បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា វរសេនីយ៍ឯក Mikhail Mizintsev ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ទទួលបន្ទុកផ្នែកគាំទ្រ”ជំនួយសម្ភារៈ និងបច្ចេកទេស”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២២ បានឱ្យដឹងថា លោក Mizintsev បានជំនួសឧត្តមសេនីយ៍ Dmitry Bulgakov ដែលក្រសួងការពារជាតិបាននិយាយថា កំពុងផ្លាស់ប្តូរទៅតំណែងដែលមិនបានបញ្ជាក់។...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃសៅរ៍ថា អ្នកប្រយុទ្ធជាជនបរទេសរហូតដល់ ៣០០នាក់ ដែលប្រយុទ្ធដើម្បីក្រុងគៀវប្រឆាំងនឹងទីក្រុងមូស្គូ ត្រូវបានសម្លាប់នៅក្នុងតំបន់ Nikolayev ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិក រុស្ស៊ី លោកឧត្តមសេនីយឯក Igor Konashenkov បានប្រកាសក្នុងអំឡុងពេលសន្និសីទប្រចាំថ្ងៃថា “ក្រុមសកម្មប្រយុទ្ធរហូតដល់...
បរទេស៖ អាជ្ញាធររុស្ស៊ីកាលពីថ្ងៃសៅរ៍ បានឃុំខ្លួនមនុស្សជាង ៧០០នាក់នៅក្នុងការតវ៉ា ប្រឆាំងនឹងការកេណ្ឌដោយផ្នែកដែលបញ្ជាដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងសប្តាហ៍នេះ នេះបើយោងតាមក្រុមឃ្លាំមើលឯករាជ្យមួយ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមឃ្លាំមើលប៉ូលីស OVD-Info បានរាប់មនុស្សយ៉ាងហោចណាស់ ៧២៦ នាក់ដែលត្រូវបានឃុំខ្លួន...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមេបញ្ជាការអ៊ីរ៉ង់ លោក Mohammad Hossein Bagheri កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងជើងទឹក របស់អ៊ីរ៉ង់នឹងចូលរួម ជាផ្នែកមួយនៃសមយុទ្ធយោធា រវាងប្រទេសរុស្សីនិងប្រទេសចិនផង នៅពេលខាងមុខនេះ។ មេបញ្ជាការយោធារូបនេះ ទោះបីជាយ៉ាងណាក្តីមិនបានបញ្ជាក់អំពីព័ត៌មានលំអិត នៃការចូលរួមធ្វើសមយុទ្ធ និងអំពីសមយុទ្ធយោធាលើកនេះទេ ប៉ុន្តែនិយាយថា ប្រទេសផ្សេងទៀតដែល នឹងអាចចចូលរួមនោះ ក៏មានដូចជាប្រទេសអូម៉ង់ និងប្រទេសប៉ាគីស្ថានផងដែរ។...
បរទេស៖ លោក Ben Hodges អតីតមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុបបាននិយាយថា សហរដ្ឋអាមេរិកអាចបំផ្លាញកងនាវាចរសមុទ្រខ្មៅ ដែលមានមូលដ្ឋាននៅ Crimea ឬមូលដ្ឋានរបស់ខ្លួននៅលើឧបទ្វីប ប្រសិនបើទីក្រុងម៉ូស្គូងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Daily Mail កាលពីថ្ងៃពុធ លោក...
បរទេស៖ កាសែត China Daily ដែលជាកាសែតភាសាអង់គ្លេសគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិនបានអះអាងនៅក្នុងវិចារណកថាមួយថា មិនថាលទ្ធផលនៃជម្លោះអ៊ុយក្រែនយ៉ាងណានោះទេ សហភាពអឺរ៉ុបនឹងបន្សល់ទុកក្នុងនាមជា “អ្នកចាញ់ដ៏ធំបំផុត” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត China Daily បានលើកឡើងថា សហភាពអឺរ៉ុបមាន “តម្លៃមួយដែលត្រូវបង់” សម្រាប់...
បរទេស៖ នៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយកាលពីព្រឹកថ្ងៃពុធ លោកពូទីន ប្រធានាធិបតីរុស្ស៊ីបានចោទប្រកាន់លោកខាងលិចថា កំពុងស្វែងរកការបំបែកប្រទេសរុស្ស៊ី ហើយបាននិយាយថា ទីក្រុងមូស្គូនឹងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកម្ចាត់ និងការពារបូរណភាពទឹកដីរបស់ប្រទេសនេះ រួមទាំងការរារាំងដោយនុយក្លេអ៊ែររបស់ខ្លួន ក្នុងករណីមានការវាយប្រហារដោយអាវុធប្រល័យលោក។ លោកពូទីនបានសង្កត់ធ្ងន់ថាគាត់ “មិននិយាយកុហក” អំពីរឿងនេះទេ។ អង្គការណាតូបានប្រាប់ទីក្រុងមូស្គូយ៉ាងច្បាស់ថា រុស្ស៊ីមិនអាចឈ្នះសង្គ្រាមនុយក្លេអ៊ែរបានទេ ហើយបាននិងកំពុងប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន ដើម្បី “ដកបន្ទប់សម្រាប់ការគណនាខុស ឬការយល់ច្រឡំ” ។ នេះបើតាមអគ្គលេខាធិការនៃប្លុកណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក...
តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស ឧស្សាហកម្មទាំងប្រាំពីរ G-7 កាលពីថ្ងៃពុធបានអះអាងឡើងវិញ នូវកិច្ចសហប្រតិបត្តិការរបស់ពួកគេ ក្នុងការគាំទ្រអ៊ុយក្រែន នៅពេលប្រទេសមួយនេះ កំបុងប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។ ក្នុងជំនួបជាមួយសមភាគី G-7 របស់លោកនៅទីក្រុងញូវយ៉ក នៅខាងក្រៅសម័យប្រជុំប្រចាំឆ្នាំ របស់មហាសន្និបាត អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ក៏បានពិភាក្សាជាមួយពួកគេផងដែរ អំពីការពង្រឹងតួនាទីរបស់...
រ៉ូម៖ ការប្រកាសរបស់រុស្ស៊ី ដែលប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពី ការចល័តដោយផ្នែក បានទាក់ទាញប្រតិកម្មចម្រុះ ពីទីផ្សារអឺរ៉ុប កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ផ្សារហ៊ុនអឺរ៉ុបសំខាន់ៗ បានធ្លាក់ចូលទៅក្នុងទឹកដីអវិជ្ជមាន បន្ទាប់ពីការប្រកាសរបស់រុស្ស៊ី។ តម្លៃឧស្ម័នធម្មជាតិបានកើនឡើង ហើយប្រាក់អឺរ៉ូបានធ្លាក់ចុះធៀប នឹងប្រាក់ដុល្លារអាមេរិក បន្ទាប់មក នៅពេលដែលការជួញដូរ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍BBC កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ក្រុមប៉ូលីសរបស់រុស្សីបានធ្វើការ ចាប់ខ្លួនបានក្រុមហ្វូងបាតុករជាច្រើនរយនាក់ ដែលបានប្រមូលផ្តុំគ្នាក្នុងការតវ៉ាប្រឆាំង ទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ ដែលបានសម្រេចចិត្ត ដើម្បីបង្កើនចំនួនយោធារាប់ពាន់នាក់ទៀត ដើម្បីប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។ ក្រុមអ្នកការពារសិទ្ធមនុស្សរបស់រុស្សី OVD-info បានប្រកាសថា ក្រុមបាតុករប្រមាណជា ១០០០នាក់ ដែលមាននៅក្នុងទីក្រុង St Petersburg និងរដ្ឋធានីទីក្រុងមូស្គូគឺជា ក្រុមតវ៉ាដែលធំជាងគេ...