បរទេស៖ ប្រេសិតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ បានព្រមានថា ប្រទេសលោកខាងលិច ដែលអាវុធត្រូវបានប្រើប្រាស់ ដោយទាហានអ៊ុយក្រែន ដើម្បីសម្លាប់ជនស៊ីវិលនៅតំបន់ Donbass នឹងប្រឈមមុខនឹងផលវិបាកផ្លូវច្បាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ លោក Vassily Nebenzia...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញ ថាមពលដ៏ធំបំផុតរបស់ពិភពលោក អាចនឹងកាត់បន្ថយ ការផលិតប្រេង ហើយនឹងបដិសេធ មិនលក់ប្រេងទៅឱ្យប្រទេសណា ដែលកំណត់តម្លៃប្រេងរបស់លោកខាងលិចលើរុស្ស៊ី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសរុស្សីនិងប្រទេសអ៊ីរ៉ង់ បានឈានទៅដល់កិច្ចសហប្រតិបត្តិការ ដ៏កក់ក្តៅបំផុតមួយស្ថិតនៅក្រោម កិច្ចព្រមព្រៀងពេញលេញនៅក្នុង វិស័យការពារជាតិរវាងគ្នា។ ការអះអាងដែលធ្វើឡើងដោយ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដោយបន្ថែមទៀតថា រុស្សីបានផ្តល់នូវការគាំទ្រគ្រប់ជ្រុងជ្រោយ ទៅឲ្យប្រទេសអ៊ីរ៉ង់ហើយ ជាពិសេសចុងក្រោយនេះ អាមេរិកបានរកឃើញដែរថាប្រទេសទាំងពីរក៏នឹងអាចឈានទៅដល់ ការចូលរួមគ្នាក្នុងការផលិត ដ្រូនបច្ចេកវិទ្យាថ្មីៗរួមគ្នាផងដែរ។ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សា សន្តិសុខជាតិអាមេរិកលោក John Kirby...
ម៉ូស្គូ៖ មន្រ្តីរុស្ស៊ីម្នាក់បានឲ្យដឹងថា អាមេរិក ទទួលផលប្រយោជន៍ ដ៏មហាសាលពីវិបត្ដិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ហើយខាងក្រោមនេះជាការវិវត្ដន៍ ចុងក្រោយនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ពាក់កណ្តាលនៃមនុស្ស ៣០ម៉ឺន នាក់ដែលត្រូវបានព្រាងកំឡុងពេល ចល័តដោយផ្នែកនៅក្នុងខែកញ្ញា ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ នៃប្រតិបត្តិការយោធាពិសេស ក្នុងប្រទេសអ៊ុយក្រែន...
បរទេស ៖ អភិបាលក្រុង Mikhail Razvozhaev បានបង្ហើបឱ្យដឹងថា កងទ័ពជើងទឹករុស្ស៊ី បានរារាំងការវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើកនៅក្នុងទីក្រុង Sevastopol របស់តំបន់ គ្រីមៀ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។ ទីក្រុងកំពង់ផែយុទ្ធសាស្ត្រ បានឃើញការវាយប្រហារ ស្រដៀងគ្នាជាច្រើន ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយអាជ្ញាធររុស្ស៊ី បានចង្អុលមុខអ៊ុយក្រែន ចំពោះការវាយប្រហារនេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាលោក Viktor Bout ដែលជាជនជាតិរុស្សី និងអ្នកលេងបាល់បោះអាជីព ជនជាតិអាមេរិកនាង Brittney Griner កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ត្រូវបានធ្វើការដោះដូរគ្នា នៅឯអាកាសយានដ្ឋានទីក្រុងអាប៊ូដាប៊ី។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស របស់ប្រទេសរុស្សីហើយបានបញ្ជាក់ទៀតថា ខណៈដែលរដ្ឋាភិបាលវ៉ាស៊ិនតោន មិនព្រមធ្វើការពិភាក្សាអំពី ការដោះលែងលើកនេះ ប៉ុន្តែរុស្សីនៅតែបន្តធ្វើការងារ យ៉ាងសកម្មដើម្បីធ្វើការដោះលែង...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សី បានធ្វើការអះអាងកាលពីថ្ងៃម្សិលមិញនេះថា អ្វីដែលទទួលបានពីឯកសារដឹកជញ្ជូនអាវុធរបស់អាមេរិក សម្រាប់ផ្គត់ផ្គង់ឲ្យជម្លោះនៅអ៊ុយក្រែន គឺមានសុពលភាពយ៉ាងហោចណាស់ ក្នុងរយៈពេល៣ឆ្នាំទៀត។ អ្នកនាំពាក្យរូបនេះបានបន្តទៀតដែរថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensly គួរតែធ្វើការកត់សំគាល់នូវការងារបែបនេះ ដើម្បីវាស់វែងពីអនាគតរបស់ប្រទេសជាតិរបស់គាត់។ មន្ត្រីជាន់ខ្ពស់របស់រុស្សីដែលបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកកាសែតអំឡុងពេលបទសំភាស កាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានរៀបចំផែនការ ដើម្បីចាប់យកជម្លោះនៅអ៊ុយក្រែន ជាចំណាត់ខ្មាំងឲ្យបានរហូតទៅដល់ឆ្នាំ២០២៥យ៉ាងហោចណាស់ហើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលចំពោះទិន្នន័យ ដែលបានរាយការណ៍យ៉ាងទូលំទូលាយ ដែលបានដាក់ប្រទេសនេះថា ជាប្រទេសនាំមុខគេក្នុងការ ឆ្លងមេរោគអេដស៍ថ្មី នៅទូទាំងពិភពលោក ដោយរុស្ស៊ីថា របាយការណ៍នេះ គឺជា “ការឃោសនាបង្កហេតុ” ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា វេទិកាទិន្នន័យ...
គៀវ៖ ខណៈដែលមន្ត្រីលោកខាងលិចបង្ហាញថា រុស្ស៊ីនឹងព្យាយាមបញ្ឈប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ក្នុងរដូវរងា អ៊ុយក្រែនប្រហែលជាគ្មានជម្រើសអ្វី ក្រៅតែពីបន្តការជំរុញរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីក្នុងរដូវត្រជាក់បំផុតនៃឆ្នាំនេះ នេះបើយោងតាមអ្នកជំនាញ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ Financial Times Global Boardroom កាលពីថ្ងៃពុធ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងថា រុស្ស៊ីកំពុង “ព្យាយាមផ្អាកជម្លោះ” ដើម្បីប្រមូលផ្តុំឡើងវិញ ហើយចាប់ផ្តើមការវាយលុកធំជាងនេះនៅពេលក្រោយ”។ លោកបានបន្ថែមថា នេះគឺដោយសារតែ “អ៊ុយក្រែនឥឡូវនេះមានសន្ទុះ” នៅក្នុងសង្រ្គាមយូរអង្វែង។...
ម៉ូស្កូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សង្រ្គាមនៅអ៊ុយក្រែន អាចបន្តយូរទៀត ដោយព្រមានថាភាពតានតឹង នុយក្លេអ៊ែរ បានកើនឡើង ដោយសារតែវា ប៉ុន្ដែលោកប្ដេជ្ញាថា នឹងមិនបើកការវាយប្រហារ មុននោះទេ។ មេដឹកនាំរុស្ស៊ី មិនបានបង្ហាញសញ្ញា នៃចេតនាណាមួយ ក្នុងការចុះចាញ់ ក្នុងសមរភូមិឡើយ ខណៈដែលការបាញ់ផ្លោងយ៉ាងខ្លាំង បានបន្តនៅតាមជួរមុខ...