បរទេស ៖ វិមានក្រឹមឡាំង បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនអាចផ្តល់ព័ត៌មាន អំពីឧត្តមសេនីយ៍រុស្ស៊ី លោក Sergei Surovikin ដែលមិនត្រូវបានគេឃើញ ជាសាធារណៈចាប់តាំងពីថ្ងៃសៅរ៍ នៅពេលដែលប្រធាន ក្រុមស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានដឹកនាំការប៉ុនប៉ង បះបោរប្រឆាំងនឹងយោធារុស្ស៊ី ។ យោងតាមសារព័ត៌មាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងសម្ព័ន្ធមិត្តនឹងមិនអនុញ្ញាតិឲ្យ ប្រជាជាតិទាំងឡាយណាដែលមាន ជំហប្រឆាំងផែនការរបស់ពួកគេ ក្នុងការអនុវត្តគោលនយោបាយដើម្បីទាក់ទាញ យកអត្ថប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា លោករដ្ឋមន្ត្រីរូបនេះក៏បានកត់សំគាល់ ទៅលើបញ្ហានៃការប្រឈមមុខដាក់គ្នា រវាងប្រទេសរុស្សីនិងលោកខាងលិច ដែលកំពុងបន្តនោះវាគឺជា សង្គ្រាមរបស់ពិភពលោកទាំងមូល ពីព្រោះវាពាក់ព័ន្ធនឹងវិធីសាស្រ្តមិនចូលរួមគ្នា ទៅនឹងនយោបាយអន្តរជាតិឡើយ។...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់នៅក្នុងកិច្ចប្រជុំជាមួយ មេបញ្ជាការយោធារបស់រុស្ស៊ី នៅក្នុងវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារថា ក្រុមទាហាន Wagner គឺពឹងផ្អែកទាំងស្រុងលើការគាំទ្ររបស់រដ្ឋ។ លោកបន្ថែមថា ក្រុមអ្នកចម្បាំងរបស់ក្រុមហ៊ុនយោធា ឯកជនមួយនេះ ត្រូវបានផ្គត់ផ្គង់ និងចំណាយដោយ ក្រសួងការពារជាតិ និងថវិការដ្ឋ ។ យោងតាមសារព័ត៌មាន RT...
ញូវយ៉ក ៖ តម្លៃប្រេងឆៅនាពេលអនាគត បានបង្ហាញពីការ កើនឡើងតិចតួច ខណៈដែលអ្នកចូលរួមទីផ្សារ បានងាកទៅចាប់អារម្មណ៍ លើភាពតានតឹងផ្នែកយោធា នៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែសីហា បានកើនឡើង ០,២១ ដុល្លារអាមេរិក ឬ ០,៣០ភាគរយ...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ខ្លួននឹងសម្របសម្រួលជាមួយក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ ផ្សេងទៀតក្នុងការដោះស្រាយស្ថានភាពនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការបះបោររយៈពេលខ្លីដោយក្រុមទាហានស៊ីឈ្នួល Wagner ដោយបន្ថែមការធានាការអភិវឌ្ឍន៍ “ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់” ។ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្រាប់អ្នកយក ព័ត៌មានថា “យើងចង់ឆ្លើយតបទៅនឹងស្ថានភាពដោយធ្វើការ យ៉ាងជិតស្និទ្ធជាមួយ G-7” សង្គ្រាមដែលបានចាប់ផ្តើមដោយក្រុងម៉ូស្គូ កាលពីខែកុម្ភៈឆ្នាំមុន។ ប្រធានខុទ្ទកាល័យលោក...
បរទេស៖ ប្រទេសរុស្សី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយថាប្រទេសចិន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះប្រទេសរុស្សី និងលោកប្រធានាធិបតិ Vladimir Putin ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការ ធានាស្ថេរភាពរបស់ប្រទេសបន្ទាប់ពីហេតុការណ៍បះបោរ ដោយយោធាប្រឆាំងនឹងវិមានក្រមឡាំងកាលពីថ្ងៃសៅរ៍កន្លងមក។ យោងតាមការចេញផ្សាយរបស់ The VOA News ក្រសួងការបរទេសរុស្សីបានបញ្ជាក់ថាប្រទេសចិនក៏ធ្លាប់បានបង្ហាញផងដែរនូវការគាំទ្រពេញទំហឹងចំពោះ ការដឹកនាំរបស់រដ្ឋាភិបាលទីក្រុងមូស្គូនៅអំឡុង ពេលនៃដំណើរទស្សនកិច្ចដែលមិនមានព្រាងទុកដោយអនុរដ្ឋមន្ត្រីការបរតេសរុស្សីមកកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍របស់រុស្សីបានសរសេរថា៖ភាគីប្រទេសចិន បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលរុស្សី ក្នុងការរក្សាស្ថិរភាពស្ថានការណ៍ប្រទេស នូវចំពោះមុខព្រឹត្តិការណ៍ថ្ងៃទី២៤...
បរទេស ៖ ម្ចាស់ក្រុមយោធាឯកជន Wagner លោក Yevgeny Prigozhin បាននិយាយ កាលពីព្រឹកថ្ងៃសៅរ៍ថា កងកម្លាំង របស់លោកបានដណ្តើម កាន់កាប់ទីស្នាក់ការកណ្តាល របស់ កងទ័ពរុស្ស៊ី នៅភាគខាងត្បូងទីក្រុង Rostov-on-Don របស់រុស្ស៊ី ហើយថា កងកម្លាំងរបស់លោកបានគ្រប់គ្រង ទីតាំងយោធារបស់ទីក្រុងថែមទៀត ។ យោងតាមសារព័ត៌មាន...
បរទេស ៖ សេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី បានបើកការស៊ើបអង្កេត ឧក្រិដ្ឋកម្មកាលពីថ្ងៃសុក្រប្រឆាំង នឹងប្រធានទាហានស៊ីឈ្នួល គឺលោក Yevgeny Prigozhin ដោយចោទប្រកាន់ ពីបទបះបោរប្រដាប់អាវុធ ដោយលើកឡើងពីគណៈកម្មាធិការជាតិ ប្រឆាំងអំពើភេរវកម្ម។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែក តាមប្រធានរដ្ឋអាជ្ញារុស្ស៊ីថា...
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិបានដាក់ឈ្មោះរុស្ស៊ី នៅក្នុងរបាយការណ៍ដែលរាយបញ្ជីជនល្មើស នៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងកុមារ ចំពោះសកម្មភាពរបស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន រួមទាំងការសម្លាប់ និងការធ្វើទារុណកម្មកុមារ ផងដែរ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងរបាយការណ៍មួយថា “ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការវាយប្រហារដ៏ច្រើនលើសាលារៀន និងមន្ទីរពេទ្យ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ VOA News កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ប្រឆាំងប្រទេសរុស្សីដែលកំពុងធ្វើសង្គ្រាម លុកលុយប្រទេសអ៊ុយក្រែន។ ទណ្ឌកម្មថ្មីដែលមានគោលដៅ ក្នុងការរឹតត្បិតទៅលើក្រុមហ៊ុនអាជីវកម្មនានា ដែលបានប្រើប្រាស់ចន្លោះប្រហោងខ្វះខាត នៃទណ្ឌកម្មពីលើកមុនៗ ដើម្បីអាចបន្តធ្វើអាជីវកម្មជាមួយនឹងរុស្សី និងជាពិសេសនឹងអាចគាំទ្រ ដល់ប្រធានាធិបតីរុស្សីលោក Vladimir Putin ក្នុងការលុកលុយអ៊ុយក្រែនអស់រយៈពេល ១៦ខែកន្លងមកនេះ។ គួររំលឹកដែរថា កន្លងមកអឺរ៉ុបបានដាក់ទណ្ឌកម្ម...