ញូវយ៉ក៖ តម្លៃប្រេង បានកើនឡើងតិចតួចកាលពីថ្ងៃចន្ទ ខណៈដែលអ្នកចូលរួមទីផ្សារបានថ្លឹងថ្លែង ពីផែនការរបស់រុស្ស៊ី ក្នុងការកាត់បន្ថយការ ផលិតប្រេងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ផ្សារភាគហ៊ុន West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមីនាបានកើនឡើង ៤២ សេន ឬ ០,៥៣ភាគរយ មកនៅតម្លៃ ៨០,១៤ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York...
គៀវ៖ ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយ ដែលអាចកំណត់ជោគវាសនា របស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន នៅពេលដែលសង្រ្គាមអ៊ុយក្រែនខិតជិតដល់រយៈពេលមួយឆ្នាំរបស់ខ្លួន។ យោងតាមក្រសួងការពារជាតិអង់គ្លេសបានឱ្យដឹងថា លោក ពូទីន កំពុងប្រឈមមុខនឹង “បញ្ហាកណ្តាល” ខណៈដែល យោធារបស់លោក ដែលតស៊ូជាច្រើនខែ ដើម្បីឈានទៅមុខប្រឆាំងនឹងអ៊ុយក្រែន ហាក់ដូចជាកំពុងសាងសង់ បន្ទាយនៅតំបន់ Zaporizhzhia នេះបើយោងតាមក្រសួងការពារជាតិអង់គ្លេស។ ទីក្រុងមូស្គូត្រូវតែសម្រេចចិត្តថាតើត្រូវផ្តល់អាទិភាព ដល់ការទប់ស្កាត់ការទម្លាយរបស់អ៊ុយក្រែន នៅក្នុងតំបន់...
ម៉ូស្គូ៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃអង្គារទី១៤ ខែកុម្ភៈថា យោធារបស់ប្រទេសរុស្ស៊ីជាង៣០០នាក់ និងឧបករណ៍យោធាពិសេសចំនួន៦០ កំពុងជួយដល់ប្រទេសស៊ីរីនៅក្នុងការឆ្លើយតបរបស់ខ្លួនចំពោះគ្រោះរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារកាលពីជាង១សប្តាហ៍មុននេះ ។ គ្រោះរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ កាលពីថ្ងៃទី៦ ខែកុម្ភៈ បានសម្លាប់មនុស្សជាង៣៧.០០០នាក់ នៅក្នុងទីក្រុងរបស់ប្រទេស តួកគី...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា រុស្ស៊ីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា កងទ័ពរបស់ខ្លួនបានរុញច្រានទៅមុខ២-៣គីឡូម៉ែត្រ តាមខ្សែបន្ទាត់ជួរមុខ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលក្រុង គៀវ បានលើកឡើងថា កងកម្លាំងរបស់ខ្លួនបានវាយលុក ទៅលើការវាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់ជាច្រើន ។ នៅគ្រាដែលខួបលើកទី១ នៃការលុកលុយរបស់រុស្ស៊ី បានខិតជិតមកដល់...
បរទេស៖ សេវាកម្មចារកម្មបរទេស (SVR) របស់ទីក្រុងមូស្គូ បាននិយាយនោថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានងាកទៅរក ពួកជ្រុលនិយមអ៊ីស្លាម ដើម្បីរៀបចំផែនការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ី និងអតីតសាធារណរដ្ឋសូវៀតដទៃទៀត។ ទីភ្នាក់ងារនេះបានអះអាងថា ក្រុមមួយកំពុងត្រូវបានបណ្តុះបណ្តាល នៅឯមូលដ្ឋានមួយក្នុងប្រទេសស៊ីរី សម្រាប់គោលបំណងវាយប្រហារនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា SVR បាននិយាយដោយសំអាងថា...
ឡុងដ៌៖ អង់គ្លេសបានអះអាងថា កងទ័ពរុស្ស៊ីកំពុងបង្ហូរឈាមទាហាននៅអ៊ុយក្រែន ក្នុងអត្រាលឿនបំផុតក្នុងមួយឆ្នាំ ដោយបានបាត់បង់ទាហាន ៨០០នាក់ក្នុងមួយថ្ងៃ ក្នុងការវាយលុកនៅជើងទីមួយ នៃនិទាឃរដូវនេះ។ នៅពេលដែលការវាយលុកនៅនិទាឃរដូវ ដែលរំពឹងទុកជាយូរមកហើយរបស់ទីក្រុងម៉ូស្គូ កំពុងដំណើរការ ទាហានរបស់ខ្លួនត្រូវបានគេឲ្យដឹងថា បានស្លាប់នៅក្នុងចំនួន ដែលមិនបានឃើញចាប់តាំងពី សប្តាហ៍ដំបូងនៃការលុកលុយ។ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីសប្តាហ៍មុនបានប្រកាសថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមការវាយប្រហារ តាមផែនការរបស់ខ្លួន...
បរទេស៖ មួយឆ្នាំបន្ទាប់ពីរុស្ស៊ីបានបើក ការឈ្លានពានអ៊ុយក្រែនពេញលេញ ការជជែកដេញដោលគ្នាថាតើ សង្រ្គាមលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បន្តឬអត់។ ប្រជាជនរុស្ស៊ី ដែលប្រឆាំងនឹងសង្រ្គាម ដែលភាគច្រើនបានស្វែងរក ការជ្រកកោននៅក្រៅប្រទេស បានបន្ទោសប្រធានាធិបតីរុស្ស៊ី។ សម្រាប់ពួកគេ ភាពវង្វេងស្មារតី របស់លោក បានបណ្តាលឱ្យមានការងាក ទៅរកលទ្ធិផ្តាច់ការនិយមនៅផ្ទះ និងការឈ្លានពានយោធានៅបរទេស។ ក្រុមប្រឆាំងរុស្ស៊ី ដែលកំពុងនិរទេសខ្លួន និងនៅក្នុងពន្ធនាគារទទូចថា...
បរទេស៖អគ្គរដ្ឋទូតរុស្សីប្រចាំនៅក្នុងទីក្រុង Vienna លោក Dmitry Lyubinsky កាលពីចុងសប្តាហ៍កន្លងមកបាន ធ្វើការលើក ឡើងថាបណ្តាក្រុមហ៊ុនអ្នកជំនួញជនជាតិអូទ្រីស ជាច្រើនដែលមានវត្តមាននៅក្នុងប្រទេសរុស្សីនោះ នឹងនៅតែបន្តធ្វើការប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដដែលទោះ បីជានឹងត្រូវទទួលទណ្ឌកម្មពីសំណាក់លោកខាង លិចក្តី។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត RIA Novosti លោកបានបន្តថាក្រុមអ្នកពាណិជ្ជកម្មអូទ្រីសជាច្រើនក្នុងចំណោម អ្នកពាណិជ្ជកម្មអូទ្រីសសរុប៦៥០ក្រុមហ៊ុន ដែលកំពុងធ្វើការក្នុងប្រទេសរុស្សីនោះ នឹងនៅតែបន្តមានវត្តមានក្នុង ប្រទេសរុស្សី នៅឡើយ។ លោក...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា តំបន់ធំៗចំនួន៣របស់ប្រទេសអ៊ុយក្រែន និងរដ្ឋធានី គៀវ នឹងអាចជៀសវាងការដាច់ ចរន្តអគ្គិសនីនៅថ្ងៃអាទិត្យនេះ ។ អ្នកផលិតឈានមុខគេ គឺក្រុមហ៊ុន DTEK បានឲ្យដឹងដូច្នេះកាលពីថ្ងៃសៅរ៍ ខណៈដែលអាជ្ញាធរបានធ្វើការ ជួសជុលបណ្តាញអគ្គិសនីដែលខូច ដោយសារការវាយប្រហារ ទ្រង់ទ្រាយធំមួយរបស់រុស្ស៊ី...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា អង្គការ NATO គួរតែបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីការរកឃើញថ្មីៗ អំពីការផ្ទុះនៅខែកញ្ញា នៅឯបំពង់បង្ហូរឧស្ម័ន Nord Stream ។...