បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សហភាពអឺរ៉ុប បានធ្វើការផ្ទេរការប្រាក់លើកដំបូង របស់ខ្លួនដែលទទួលបាន លើទ្រព្យសម្បត្តិធនាគារ កណ្តាលដែលបង្កក របស់រុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន និងរដ្ឋផ្សេងទៀត ដែលផ្តល់ជំនួយ ដល់ទីក្រុងគៀវ។ ការះអះអាងដែលត្រូវ បានធ្វើឡើងដោយប្រធាន អ្នកការទូត របស់ប្លុកលោក Josep Borrell បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា អតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Pavel Popov ត្រូវបានចាប់ខ្លួន ហើយកំពុងស្ថិត នៅក្រោមការស៊ើបអង្កេត សម្រាប់ការចោទប្រកាន់ថា បានប្រើប្រាស់តួនាទី របស់គាត់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ គណៈកម្មាធិកានេះ បានធ្វើការប្រកាន់លើ សកម្មភាពរបស់លោក Popov...
ប៉ារីស ៖ កាលពីថ្ងៃពុធលោក Pavel Durov ស្ថាបនិក និង ជាប្រធានក្រុមហ៊ុន Telegram បានរងការចោទប្រកាន់ពីបទ រំលោភបំពាន ជាច្រើនពាក់ព័ន្ធនឹងកម្មវិធីផ្ញើសារ និងបានហាមឃាត់រូបគាត់មិនឱ្យចាកចេញពីប្រទេសបារំាង ខណៈដែលអនុញ្ញាតឱ្យមហាសេដ្ឋីរូបនេះដើរដោយសេរីតែនៅក្នុងប្រទេស ក្រោយពីត្រូវបានចាប់ខ្លួន រយៈពេល៤ថ្ងៃមកនេះ ។លោក Durov វ័យ៣៩ឆ្នាំត្រូវបានចោទប្រកាន់ពីបទជាច្រើនករណីនៃការខកខានក្នុងការទប់ស្កាត់ខ្លឹមសារជ្រុលនិយម និងអំពើខុសច្បាប់នៅលើកម្មវិធី បន្ទាប់ពីសវនាការជាមួយចៅក្រមស៊ើបអង្កេតនៅទីក្រុងប៉ារីស ។...
បរទេស៖ ប្រទេសរុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានបន្ថែមមនុស្សចំនួន ៩២នាក់ទៅក្នុងបញ្ជីរបស់ខ្លួន នៃជនជាតិអាមេរិក ដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសរុស្ស៊ី រួមទាំងអ្នកកាសែតមកពីកាសែត The New York Times, The Washington Post, The Wall Street Journal និងមន្ត្រីសហរដ្ឋអាមេរិកមួយចំនួនទៀត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩...
បរទេស៖ អ៊ុយក្រែននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៥ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកអត្តឃាត ៧៤ គ្រឿងចូលទៅក្នុងទឹកដីរបស់ខ្លួន ដែលជាការវាយប្រហារទ្រង់ទ្រាយធំលើកទី ៣ ក្នុងរយៈពេល ៤ ថ្ងៃកន្លងមកនេះ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា កងទ័ពអ៊ុយក្រែន បានដណ្តើមយកតំបន់ បន្ថែមទៀតនៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានឲ្យដឹងថា “អគ្គមេបញ្ជាការលោក Oleksandr Syrskyi ក៏បានរាយការណ៍អំពីប្រតិបត្តិការ របស់យើងនៅក្នុងតំបន់ Kursk...
ប៉ារីស ៖ រដ្ឋអាជ្ញាសាធារណៈប៉ារីសលោក Laure Beccuau បានប្រកាសកាលពីយប់ថ្ងៃពុធថា លោក Pavel Durov ស្ថាបនិក និងជានាយកប្រតិបត្តិ នៃសេវាផ្ញើសារ Telegram ត្រូវបានដោះលែងកាលពីថ្ងៃពុធ បន្ទាប់ពីបានបង់ប្រាក់ធានាចំនួន ៥លានអឺរ៉ូ (ប្រហែល ៥,៦លានដុល្លារអាមេរិក) ប៉ុន្តែលោកត្រូវបានគេតម្រូវឱ្យ រាយការណ៍ទៅប៉ូលីសពីរដងក្នុងមួយសប្តាហ៍។ លោក Beccuau...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT គណៈកម្មាធិការអឺរ៉ុប កំពុងស៊ើបអង្កេតថា តើ Telegram បានបំពានច្បាប់ឌីជីថល របស់សហភាពអឺរ៉ុប ដោយការខកខានក្នុងការផ្តល់លេខ អ្នកប្រើប្រាស់ត្រឹមត្រូវឬអត់។ ប្រភពដដែលបានសរសេរទៀតថា ការស៊ើបអង្កេតរបស់ EU ធ្វើឡើងស្របពេលការស៊ើបអង្កេត របស់រដ្ឋាភិបាលបារាំង លើសកម្មភាពឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ នៅលើកម្មវិធីផ្ញើសារ ដែលនាំទៅដល់ការចាប់ខ្លួន...
បរទេស៖ លោក Aleksandr Mantytsky ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបង់ក្លាដែស បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូនឹងបន្តគាំទ្រទីក្រុង Dhaka (បង់ក្លាដែស) ក្នុងឆាកអន្តរជាតិ ខណៈលោកបានជួបជាមួយ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus ដែលជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន របស់ប្រទេសស្ថិតនៅអាស៊ីខាងត្បូងមួយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤...
គៀវ៖ កងទ័ពអ៊ុយក្រែន បានរឹបអូសយកការតាំងទីលំនៅចំនួន ១០០ នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីពួកគេបានវាយលុកចូលទៅក្នុងព្រំដែនជាប់តំបន់ Kursk របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី០៦ ខែសីហា នេះបើតាមសម្តីលោក Oleksandr Syrsky អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ លោក Syrsky ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា “យើងបន្តឆ្ពោះទៅមុខ ដោយធ្វើឱ្យមានការខាតបង់យ៉ាងសំខាន់លើកងទ័ពរុស្ស៊ី ទាំងផ្នែកកម្លាំងមនុស្ស...