បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថានាពេលកន្លងមក ប្រទេស៊ែប៊ី តែងតែមានទំនោរប្រឆាំង ទៅនឹងការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ី ហើយក្នុងនោះ ប្រធានាធិបតីលោក Aleksandar Vucic គឺកំពុងបន្តស្ថិតនៅក្រោមសំពាធ ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការកែប្រែជំហ បែបនេះ។ ប្រភពដដែល បានឲ្យដឹងទៀតថា ខណៈដែលសំពាធកាន់តែខ្លាំង ពីលោកខាងលិចនោះលោក Vucic កាលពីថ្ងៃម្សិលមិញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាលុយរូបលរបស់ប្រទេសរុស្សី បានកើនឡើងដល់ចំណុចខ្ពស់បំផុត គិតចាប់តាំងតែពីខែមិនាឆ្នាំ២០២០ធៀបទៅនឹងលុយរបស់អឺរ៉ុ។ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះលុយរូបលឬ rubles បានធ្លាក់មកត្រឹម៧៤ក្នុងមួយអ៊ឺរ៉ូនិងនឹងបន្តធ្លាក់ទៅត្រឹមតែ៧០ប៉ុណ្ណោះ ក្នុងមួយដុល្លារអាមេរិក ខណៈដែលធនាគារកណ្តាលរុស្សី បានប្រកាសកាត់ការប្រាក់ មកត្រឹមតែ១៤ភាគរយប៉ុណ្ណោះក្នុងការបញ្ចេញកំចីកាន់តែច្រើន ទប់ទល់ទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច។ គួរឲ្យដឹងដែរថាកន្លងមកលុយរូបលរបស់រុស្សី បានធ្លាក់ចុះខ្លាំងជាប្រវត្តិសាស្ត្របន្តិចក្រោយការបើកប្រតិបត្តិការ ពិសេសបែបយោធាប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែនកាលពីដើមខែមិនា ដែលគ្រានោះក្នុងមួយដុល្លារអាមេរិក គឺស្មើទៅនឹងលុយរូបលដល់ទៅ១៥០៕ ប្រែសម្រួល៖ស៊ុនលី
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រក្រសួងការជាតិ របស់រុស្ស៊ី បានបញ្ជាក់ថា ខ្លួនបានអនុវត្តន៍ទៅលើការវាយប្រហារ តាមផ្លូវអាកាសទៅលើក្រុងគៀវ ក្នុងអំឡុងពេលលោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បំពេញទស្សនកិច្ច ។ ក្រសួងបានឲ្យដឹងនៅក្នុងការលើកឡើង ដោយសង្ខេបប្រចាំថ្ងៃរបស់គាត់លើជម្លោះ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីមន្ទីរបញ្ចកោណ បានលើកឡើងកាលពីថ្ងៃសុក្រថា យុទ្ធនាការរុស្ស៊ី ដើម្បីដណ្តើមគ្រប់គ្រងតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន កំពុងដំណើរការយឺតៗ និងហួសពីកាលវិភាគ ដែលបានកំណត់ហើយ ។ មន្ត្រីរូបនេះបានប្រាប់ដល់អ្នកយកព័ត៌មានថា ការទប់ទល់យ៉ាងតឹងរ៉ឹង ពីកងទ័ពអ៊ុយក្រែន និងការប្រុងប្រយ័ត្នបន្ទាប់ពី...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Müller បាននិយាយកាលពីថ្ងៃសុក្រថា ប៉ូឡូញ បានអនុវត្តុកាតព្វកិច្ច ទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Novatek ផ្ទេរហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនរដ្ឋរបស់ប្រទេសនេះ ។ ក្រុមហ៊ុន Novatek ដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្ម របស់ប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់តំបន់មួយចំនួនរបស់ប្រទេស។ យោងតាមសារព័ត៌មាន...
គៀវ៖ អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ពីបទលួចគ្រាប់ធញ្ញជាតិ នៅក្នុងទឹកដីដែលខ្លួនបានកាន់កាប់ ដែលជាទង្វើមួយដែលខ្លួន បានលើកឡើងថា បានបង្កើនការគំរាមកំហែង ដល់សន្តិសុខស្បៀងអាហារពិភពលោក ដែលបង្កឡើងដោយការរំខាន ដល់ការសាបព្រួសនិទាឃរដូវ និងការបិទច្រករបស់អ៊ុយក្រែន ក្នុងអំឡុងពេលសង្រ្គាម។ នៅពេលសួរអំពីការចោទប្រកាន់នេះ វិមានក្រឹមឡាំងបានឲ្យដឹងថា ខ្លួនមិនមានព័ត៌មានអំពីបញ្ហានេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរថា...
ព្រុចសែល ៖ តម្លៃប្រេងបានឡើងថ្លៃ កាលពីថ្ងៃព្រហស្បតិ៍ ខណៈពាណិជ្ជករ បាននិងកំពុងថ្លឹងថ្លែង ពីការរំពឹងទុក នៃការហាមឃាត់ របស់សហភាព អឺរ៉ុប លើការនាំចូលប្រេងពីរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ The West Texas Intermediate សម្រាប់ការចែកចាយខែមិថុនា បានបន្ថែម ៣,៣៤ ដុល្លារ ឬ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីអ៊ុយក្រែនបានលើកឡើងថា រុស្ស៊ីបានបាញ់កាំជ្រួច២គ្រាប់ ចូលទៅក្នុងទីក្រុង គៀវ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) លោក Antonio Guterres ខណៈដែលទីក្រុងម៉ូស្គូ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាប្រធានាធិបតី អាមេរិកលោក Joe Biden កំពុងមានបំណងធំមួយ ដើម្បីអាចបន្ថែម ប្រាក់ជំនួយមួយកញ្ចប់ទៀតទៅ ឲ្យប្រទេសអ៊ុយក្រែន ព្រមទាំងផ្តល់អំណាច ក្នុងការបង្ខាំងនិងលក់ទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលនៅក្រៅប្រទេសនោះផង។ ប្រភពដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្នលោក Biden កំពុងបានស្នើសុំទៅកាន់សភារួចរាល់ហើយ ជាមួយនឹងកញ្ចប់ទឹកប្រាក់ ប្រមាណជា៣៣ពាន់លានដុល្លារបន្ថែមទៀត ទុកសម្រាប់ជួយទៅដល់...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ុយក្រែន បានបាញ់មីស៊ីលជាច្រើនគ្រាប់ ទាំងកណ្តាលយប់នៅឯទីក្រុង Kherson ភាគខាងត្បូងអ៊ុយក្រែន ដែលត្រូវបានរឹបអូសដោយ ទាហានរុស្ស៊ីកាលពីដើមខែមីនា។ ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់គ្រាប់មីស៊ីលទាំងនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃពុធ...