន សេដ្ឋកិច្ចរបស់ប្លុកនេះទាំងមូល រហូតមកដល់បច្ចុប្បន្ន។

លោកOrban ដែល​ប្រទេស ​របស់​លោក​បច្ចុប្បន្ន​ កាន់​តំណែង​ជា​ប្រធានាធិបតី ​ប្តូរវេន​រយៈពេល​ប្រាំមួយ​ខែ​របស់ EU បានចេញសេចក្តី​ថ្លែងការណ៍បែបនេះ ​ទៅកាន់​សភា​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារាំង ។ លោកបានពោលថា ៖ ផលិតភាពរបស់សហភាពអឺរ៉ុប កំពុងកើនឡើងក្នុងល្បឿនយឺតជាងដៃ គូប្រកួតប្រជែងរបស់យើង ។ ចំណែក​ពាណិជ្ជកម្ម​ពិភពលោក​របស់​អឺរ៉ុប ក៏កំពុង​ធ្លាក់​ចុះដូចគ្នាដែរ ។

លោក​បាន​បន្ថែមទៀត​ថា អាជីវកម្ម​របស់​សហភាព​ អឺរ៉ុប​កំពុង​ប្រឈម ​នឹង​តម្លៃ​អគ្គិសនី​ដែល​ខ្ពស់​ជាង​នៅ​អាមេរិក ២ ទៅ ៣ ដងហើយនៅពេលនិយាយ អំពីឧស្ម័នធម្មជាតិ តម្លៃបច្ចុប្បន្នគឺ មានកម្រិតខ្ពស់ជាង៤ទៅ៥ដង ។

យោងតាមការបញ្ជាក់ បន្ថែមដោយលោក Orban ពាក់កណ្តាលនៃក្រុមហ៊ុនអ៊ឺរ៉ុបចាត់ទុកថា តម្លៃថាមពលគឺជា ឧបសគ្គចម្បង សម្រាប់ការវិនិយោគហើយ លោកបានអះអាងថា នៅក្នុងឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើថាមពល ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្លុកនេះ ផលិតកម្មបានធ្លាក់ចុះពី១០ទៅ ទៅ ១៥ភាគរយ ។

គួរឲ្យដឹងដែរថានាយករដ្ឋមន្ត្រីហុងគ្រីរូបនេះ ក៏បានបន្ថែមដែរថា EU មិនគួរស្ថិតនៅក្រោមការបំភាន់ថា ការផ្លាស់ប្តូរពណ៌បៃតង នឹងដោះស្រាយបញ្ហានោះទេ ។ លោក​បាន​លើក​ឡើង​ពី​លទ្ធផល​ សិក្សា​ដែល​បង្ហាញ​ថាជាចំណែក​នៃ​ឥន្ធនៈ​ហ្វូស៊ីល​នឹង​មិន​មាន​ការ​ ប្រែប្រួល​ខ្លាំង​រហូត​ដល់​ឆ្នាំ ២០៣០នោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top