គៀវ៖ នាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Denys Shmyhal បាន ឲ្យដឹងថារដ្ឋាភិបាលអ៊ុយក្រែន បានអនុម័ត ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Shmyhal បានសរសេរនៅលើ Telegram ថា “ថ្ងៃនេះ គណៈរដ្ឋមន្ត្រីបានអនុម័ត លើឯកសារមួយ...
មីនស៍៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានឲ្យដឹងថា ប្រទេសបេឡារុស្ស និងរុស្ស៊ីបានឈានដល់ កិច្ចព្រមព្រៀងបឋមមួយ ស្តីពីការដាក់ពង្រាយអចិន្ត្រៃយ៍ នៃប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី និងប្រព័ន្ធមីស៊ីល Iskander ដែលបច្ចុប្បន្នកំពុងដាក់ពង្រាយ នៅក្នុងប្រទេសបេឡារុស្ស។ យោងតាមទីភ្នាក់ងារព័ត៌មាន BelTA លោក Lukashenko បានប្រកាសពីផែនការដូចជា...
បរទេស៖ គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ទូរទស្សន៍ BBC បានធ្វើការដកស្រង់ចេញនូវព័ត៌មាន សំខាន់ៗចុងក្រោយបំផុត អំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន ដោយក្នុងនោះ តាមរយៈការព្រមាន ដោយទីភ្នាក់ងារស៊ើបការណ៍ពិសេស របស់អាមេរិកបានជឿជាក់ថា រុស្ស៊ី បានដាក់ផែនការរួចទៅហើយ ក្នុងការធ្វើឲ្យសង្គ្រាម នៅអ៊ុយក្រែនកាន់ តែប្រើប្រាស់ពេលវេលាយូរឡើង ហើយទោះបីជាទទួលបានជ័យជំនះ នៅតំបន់ Donbas ក្តី រុស្ស៊ីនឹងមិនបញ្ចប់សង្គ្រាមនេះ...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសជប៉ុន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្មថ្មី ដើម្បីប្រឆាំង ទៅនឹងប្រទេសរុស្ស៊ី ចំពោះមុខសកម្មភាពយោធា របស់ខ្លួនទៅលើ ប្រទេសអ៊ុយក្រែន។ ទណ្ឌកម្មសេដ្ឋកិច្ច ដែលមានគោលដៅ សំដៅទៅលើមន្ត្រីរដ្ឋាភិបាល ទីក្រុងមូស្គូ សំខាន់ៗចំនួន៨ ព្រមទាំងគ្រួសាររបស់ ពួកគេផងដែល ក្នុងនោះក៏មានរួមទាំង នាយករដ្ឋមន្ត្រីរុស្សី លោក Mikhail Mishustin ផងដែរ។...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃអង្គារ ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលថា ប្រទេសអាល្លឺម៉ង់កំពុងមមាញឹក ក្នុងការងារលើវិធានការ សង្គ្រោះបន្ទាន់ ដើម្បីជួយប្រទេសនេះ ក្នុងការដោះស្រាយ ក្នុងករណីមានការបញ្ឈប់ភ្លាមៗ ចំពោះលំហូរឧស្ម័នធម្មជាតិ របស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពខាងលើ កញ្ចប់នៃវិធានការដែលបានស្នើឡើង រួមមានការផ្តល់ប្រាក់កម្ចីបន្ថែម...
បរទេស៖ ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានស្នើររឹបអូសយកទុនបំរុង រូបិយប័ណ្ណបរទេសរបស់រុស្ស៊ី ដែលបានបង្កក ហើយប្រើប្រាស់វាដើម្បីរ៉ាប់រង ការចំណាយលើការកសាងអ៊ុយក្រែនឡើងវិញ នៅពេលដែលជម្លោះយោធាបានបញ្ចប់។ លោក Josep ជឿថា បទពិសោធន៍ពីមុននៅអាហ្វហ្គានីស្ថាន ដើរតួជាគំរូសម្រាប់វិធានការបែបនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ក្នុងអំឡុងសុន្ទរកថា របស់លោកនៅឯក្បួនដង្ហែរ ក្នុងទិវាជ័យជំនះនៅទីលាន ក្រហមក្នុងទីក្រុងមូស្គូកាលពីថ្ងៃចន្ទថា ប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែនគឺជាវិធានការបង្ការ ទុកជាមុនប្រឆាំងនឹងការឈ្លានពាន មកលើរុស្ស៊ីនាពេលអនាគត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោកពូទីនមិនត្រឹមតែសរសើរ សមិទ្ធិផលរបស់ប្រជាជនសូវៀត ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបានលើកឡើង ពីហេតុផលរបស់វិមានក្រឹមឡាំង...
បរទេស៖ យោងតាមការប្រកាសអះអាង ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាការប៉ុនប៉ង ដោយកងកម្លាំង របស់អ៊ុយក្រែន ដើម្បីអាចធ្វើការកាន់កាប់ ដែនកោះពស់ ឬ Snake Island មកវិញទាំងតាមសមុទ្រ និងតាមអាកាស កាលពីចុងសប្តាហ៍នោះ គឺមិនទទួលបានជោគជ័យ ឡើយ។ ប្រភពដដែលបានឲ្យទៀតថា ដែនកោះ ដែលស្ថិតនៅក្នុងតំបន់ឈូងសមុទ្រខ្មៅនេះ គឺជាទីតាំងដ៏សំខាន់...
បរទេស៖មហាអំណាចសមាជិកប្រទេសក្រុម G7 កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ថានឹងមិនអនុញ្ញាតិឲ្យប្រទេសរុស្សីទទួលបានជ័យជំនះឡើយនៅក្នុងសង្គ្រាមដែលកំពុងបន្តកើតមានឡើងក្នុងប្រទេសអ៊ុយក្រែន។ ប្រទេសទាំង៧ដែលមានទាំងកាណាដាបារាំងអាល្លឺម៉ង់អ៊ីតាលីជប៉ុនអង់គ្លេសនិងសហរដ្ឋអាមេរិកនោះបានបញ្ជាក់ថានឹងមិនឲ្យរុស្សីយកឈ្នះឡើយក្នុងសង្គ្រាមនេះហើយនឹងធ្វើការបន្តជំនួយទាំងផ្នែកយោធានិងសេដ្ឋកិច្ចទៅឲ្យភាគីម្ខាងទៀតគឺអ៊ុយក្រែន។ G7 បានបញ្ជាក់បែបនេះថា៖ពួកយើងនឹងនៅតែបន្តរួបរួមគ្នាក្នុងដំណោះស្រាយជាធ្លុងមួយគឺមិនឲ្យប្រធានាធិបតីរុស្សីលោក VladimirPutin ទទួលបានជ័យជំនះជាដាច់ខាត។ គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅចំថ្ងៃទី៨ខែឧសភាពោលគឺនៅក្នុងថ្ងៃដែលប្រទេសលោកខាងលិចប្រារព្វខួបជ័យជំនះលើសង្គ្រាមលោកលើកទី២ដែលអឺរ៉ុបបានទទួយជ័យជំនះលើពួកណាហ្ស៊ីសនិយម៕ ប្រែសម្រួល៖ស៊ុនលី
(AFP)៖ ទាហានរុស្ស៊ីដើរក្បួន នៅលើទីលានក្រហម ក្នុងអំឡុងព្យុហយាត្រាយោធាទិវាជ័យជំនះ នៅកណ្តាលទីក្រុងម៉ូស្គូនៅថ្ងៃទី៩ ខែឧសភាឆ្នាំ ២០២២ ។ ប្រទេសរុស្ស៊ី ប្រារព្ធខួបលើកទី ៧៧ នៃជ័យជំនះលើពួកណាស៊ីអាល្លឺម៉ង់ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។