បរទេស៖ របាយការណ៍មួយ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអាល្លឺម៉ង់គឺជាគោលដៅចម្បង នៃយុទ្ធការព័ត៌មានមិនពិតរបស់រុស្ស៊ី នៅសហភាពអឺរ៉ុប ស្របពេលដែលចំណងមិត្តភាព រវាងទីក្រុងមូស្គូនិងលោកខាងលិច រងការធ្លាក់ចុះថ្មី ជុំវិញការបំពុលនិងដាក់ពន្ធនាគារលោក Alexei Navalny ។ ក្រុមឃ្លាំមើលព័ត៌មាន មិនពិតរបស់សហភាពអឺរ៉ុប ដែលដំណើរការដោយសេវាកម្ម ចំណាត់ការខាងក្រៅរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងរបាយការណ៍ថា ខ្លួនបានចងក្រងឯកសារចំនួន ៧០០ករណី នៃការផ្សាយព័ត៌មានមិនពិត ឬក៏ការផ្សាយបំភាន់...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលឆ្លើយតបទៅនឹងជំងឺកូវីដ១៩របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន១១.០២៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលចំនួននេះបានថយចុះ កាលពីថ្ងៃមុន ដែលមានចំនួន១១.៣៨៥នាក់ ។ មជ្ឈមណ្ឌលបានឲ្យដឹងថា សរុបនៅទូទាំងប្រទេស បានកើនឡើងដល់៤.៣០១.១៥៩នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៨៨.២៨៥នាក់ និងមានអ្នកជាសះស្បើយពីជំងឺចំនួន៣.៨៨៥.៣២១នាក់ ។...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ថា ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានជំរុញ ដល់រដ្ឋបាល សហរដ្ឋអាមេរិក “កុំប្រលែងនឹងភ្លើង” បន្ទាប់ពីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ បានប្រកាសដាក់ ទណ្ឌកម្មជាច្រើនប្រឆំាង នឹងបុគ្គលមួយចំនួន ជនជាតិរុស្ស៊ី និងបានធ្វើការចោទប្រកាន់ទៅលើការ ដាក់ថ្នាំបំពុលដល់លោក Alexei Navalny ដែលជាអ្នកប្រឆំាងនឹងវិមានគ្រឹមឡាំង...
បរទេស៖ រដ្ឋមន្ត្រីករបរទេសរបស់សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្មលើ ថ្នាក់ដឹកនំារដ្ឋាភិបាលយោធាមីយ៉ានម៉ា ជុំវិញការធ្វើរដ្ឋប្រហារ និងប្រទេសរុស្ស៊ី ពីបទចាប់ឃុំខ្លួនមេដឹកនាំប្រឆាំង គឺលោក Alexey Navalny។ យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រៅពីនេះសហភាពអឺរ៉ុប ក៏បានចុះបញ្ជីខ្មៅមន្ត្រីវេណេស៊ុយអេឡាជិត ២០នាក់ ពីបទធ្វើឲ្យប៉ះពាល់ដល់...
បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ គ្រោងដាក់បម្រាមធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិ លើសម្ពន្ធមិត្តរបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅក្នុងខែមីនា ដែលអាចទៅរួចនោះគឺ នៅជំនួបកំពូលសហភាពអឺរ៉ុប ក្រោយកិច្ចប្រជុំប្រេសិតមួយ បានផ្តល់ការអនុម័តសម្រាប់ វិធានការដាក់ពិន័យ។ ដោយពោលសំដៅ ដល់កិច្ចប្រជុំថ្នាក់ដឹកនាំទាំង២៧ របស់សហភាពអឺរ៉ុប ក្នុងទីក្រុងព្រួចសែល មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូប បាននិយាយដូច្នេះថា “ខ្ញុំរំពឹងថា ទណ្ឌកម្មបន្ថែមនឹងត្រូវបានដាក់...
បរទេស៖ យោងតាមទីភ្នាក់ចារកម្ម របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានព្រងើយចំពោះសំណើផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍផលិតនៅ ក្នុងប្រទេសចិន និងប្រទេសរុស្ស៊ី។ នៅក្នុងរបាយការណ៍មួយ ដែលបញ្ជូនឲ្យដល់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ សភាជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់សេអ៊ូល បាននិយាយថា មានភ័ស្តុតាងបញ្ជាក់ថា ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ ដែលជាមិត្តជិតស្និទ្ធបំផុតរបស់ទីក្រុងព្យុងយ៉ាង បានចេញសំណើផ្តល់ថ្នាំវ៉ាក់សាំងកូរ៉េខាងជើង។ យោងតាមរបាយការណ៍នោះ ប្រទេសកូរ៉េខាងជើង មិនបានធ្វើការឆ្លើយតបចំពោះសំណើនោះទេ...