ព័ត៌មានអន្តរជាតិ

ប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ី កើនឡើងច្រើនជាង ៣ដងរហូតដល់ ១៦៧ ពាន់លានដុល្លារ បើធៀបនឹង ៥០ពាន់លានដុល្លារកាលពីឆ្នាំមុន

ម៉ូស្គូ ៖ អតិរេកគណនីចរន្ត របស់រុស្ស៊ី រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២២ កើនឡើងច្រើនជាង ៣ដងធៀបនឹងឆ្នាំមុន ដោយសារប្រាក់ចំណូល ថាមពលបានកើនឡើងយ៉ាងខ្លាំង នេះបើយោងតាមធនាគារ កណ្តាលរបស់ប្រទេសនេះ។

ចាប់ពីខែមករាដល់ខែកក្កដា អតិរេកកើនឡើងដល់ ១៦៧ពាន់លានដុល្លារ ធៀបនឹង ៥០ពាន់លានដុល្លារ សម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន និង ១៣៨,៥ពាន់លានដុល្លារ សម្រាប់រយៈពេល ៦ខែដំបូងនៃឆ្នាំនេះ។

ទីក្រុងមូស្គូ ពឹងផ្អែកយ៉ាងខ្លាំង លើប្រាក់ចំណូលថាមពល ដែលត្រូវបានកើនឡើងដោយតម្លៃខ្ពស់ សូម្បីតែសង្រ្គាមរបស់លោក វ្ល៉ាឌីមៀ ពូទីន លើអ៊ុយក្រែន បានធ្វើឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនលោកខាងលិច គេចចេញពីប្រទេសរុស្ស៊ីក៏ដោយ។

ទោះបីជាមានការដាក់ទណ្ឌកម្មក្នុងគោលបំណងបង្អាក់ប្រាក់ចំណូល និងសមត្ថភាពក្នុងការធ្វើប្រតិបត្តិការនៅទូទាំងពិភពលោករបស់ទីក្រុងម៉ូស្គូក៏ដោយ ក៏ប្រទេសនេះនៅតែទទួលបានអតិរេកកំណត់ត្រានៅក្នុងត្រីមាសទីពីរ។

អតិរេកគណនីចរន្តកើនឡើង ក៏កើតមានឡើងផងដែរ នៅពេល ដែលការ នាំចូលបានដួល រលំចំពេលមានការដាក់ទណ្ឌកម្ម និងការដាក់ទណ្ឌកម្ម ដោយខ្លួនឯង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The Business Insider។

ប៉ុន្តែការនាំចូលពីសម្ព័ន្ធមិត្តដ៏សំខាន់របស់ចិន ដែលបានបញ្ចៀសការដាក់ទណ្ឌកម្មរុស្ស៊ី ចំពោះសង្គ្រាម របស់ខ្លួនលើ អ៊ុយក្រែន បានហក់ឡើង នាពេលថ្មីៗនេះ ដល់ជិតកម្រិតមុន នៃការលុកលុយអ៊ុយក្រែន។ ការនាំចូលទំនិញ របស់ចិន បានកើនឡើង២០ភាគរយ ដល់ ៦,៧ពាន់ លាន ដុល្លារ ក្នុង ខែ កក្កដា។ ការពង្រឹងទំនាក់ទំនងនេះ ក៏បានជួយដល់ទំហំពាណិជ្ជកម្ម នៃប្រាក់យន់ និងរូបល ដើម្បីឈានដល់កម្រិតខ្ពស់ បំផុតផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top