បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់លោកខាងលិចអំពីភាពកំសាកកាលពីថ្ងៃអាទិត្យ ខណៈដែលមន្ត្រីកំពូលម្នាក់ទៀតបាននិយាយថា រុស្ស៊ីកំពុងព្យាយាមបំបែកប្រទេសជាពីរ ដូចជាកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានធ្វើការអង្វរករយ៉ាងទទូចសម្រាប់យន្តហោះចម្បាំង និងរថក្រោះ ដើម្បីទ្រទ្រង់ការការពារ ខណៈដែលប្រទេសអ៊ុយក្រែននៅតែបន្តប្រយុទ្ធជាមួយកងទ័ពឈ្លានពានរបស់រុស្ស៊ី។...
ភ្នំពេញ៖ ក្នុងនាមជាប្រទេសធ្លាប់ទទួលការឈ្លានពាន លើឯករាជ្យនិងអធិបតេយ្យភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ក្ដីសង្ឃឹមថា មិត្តរុស្ស៊ី នឹងយល់អំពីថាហេតុអ្វី ទើបបានជាកម្ពុជា បោះឆ្នោតប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សី ទៅលើអ៊ុយក្រែន។ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារនៃមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំនៅតែរក្សាជំហររបស់ខ្ញុំ ទោះបីមានការសម្រេចចិត្ត...
ម៉ូស្គូ៖ ប្រភពព័ត៌មានពីប្រធានាធិបតីតួកគី បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ី របស់លោកគឺលោក វ្លាឌីមៀ ពូទីន បានយល់ព្រម រៀបចំការចរចារ បន្ទាប់រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី។ ប្រធានាធិបតីតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរ បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ និងបានពិភាក្សា...
បរទេស៖ យោងតាមការប្រកាស ដោយក្រសួងការពារជាតិរបស់រុស្ស៊ី កាលពីចុងសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថាប្រទេសអាស៊ែបៃហ្សង់ បានរំលោភទៅលើបទឈប់បាញ់គ្នា កាលពីឆ្នាំ២០២០ និងបានបើកការវាយប្រហារ ទៅលើតំបន់ Nagorno-Karabakh ដែលជាតំបន់ផ្តាច់ខ្លួន។ តំបន់ផ្តាច់ខ្លួននេះបច្ចុប្បន្នកំពុងស្ថិតនៅក្រោម ការគ្រប់គ្រងនិងថែរក្សាសន្តិភាព ដោយកងកម្លាំង នៃប្រទេសរុស្ស៊ី ប៉ុន្តែគឺជាតំបន់ ដែលទទួលស្គាល់ ជាអន្តរជាតិថា ជាទឹកដីរបស់ប្រទេសអាស៊ែបៃហ្សង់ និងជាតំបន់ ដែលមានពលរដ្ឋ ជនជាតិដើមអាមេនី...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ថា លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស លើកឡើងថា ទណ្ឌកម្មដែលដាក់លើបុគ្គល និងក្រុមហ៊ុនរុស្ស៊ី អាចត្រូវបានដកចេញ ប្រសិនបើរុស្ស៊ីដកខ្លួន ចេញពីអ៊ុយក្រែន ហើយប្តេជ្ញាបញ្ចប់ការឈ្លានពាន នេះបើយោងតាមការចុះផ្សាយ របស់កាសែត Telegraph...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗថា ក្រៅពីព្រះមហាក្សត្រ មានតែនាយករដ្ឋមន្រ្តី និងក្រសួងការបរទេសតែប៉ុណ្ណោះ ដែលមានសិទ្ធិនិយាយពីគោលនយោបាយការបរទេសតំណាងឲ្យកម្ពុជា នៅក្នុងកិច្ចការគោលនយោបាយអន្តរជាតិ ។ ការចេញមកបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បែបនេះបន្ទាប់ពីមានការអត្ថាធិប្បាយជាច្រើន ពាក់ព័ន្ធទៅនឹង គោលនយោបាយរបស់កម្ពុជា លើជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។ ថ្លែងចេញពីវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សម្តេច មិនជឿថា រុស្ស៊ីចូលវាយទីក្រុងគៀវ និងមិនជឿថា រុស្ស៊ីអាចរំលាយរដ្ឋាភិបាលអ៊ុយក្រែនបាននោះទេ ព្រោះអ៊ុយក្រែងមាននាយឧត្តមសេនីយជាច្រើនរូប ទោះអត់មានប្រធានាធិបតីក៏ដោយ ។ សម្តេចនៅនៅតែមានជំនឿថា ជម្រើសចុងក្រោយរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺការឈប់បាញ់ ហើយភាគីទាំងនឹងមានដំណោះស្រាយអាចទទួលយកបាន។ សម្តេចបន្តថា សម្តេចនៅតែឈរខាងអ៊ុយក្រែន ដោយមិនគាំទ្រលើកាប្រើប្រាស់កំលាំងនោះទេ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់លោកខាងលិចថា បានចាប់ផ្តើម “សង្រ្គាមកូនកាត់, សង្គ្រាមយុទ្ធសាស្រ្ត” ប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយនិយាយថា រលកនៃទណ្ឌកម្មនាពេលថ្មីៗនេះ មានគោលបំណង “បំផ្លាញ” សេដ្ឋកិច្ចរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក...
បរទេស៖ ក្រសួងការពារជាតិរុស្សី កាលពីថ្ងៃសុក្រ បានផ្តល់ព័ត៌មានថ្មីដ៏កម្រមួយ ស្តីពីការស្លាប់និងរបួស ដែលកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ ទទួលរងគ្រោះ អំឡុងពេល ការវាយលុកយោធា ដែលកំពុងបន្តនៅក្នុង ប្រទេសអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អនុប្រធានអគ្គសេនាធិការរុស្ស៊ី លោកវរសេនីយ៍ឯក Sergey...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានលើកឡើងថា ដំណើរការចរចារបស់ ប្រទេសលោកជាមួយរុស្ស៊ី គឺពិបាកខ្លាំងណាស់ នេះបើយោងតាមសារព័ត៌មាន របស់ក្រសួងការបរទេស អ៊ុយក្រែន បានរាយការណ៍ កាលពីថ្ងៃសុក្រ។ លោក Kuleba ត្រូវបានដកស្រង់សម្តី ដោយលើកឡើងថា “ដំណើរការចរចាមានការលំបាកខ្លាំងណាស់ ។ គណៈប្រតិភូអ៊ុយក្រែន បានប្រកាន់ជំហររឹងមាំ...