ម៉ូស្គូ៖ ការវាយប្រហារថ្មីរបស់រុស្ស៊ី លើទីក្រុងនានារបស់អ៊ុយក្រែន អាចជាសញ្ញា នៃការបន្តការវាយប្រហារ ដែលជិតមកដល់របស់លោក វ្លាឌីមៀ ពូទីន និងការផ្លាស់ប្តូរយុទ្ធសាស្ត្រយោធា មិនថាត្រូវបង់តម្លៃច្រើនប៉ុណ្ណានោះទេ។ របាំងនៃសង្គ្រាមមីស៊ីល នៅព្រឹកថ្ងៃច័ន្ទម្សិលមិញ បានវាយប្រហារជាយក្រុងគៀវ របស់អ៊ុយក្រែន ដោយជោគជ័យដូចជាតំបន់ Dnipro, Zaporizhzhia, Kirovohrad និងតំបន់ផ្សេងទៀត សំដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងការផ្គត់ផ្គង់ទឹករបស់ប្រទេសនេះ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន...
គៀវ៖ កងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងថា ខ្មាន់កាំភ្លើងប្រឆាំង យន្តហោះរបស់ខ្លួនបានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រវាយប្រហាររុស្ស៊ីចំនួន ២គ្រឿងនៅក្នុងតំបន់ Kherson ជាកន្លែងដែលយោធាអ៊ុយក្រែន បច្ចុប្បន្នកំពុងធ្វើការវាយលុក។ ទីបញ្ជាការដែនអាកាសភាគខាងត្បូង របស់ប្រទេសអ៊ុយក្រែន បានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា អង្គភាពនៃកងពលតូចមីស៊ីល ប្រឆាំងយន្តហោះ ដែលមានមូលដ្ឋាននៅ Odesa របស់ខ្លួនបានវាយប្រហារ ដោយជោគជ័យលើ ឧទ្ធម្ភាគចក្រនីមួយៗ ក្នុងរយៈពេល ៣នាទីប៉ុណ្ណោះ។ យន្តហោះដែលធ្លាក់នោះ...
បរទេស៖ មហាសេដ្ឋីផ្នែកធនាគារិក និងជាសហគ្រិនលោក Oleg Tinkov កាលពីថ្ងៃច័ន្ទ បាននិយាយថា លោកបានបោះបង់សញ្ជាតិរុស្សីរបស់លោកចោល ដោយសារតែជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ដែលលោកបានរិះគន់ពីមុនមក។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមលោក Tinkov បាននិយាយថា “ខ្ញុំបានសម្រេចចិត្តចាកចេញពីសញ្ជាតិរុស្ស៊ីរបស់ខ្ញុំ។ ខ្ញុំមិនអាច...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសតួកគី នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកាត់បន្ថយវិបត្តិស្បៀង អាហារពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការកត់សម្គាល់របស់លោក Erdogan បានកើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ី បានផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលតាមរយៈនោះស្រូវសាលីអ៊ុយក្រែន បានឈានដល់ទីផ្សារអន្តរជាតិ ដោយមិនមានការរារាំង ដោយជម្លោះរវាងទីក្រុងម៉ូស្គូ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចសន្យា ដែលមានតម្លៃប្រហែល ៦,៥ពាន់លានដុល្លារអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យឧស្ម័ន។ អ្នកការទូតអ៊ីរ៉ង់លោក Mehdi Safari កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាថ្មីនេះ គឺជាផ្នែកនៃអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដែលមានតម្លៃ ៤០ពាន់លានដុល្លារ ដែលបានចុះហត្ថលេខា រវាងក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (NIOC)...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានទទួលរង ការដាច់ចរន្តអគ្គិសនី ហើយការផ្គត់ផ្គង់ទឹកត្រូវបាន កាត់បន្ថយទៅផ្នែកធំនៃទីក្រុងគៀវ កាលពីថ្ងៃចន្ទ បន្ទាប់ពីមានកការវាយប្រហារ មួយផ្សេងទៀតដោយមីស៊ីលរបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។ កងទ័ពអ៊ុយក្រែនបានឲ្យដឹងថា មីស៊ីលបាញ់ពីនាវាលើសពី ៥០គ្រាប់ ត្រូវបានបាញ់នៅគោលដៅនានា ទូទាំងប្រទេស...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា គ្មាននាវាណាមួយដែលពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលឈ្មួញកណ្តាលដោយ អង្គការសហប្រជាជាតិ កំពុងឆ្លងកាត់ច្រករបៀងមនុស្សធម៌ សមុទ្រខ្មៅនៅយប់ថ្ងៃទី២៩ ខែតុលា នៅគ្រាដែលរុស្ស៊ី បានអះអាងថា...
ម៉ូស្គូ៖ ការវាយប្រហារដោយមីស៊ីល ត្រូវបានគេរាយការណ៍កាលពីព្រឹកថ្ងៃចន្ទ នៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានី បន្ទាប់ពីប្រទេសរុស្ស៊ី បានស្តីបន្ទោសទីក្រុងគៀវ សម្រាប់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកប្រឆាំង នឹងកងនាវាចរសមុទ្រខ្មៅរបស់ខ្លួន។ អភិបាលក្រុងគៀវ លោក Vitali Klitschko បានលើកឡើងថា ផ្នែកខ្លះនៃរដ្ឋធានីត្រូវបាន កាត់ផ្តាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ទឹក ដោយសារការរារាំង។ វិស្វករកំពុងធ្វើការដើម្បីស្តារថាមពលឡើងវិញ សម្រាប់មនុស្សជាង ៣៥...
បរទេស៖ កងកម្លាំងយោធារបស់ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការបិទច្រករបៀង ដែលហៅថា grain corridor សម្រាប់ធ្វើការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែន ចេញតាមដែនសមុទ្រខ្មៅ។ យោងតាមការបញ្ជាក់ដោយយោធារបស់រុស្សី បានធ្វើការពន្យល់ទៀតថា ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីមានការបង្កហេតុជាច្រើន ដោយអ៊ុយក្រែន ដូចជាការប្រើប្រាស់ផ្លូវនេះ ក្នុងការវាយប្រហារ មកលើប្រទេសរុស្សីវិញជាដើម។ គួរឲ្យដឹងដែរថាមុននេះ២ថ្ងៃអ៊ុយក្រែន បានបើកការវាយប្រហារ ដោយដ្រូនមកលើនាវាជាច្រើនគ្រឿងរបស់រុស្សី ដែលប្រើប្រាស់ដោយកងកម្លាំងប៉ូលីស នៅក្នុងតំបន់សមុទ្រខ្មៅដែលរុស្សី...
ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានផ្តល់សញ្ញាថា វិមានក្រឹមឡាំង អាចត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាបញ្ចប់ សង្គ្រាមអ៊ុយក្រែន ដរាបណាលោកខាងលិច បំពេញលក្ខខណ្ឌជាក់លាក់ ។ ការកត់សម្គាល់របស់លោក Lavrov ធ្វើឡើងជាង ៨ខែ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចាប់ផ្តើម...