យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានឱ្យដឹងថា ស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានបន្លឺឡើងនៅថ្ងៃសៅរ៍នេះនៅក្នុងទីក្រុងជាច្រើន រួមទាំងរដ្ឋធានី គៀវ Odessa, Dnipro និង Kharkiv ។ ជាង២សប្តាហ៍បន្ទាប់ពីទីក្រុងម៉ូស្គូ ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការឈ្លានពានអ៊ុយក្រែន អង្គការសហប្រជាជាតិ និងអ្នកផ្សេងទៀតបានលើកឡើងថា ខ្លួនអាចនឹងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងទីក្រុងដូចជា Mariupol ដែលជាច្រើនថ្ងៃត្រូវបានរងការវាយប្រហារ ដោយកងកម្លាំងរបស់លោក ប្លាឌីមៀ ពូទីន ។ អ្នកនៅរស់រានមានជីវិត...
BREAKING: ទាហានអ៊ុយក្រែន ប្រហែល ១.៣០០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី៖Zelensky។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា នៅព្រឹកថ្ងៃសុក្រ ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារ លើទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធា នៅភាគខាងលិច អ៊ុយក្រែន ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា យោធារុស្ស៊ី បានអះអាងថា ការវាយប្រហារ បានបំផ្លាញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ទូតហ្វីលីពីន បានបង្ហាញពីបំណងចង់ស្វាគមន៍ កងកម្លាំងយោធាអាមេរិក នៅក្នុងប្រទេសរបស់ខ្លួន ប្រសិនបើ វិបត្តិនៅអ៊ុយក្រែន នឹងបន្តកើនឡើង ទៅជាសង្គ្រាមដ៏មានកំដៅ ហើយរីករាលដាល ទៅជាជម្លោះរវាង អាមេរិកនិងរុស្សី។ មេដឹកនាំហ្វីលីពីន លោកប្រធានាធិបតី Rodrigo Duterte បានសម្រេចជ្រើសយក ខាងអាមេរិក...
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នៅថ្ងៃព្រហស្បតិ៍នេះបានទទួលយក ការអំពាវនាវឱ្យមានការស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ លើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួន លើអ៊ុយក្រែន និងការទម្លាក់គ្រាប់បែកលើជនស៊ីវិល រួមទាំងមន្ទីរពេទ្យសម្ភព ក្នុងប្រទេសអ៊ុយក្រែនផងដែរ។ ថ្លែងជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Warsaw ជាកន្លែងដែលលោកស្រី កំពុងបង្ហាញពីការគាំទ្រ របស់សហរដ្ឋអាមេរិក...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី នឹងលែងចូលរួមក្នុងក្រុមប្រឹក្សាអឺរ៉ុបទៀតហើយ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប និងបណ្តាប្រទេសនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ (NATO) “កំពុងប្រើប្រាស់ភាគច្រើនដាច់ខាតរបស់ពួកគេនៅក្នុងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីអឺរ៉ុប ដើម្បីបន្តការបំផ្លិចបំផ្លាញក្រុមប្រឹក្សាអឺរ៉ុប និងកន្លែងមនុស្សធម៌ និងផ្លូវច្បាប់” នៅលើទ្វីប ។ ក្រសួងបានសង្កត់ធ្ងន់ថា...
បរទេស ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយចំពេលយុទ្ធនាការ យោធា ដែលកំពុងបន្តនៅ ក្នុងរដ្ឋជិតខាងថា រដ្ឋាភិបាលទីក្រុងមូស្គូ មិនមានបំណង ចង់ផ្តួលរំលំ របបដឹកនាំបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹង...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃពុធបានចោទប្រកាន់ “កងកម្លាំងជាតិនិយមអ៊ុយក្រែន” ថា បានប្រព្រឹត្ត “ការបង្កហេតុដ៏គ្រោះថ្នាក់បំផុត” ដោយវាយប្រហារស្ថានីយ និងខ្សែថាមពល សម្រាប់ផ្តល់អគ្គិសនី ដល់រោងចក្រ ថាមពលនុយក្លេអ៊ែរ Chernobyl ។ មុននេះ អាជ្ញាធរអ៊ុយក្រែន បានអះអាងថា ការដាច់ចរន្តអគ្គិសនីគឺជាកំហុស របស់រុស្ស៊ី ហើយអាចធ្វើឱ្យ “អឺរ៉ុបស្ថិតក្នុងគ្រោះថ្នាក់”។...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ ដើម្បីស្វែងរកកិច្ចខិតខំប្រឹងប្រែង ផ្នែកនយោបាយ និងការទូតឆ្ពោះទៅរកដំណោះស្រាយ ដែលអាចកើតមាន នៃវិបត្តិអ៊ុយក្រែន។ វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ពូទីន និង Scholz បានពិភាក្សាអំពីលទ្ធផលនៃការចរចាជុំទី៣ រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន។...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងថាមពល របស់ប្រទេសតួកគីលោក Alparslan Bayraktar កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា ការសម្រេចចិត្តរបស់ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ចំពោះការកាត់ផ្តាច់ការ នាំចេញប្រេងនិងហ្គាស ពីប្រទេសរុស្សីនោះ នឹងឲ្យមានការខាតបង់ដ៏ធ្ងន់ធ្ងរ ជាមិនខានចំពោះទីផ្សារ ថាមពលរបស់សកលលោក។ លោក Bayraktar បានបន្ថែមថា វាគឺជារឿងដ៏ពិបាកបំផុតក្នុងការ ជំនួសប្រេងរបស់ប្រទេសរុស្សី នៅក្នុងទីផ្សារសកលលោក នៅពេលនេះពីព្រោះថា...