ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនកាលពីថ្ងៃពុធ បានបើកការវាយប្រហារ ដោយមីស៊ីលជាមួយនឹងអាវុធ ដែលមានភាពជាក់លាក់ខ្ពស់ របស់លោកខាងលិច នៅលើអាកាសយានដ្ឋានយោធា Taganrog ក្នុងតំបន់ Rostov របស់ប្រទេសរុស្ស៊ី ។ ក្រសួងបានកត់សម្គាល់ថា មីស៊ីលផ្លោង ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន ៦ គ្រាប់ត្រូវបានប្រើប្រាស់ ដោយក្រសួងបានបន្ថែមថា ពីរគ្រាប់ត្រូវបានបាញ់ទម្លាក់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្សី លោក Vladimir Putin បាននិយាយថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរជីវិតប្រចាំថ្ងៃ ហើយត្រូវបានគេរំពឹងថា នឹងក្លាយទៅជាប្រភព ដ៏សំខាន់សម្រាប់ការសម្រេច បាននូវគោលដៅជាតិរបស់ប្រទេសរុស្ស៊ី។ មេដឹកនាំរុស្ស៊ីបានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃពុធ ខណៈថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិ AI ក្នុងទីក្រុងមូស្គូហើយ បើយោងតាមលោក Putin...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារជាតិសន្តិសុខ សហព័ន្ធរុស្ស៊ីហៅកាត់ថាFSBបានបង្ហើបថា ប្រទេសនេះកំពុងប្រឈមមុខ នឹង ការគំរាមកំហែង កាន់តែខ្លាំងឡើងនៃអំពើភេរវកម្ម ដោយភ្ជាប់ពីគ្រោះថ្នាក់ទៅនឹង សកម្មភាពរបស់លោកខាងលិចផងដែរ។ លោក Aleksandr Bortnikov ដែលជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងអំពើភេរវកម្ម (NAK) របស់រុស្ស៊ីបាន ធ្វើការ កត់សម្គាល់កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេល...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា វាលឿនពេកក្នុងការកំណត់អនាគត នៃមូលដ្ឋានយោធារបស់រុស្ស៊ីនៅ Khmeimim និង ទីក្រុង Tartus ប្រទេសស៊ីរី។ លេខាធិការសារព័ត៌មាន Dmitry Peskov បានសង្កត់ធ្ងន់ថា ការពិភាក្សាអំពីមូលដ្ឋាននានា នឹងពឹងផ្អែកលើមេដឹកនាំថ្មីនៃប្រទេសស៊ីរី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញ ផ្សាយ របស់ RT អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានទទួល សិទ្ធិជ្រកកោន នៅក្នុងប្រទេសរុស្ស៊ី ហើយនិង ព្រមទាំង បានធ្វើដំណើរមកដល់ទីក្រុង មូស្គូជាមួយក្រុមគ្រួសារ របស់គាត់ផងដែរ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti និង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រទេសរុស្សីមានរបាយការណ៍ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អាចនឹងជាប់ពាក់ព័ន្ធក្នុងការគាំទ្រ ក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនង ជាមួយក្រុមអាល់កៃដា ដែលបច្ចុប្បន្នកំពុងវាយលុកនៅក្នុងប្រទេសស៊ីរី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមភេរវករ Hayat Tahrir-al-Sham...
ម៉ូស្គូ៖ កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចូលរួមនៅក្នុងវេទិកាវិនិយោគ ដែលមានឈ្មោះថា “Russia Calling!” បានប្រារព្វធ្វើឡើង នៅទីក្រុងម៉ូស្គូ ដើម្បីបង្ហាញពីស្ថានភាពបច្ចុប្បន្ន និងការអភិវឌ្ឍន៍នាពេលអនាគត នៃសេដ្ឋកិច្ចរុស្ស៊ី ។ លោក ពូទីន បានថ្លែងយ៉ាងដូច្នេះថា ពាណិជ្ជកម្ម រវាងប្រទេសរុស្ស៊ី និងចិន...
គៀវ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានប្រកាសថា ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយសហភាពអឺរ៉ុប ដើម្បីទទួលបានប្រាក់រហូតដល់ ៣៥ ពាន់លានអឺរ៉ូ (ប្រហែល ៣៦,៧ ពាន់លានដុល្លារអាមេរិក) នៅក្នុងជំនួយហិរញ្ញវត្ថុម៉ាក្រូ (MFA) នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងប្រាក់កម្ចីត្រូវបាន ចុះហត្ថលេខាដោយ ប្រធានធនាគារជាតិអ៊ុយក្រែនលោក Andriy Pyshnyy រដ្ឋមន្ត្រីហិរញ្ញវត្ថុ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មកដល់ពេលនេះប្រទេសរុស្ស៊ី មិនដែលដាក់សម្ពាធក្រុមហ៊ុនបរទេស ឲ្យចាកចេញពីប្រទេសចំពេល មានទណ្ឌកម្មលោកខាងលិច ក្នុងទំហំធំនោះទេ។ ការលើកឡើងដែលត្រូវបានធ្វើ ដោយប្រធានាធិបតីរុស្សីលោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធ នៅក្នុងសេចក្តីថ្លែងការណ៍ បែបអំពាវនាវមួយរបស់រុស្ស៊ីនៅទីក្រុងមូស្គូ។ លោក Putin បានកត់សម្គាល់ថា ទោះបីជាមានសម្ពាធនយោបាយ ពីរដ្ឋាភិបាលរបស់ពួកគេក៏ដោយ ក៏ក្រុមហ៊ុនជាច្រើនមកពីសហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិចនៅតែបន្តប្រតិបត្តិការ...
បរទេស៖ ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃច័ន្ទគឺបានថ្កោលទោសលើប្រទេសរុស្ស៊ី ចំពោះការដាក់គោលដៅលើរដ្ឋអាជ្ញា និងចៅក្រមរបស់តុលាការអន្តរជាតិនេះ ជុំវិញការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាទៅលើប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហើយបានថ្កោលទោសការលើកឡើង របស់សមាជិកព្រឹទ្ធសភាអាមេរិកដែលគំរាមតុលាការ ផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ចៅក្រម Tomoko Akane បាននិយាយនៅ...