បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីនឹងរៀបចំឆ្លើយតបផ្នែកយោធា ចំពោះផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសផែនការកាលពីថ្ងៃពុធ ដើម្បីចាប់ផ្តើមដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ២០២៦ រួមទាំងប្រព័ន្ធមីស៊ីល SM-6...
បរទេស៖ អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កុមារចំនួនប្រាំនាក់នៅក្នុងទីក្រុងរុស្ស៊ីមួយ នៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន បានរងរបួស នៅពេលដែលយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន បានទម្លាក់គ្រាប់បែកនៅលើ ទីធ្លាដែលពួកគេកំពុងលេង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង Shebekino...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានច្រានចោលការអះអាងរបស់មេដឹកនាំ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលថាទីក្រុងតេអេរ៉ង់ កំពុងផ្តល់ជំនួយយោធាដល់ទីក្រុងមូស្គូ ក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍ដែល ចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ ដោយប្រតិកម្មទៅនឹងផ្នែក នៃសេចក្តីប្រកាសរួម ដែលបានចេញនៅចុងបញ្ចប់នៃ កិច្ចប្រជុំកំពូលនៃមេដឹកនាំរដ្ឋរបស់ អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។ អង្គការណាតូបានចោទប្រកាន់អ៊ីរ៉ង់ និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េថា...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មនុស្សជិត ២០០.០០០ នាក់បានចុះឈ្មោះក្នុងជួរកងទ័ពរុស្ស៊ីក្នុងឆ្នាំ ២០២៤ ។ ក្រសួង បានសរសេរនៅលើ Telegram កាលពីថ្ងៃព្រហស្បតិ៍ថា អត្រាជ្រើសរើសជាមធ្យមគឺ “ប្រហែល ១.០០០ នាក់ក្នុងមួយថ្ងៃ” ។ ប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការជ្រើសរើស បុគ្គលិកទ្រង់ទ្រាយធំមួយ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធា របស់ខ្លួននៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ យោងតាមសារព័ត៌មាន...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អ្នកបង្កើតគោលនយោបាយរុស្ស៊ី កំពុងពិចារណាធ្វើការកែសម្រួល គោលលទ្ធិនុយក្លេអ៊ែររបស់ប្រទេស ដើម្បីឆ្លើយតបទៅនឹងការកើនឡើង ភាពតានតឹងជាមួយអង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីរូបនេះបាននិយាយថា សេចក្តីប្រកាសរបស់អង្គការណាតូ ដែលត្រូវបានអនុម័តដោយរដ្ឋសមាជិក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov បានធ្វើការបង្ហោះនៅលើ Facebook កាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែននឹងចំណាយប្រាក់ ដែលខ្លួនទទួលបានពីមូលនិធិធនាគារកណ្តាល របស់រុស្ស៊ីដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប លើការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន និងគាំទ្រក្រុមហ៊ុនផលិតក្នុងស្រុកផងដែរ។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានបង្កកដោយខុសច្បាប់ នូវទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ីប្រមាណ ៣០០ពាន់លានដុល្លារ នៅដើមដំបូងនៃជម្លោះអ៊ុយក្រែន នៅដើមឆ្នាំ ២០២២។ ខណៈពេលដែលសហភាពអឺរ៉ុប...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស របស់រុស្សីហៅកាត់ថាSVR បានលើកឡើងអំពីរបាយការណ៍ ដែលបានបញ្ជាក់ម្តងហើយកាលពីខែមីនាថា បារាំងកំពុងរៀបចំបញ្ជូនទាហានប្រហែល ២០០០ នាក់ចូលទៅជួយប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។ ការសង្ខេបដែលត្រូវបានចេញផ្សាយ នៅលើទំព័រទស្សនាវដ្តី របស់ SVR ដែលនៅក្នុងនោះប្រភពបានអះអាងថា កងទ័ពបារាំងមានការព្រួយបារម្ភ អំពីការកើនឡើងនៃចំនួនជនជាតិបារាំង ដែលត្រូវបានសម្លាប់ជាពិសេសបន្ទាប់ពី កងកម្លាំងរុស្ស៊ីបានបំផ្លាញមជ្ឈមណ្ឌល ដាក់ពង្រាយបណ្តោះអាសន្ន សម្រាប់ជនបរទេសនៅជិត...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃពុធថា យន្តហោះចម្បាំងរុស្ស៊ីចំនួន១គ្រឿង បានហោះឡើងទៅលើអាកាស ក្រោយពីការគ្រប់គ្រងដែនអាកាសរបស់រុស្ស៊ី បានរកឃើញវត្តមានយន្តហោះ របស់ប្រទេសណ័រវេសន៍ដែលកំពុង ហោះខិតជិតមកដល់សមុទ្រ Barents ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់ណ័រវេសន៍ ដែលត្រូវបានកំណត់ថា ជាយន្តហោះល្បាតមូលដ្ឋាន P-8A Poseidon បានងាកចេញពីព្រំដែនរដ្ឋ ក្រោយពីយន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី បានចូលមកជិត...
ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RIA Novosti បានដកស្រង់សម្តីលោក លោក Mikhail Galuzin អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានដែលថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី មិនទទួលយកឱសានវាទ ហើយនឹងមិនចូលរួមក្នុង កិច្ចប្រជុំកំពូលថ្មីស្តីពីអ៊ុយក្រែន ឡើយ ។ លោកបានថ្លែងថា “យើងដឹងពីចេតនារបស់ក្រុងគៀវ និងអ្នកគាំទ្រលោកខាងលិច ក្នុងការ “ជួយ” ដល់ខ្ពួកគេ...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃពុធថា សមត្ថភាពនៃសង្គ្រាមអេឡិចត្រូនិចរបស់រុស្ស៊ី បានធ្វើឱ្យគ្រាប់បែកឆ្លាតវៃរបស់លោកខាងលិច ក្លាយជា “គ្មានប្រយោជន៍” នៅក្នុងជម្លោះអ៊ុយក្រែន។ ជាមួយនឹងប្រព័ន្ធនាំផ្លូវរបស់គ្រាប់បែកទាំងនោះ ច្របូកច្របល់ អាវុធទាំងនេះមួយចំនួនត្រូវបានគេរាយការណ៍ថា បានចូលនិវត្តន៍ ឬលែងប្រើ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការវាយលុកសមរភូមិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤...