ម៉ូស្គូ៖ ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានឲ្យដឹនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ី នឹងបន្តកំណត់ចំណែកនៃទ្រព្យសកម្ម ដែលជារូបិយប័ណ្ណពីរដ្ឋ “មិនរាក់ទាក់” នៅក្នុងមូលនិធិទ្រព្យសម្បត្តិជាតិរបស់ខ្លួន (NWF) ។
យោងតាមសេចក្តីថ្លែងការណ៍ ភាគហ៊ុននៃប្រាក់យន់ចិននៅក្នុង NWF នឹងត្រូវបានកើនឡើងទ្វេដងពី ៣០ ទៅ ៦០ភាគរយ ហើយចំណែកនៃមាសដែលមិនមែន ជាសាច់ប្រាក់នឹងកើនឡើងដល់ ៤០ភាគរយនៅក្នុងក្របខ័ណ្ឌ នៃរចនាសម្ព័ន្ធទ្រព្យសកម្មនិយតកម្មដែលបានអនុម័តថ្មីរបស់ NWF ។
ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីនឹងដកទ្រព្យសម្បត្តិដុល្លារទាំងស្រុង ចេញពីមូលនិធិទ្រព្យសម្បត្តិរបស់ខ្លួន ហើយកាត់បន្ថយសមតុល្យក្នុងប្រាក់ផោនអង់គ្លេស និងប្រាក់យ៉េនជប៉ុនមកត្រឹមសូន្យ។
ក្រសួងបានឲ្យដឹងថា សមាសភាពរូបិយប័ណ្ណរបស់ NWF នឹងក្លាយជាការសម្របខ្លួន បានប្រសើរជាងមុនទៅនឹងបញ្ហាប្រឈម ដែលប្រឈមមុខនឹងប្រទេសរុស្ស៊ី នៅក្នុងលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃការផ្លាស់ប្តូរទាំងនេះ៕
