បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការរិះគន់ចំៗ ទៅលើបណ្តាមេដឹកនាំរបស់លោកខាងលិចចំពោះ អាកប្បកិរិយារបស់ពួកគេទៅលើមេដឹកនាំរុស្សីលោក Vladimir Putin។ លោក Erdogan បានពន្យល់ពីអត្តចារិតរបស់លោក Putin ទៅកាន់លោកខាងលិចហើយបានរៀបរាប់បន្ថែមអំពីសមត្ថភាពចរចារបស់លោក ជាមួយនឹងមេដឹកនាំរុស្សី រូបនេះរហូតដល់អាចដោះស្រាយ ជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូកាល ពីសប្តាហ៍មុនទាំងទៅលើបញ្ហានៃ ប្រទេសស៊ីរីនិងបញ្ហាកិច្ចព្រមព្រៀងជា មួយនឹងអ៊ុយក្រែនដើម្បីដោះទាល់នាំ ចេញផលិតផលគ្រាប់ធញ្ញជាតិ...
បរទេស៖ ក្រុង Nikolayev ភាគនិរតីនៃប្រទេសអ៊ុយក្រែន គ្រោងនឹងដាក់ចូលទៅក្នុង ការបិទខ្ទប់ទាំងស្រុងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នេះបើតាមអភិបាលក្រុងលោក Vitaliy Kim បានបង្ហើបឱ្យដឹងថា។ លោកបានប្រាប់កាសែត The Telegraph ក្នុងបទសម្ភាសន៍មួយថា វិធានការខ្លាំងគឺចាំបាច់ដើម្បីចាប់អ្នកស៊ើបការណ៍ និងអ្នកបំផ្លិចបំផ្លាញដែលគេជឿថាកំពុងឃុបឃិតជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យលោក Abdel-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប បានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅទីក្រុងគែរ ជាកន្លែងដែលពួកគេបានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ និងពិភពលោក ដែលមានការព្រួយបារម្មណ៍ ពីគ្នាទៅវិញទៅមក ។...
បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមីញនេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergey Lavrov បានធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូ មិនបានធ្វើការស្នើសុំណាមួយ ដើម្បីឲ្យមានការដកទណ្ឌកម្ម ពីសំណាក់លោកខាងលិច ដែលកំពុងប្រឆាំងទៅនឹងប្រទេសរុស្សីឡើយ ប៉ុន្តែលោកបានអំពាវនាវ ឲ្យលោកខាងលិច គួរតែធ្វើការដោះស្រាយបញ្ហានិងវិបត្តិ ដែលពួកគេបានសាងឡើង និងកំពុងធ្វើឲ្យមានបញ្ហាកើនឡើង នៃតម្លៃម្ហូបអាហារ នៅក្នុងទីផ្សារសកលលោក។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះថា៖ ពួកយើងមិនបានស្នើសុំឲ្យមាន ការដកចេញនូវទណ្ឌកម្មឡើយ ហើយបញ្ហាទាំងនោះ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergei Lavrov កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើការអះអាងប្រាប់ទៅកាន់ក្រុមកាសែត និងភាគីពិភាក្សាខាងអេហ្ស៊ីបថា រុស្សីមិនមែនជាអ្នកដែលបានរុញច្រាន ឲ្យពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិស្បៀងអាហារនោះទេ។ ការចេញផ្សាយដោយទូរទស្សន៍ BBC បានឲ្យដឹងទៀតដែរថាលោករដ្ឋមន្ត្រីនៅ ក្នុងសេចក្តីថ្លែងការណ៍នាទីក្រុង Cario បានសង្កត់ធ្ងន់ថាបណ្តាប្រទេស លោកខាងលិចកំពុងព្យាយាមបង្កាច់បង្ខូចព័ត៌មាន មិនពិតអំពីទណ្ឌកម្មសេដ្ឋកិច្ចរបស់ពួកគេសម្រាប់បញ្ហាសន្តិសុខស្បៀងរបស់ពិភពលោក។ លោករដ្ឋមន្ត្រីក៏បានធ្វើការចោទប្រកាន់ទៅ លើប្រទេសលោកខាងលិចផងដែរថា បានព្យាយាមដាក់ឥទ្ធិពលរបស់ខ្លួនឯងទៅលើបណ្តាប្រទេស ដទៃផ្សេងទៀតហើយវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅ លើពិភពលោក ជាពិសេសបច្ចុប្បន្នបណ្តាប្រទេសក្នុង...
បរទេស៖ រុស្ស៊ីនិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធា អំឡុងពេលការវាយប្រហារកាលពីថ្ងៃសៅរ៍លើទីក្រុងកំពង់ផែ Odessa របស់អ៊ុយក្រែន។ ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសរសេរនៅលើ Telegram កាលពីថ្ងៃអាទិត្យថា “មីស៊ីលប្រភេទ Kalibr...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Nikkei បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលជប៉ុន ត្រូវបានគេរំពឹងថានឹងរារាំងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ពីការចូលរួមក្នុងពិធីបុណ្យសពរដ្ឋ របស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ប្រសិនបើលោក ពូទីន ចង់ធ្វើចូលរួម។ លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុត របស់ប្រទេសជប៉ុន ត្រូវបានគេធ្វើឃាត កាលពីដើមខែនេះ។...
ប៉េកាំង៖ រុស្ស៊ីនិងអ៊ុយក្រែន បានចុះហត្ថលេខា ដោយឡែកពីគ្នាក្នុងកិច្ចព្រមព្រៀង នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រ ជាមួយតួកគី និងអង្គការសហប្រជាជាតិ ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈសមុទ្រខ្មៅ។ កិច្ចព្រមព្រៀងដែលហៅថា “គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ” ត្រូវបានចុះហត្ថលេខាដំបូងដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ជាមួយសមភាគីតួកគីលោក Hulusi Akar និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio...
ម៉ូស្គូ ៖ រដ្ឋាភិបាលរុស្ស៊ី បានប្រកាសថា ប្រទេសរុស្ស៊ីបានពង្រីកបញ្ជីនៃ “ប្រទេសដែលមិន រួសរាយរាក់ទាក់” របស់ខ្លួន ពោលគឺដាក់កំហិត លើបេសកកម្មការទូត នៃប្រទេសអឺរ៉ុប ដោយក្នុងនោះ រួមបញ្ចូលក្រិក ដាណឺម៉ាក ស្លូវេនី ក្រូអាត និងស្លូវ៉ាគី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ប្រទេសដែលជាប់ក្នុងបញ្ជីខ្មៅ ត្រូវទទួលរងនូវកូតា...
អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា គ្មានបទឈប់បាញ់ជាមួយរុស្ស៊ីនោះទេ ដោយត្រូវបានទឹកដីដែលបាត់បង់មកវិញ នឹងអូសបន្លាយពេលសង្រ្គាមតទៅទៀត ។ នេះបើយោងតាមបទសម្ភាសន៍ ជាមួយកាសែត Wall Street Journal...