បរទេស៖ ទីប្រឹក្សាហិរញ្ញវត្ថុដែលមាន មូលដ្ឋាននៅទីក្រុងហុងកុង Angelo Giuliano បានប្រាប់ RT ថា ផែនការរបស់សហភាពអឺរ៉ុបក្នុងការ ទាញយកប្រាក់ចំណេញពីទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលបានបង្កក ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន គឺកំពុងផ្តល់អត្ថប្រយោជន៍ដល់ ក្រុមហ៊ុនផលិតអាវុធលោកខាងលិច និងមិនមែនប្រជាជន នៃប្រទេសអ៊ុយក្រែននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅលើប៉ុស្តិ៍ Telegram របស់ខ្លួននៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrei Belousov និងសមភាគីអាមេរិកលោក Lloyd Austin បានចូលរួមនៅក្នុងការសន្ទនាតាមទូរស័ព្ទ ដែលផ្តួចផ្តើមដោយភាគីអាមេរិក ស្ដីពីវិបត្ដិអ៊ុយក្រែន។ ក្នុងអំឡុងពេលសន្ទនា របស់ពួកគេកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិ បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៅអ៊ុយក្រែន។ លោក Belousov បានសម្តែងការព្រួយបារម្ភអំពីការកើនឡើង ដែលកំពុងបន្ត ជាពិសេសការចង្អុលបង្ហាញពីគ្រោះថ្នាក់...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន អតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu និងអគ្គសេនាធិការបច្ចុប្បន្នរបស់ប្រទេសរុស្ស៊ី គឺលោក Valery Gerasimov ដោយលើកឡើងពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តក្នុងអំឡុងពេលជម្លោះអ៊ុយក្រែន។ ទីក្រុងមូស្គូធ្លាប់បានច្រានចោល ការចោទប្រកាន់ស្រដៀងគ្នានេះ ដោយសង្កត់ធ្ងន់ថា ខ្លួនមិនទទួលស្គាល់យុត្តាធិការ របស់ស្ថាប័នអន្តរជាតិនេះឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥...
ម៉ូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែន បានធ្វើការដោះដូរអ្នកទោសគ្នាទៅវិញទៅមក ចំនួន៩០នាក់ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ។ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា រុស្ស៊ី និងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោស ចំនួន៩០នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងអំឡុងពេលជម្លោះ ដែលកំពុងបន្តកើតមានឡើងរបស់ប្រទេសទាំង២ ។ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអារ៉ាប់រួម បានផ្តល់កិច្ចខិតខំប្រឹងប្រែង ធ្វើការសម្រុះសម្រួលនៅក្នុងអំឡុង...
បរទេស៖ មន្ត្រីរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន ៣០ គ្រឿងក្នុងការវាយប្រហារ នៅពេលយប់លើតំបន់ពីរ នៅជិតព្រំដែនរវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ២៩ គ្រឿងនៅលើតំបន់ Belgorod និងមួយគ្រឿងទៀតនៅលើទីក្រុង Voronezh ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានបង្កើនចំនួន នៅក្នុងបញ្ជីហាមប្រាមការ ធ្វើដំណើររបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងមានការឆ្លើយតបត្រឹមត្រូវចំពោះទង្វើ ដែលមិនរាក់ទាក់បន្ថែមទៀតពីទីក្រុងប្រ៊ូសែល បន្ទាប់ពីសហភាពអឺរ៉ុប បានប្រកាសពីការពង្រីកវិធានការរឹតបន្តឹង ឯកតោភាគីមកលើប្រទេសរបស់ខ្លួន។ នៅក្នុងកញ្ចប់ទណ្ឌកម្មទី ១៤របស់ខ្លួន ដែលបានបង្ហាញកាលពីថ្ងៃចន្ទ សហភាពអឺរ៉ុបបានចុះបញ្ជីខ្មៅ បុគ្គលចំនួន ៦៩បន្ថែមទៀត និងអង្គភាពចំនួន ៤៧ ក៏ដូចជាការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG)...
បរទេស ៖ យោធារុស្ស៊ីបានទម្លាក់គ្រាប់បែក ដ៏មានឥទ្ធិពលបំផុតមួយ ទៅលើអង្គភាពប្រតិបត្តិការ ពិសេសរបស់អ៊ុយក្រែន , នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូមួយ ដែលផ្សព្វផ្សាយនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ បណ្តាញ Telegram រុស្ស៊ីជាច្រើនដែលគ្របដណ្តប់ដោយបង្ហោះពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន...
បរទេស៖ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយថា សហរដ្ឋអាមេរិកកំពុងជួយអ៊ុយក្រែនក្នុងការបើក “ការវាយប្រហារភេរវកម្ម” ប្រឆាំងនឹងជនស៊ីវិលរុស្ស៊ី។ ទីក្រុងគៀវ បានប្រើប្រាស់មីស៊ីល ATACMS ដែលផ្តល់ដោយសហរដ្ឋអាមេរិក ជាមួយនឹងក្បាលគ្រាប់ គ្រាប់បែកចង្កោម ដើម្បីវាយប្រហារទីក្រុង Sevastopol របស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យថា ការផ្គត់ផ្គង់ស្ថិរភាពនៃ យោធារបស់ប្រទេសមួយ និងសេដ្ឋកិច្ចរបស់ក្រសួងការពារជាតិ ដែលមានសុខភាពល្អ គឺជាមូលដ្ឋានចាំបាច់សម្រាប់សន្តិសុខ ហើយទីក្រុងមូស្គូអាចពឹងផ្អែកលើ ធនធានផ្ទាល់ខ្លួននៅទីនេះតែប៉ុណ្ណោះ។ ថ្លែងទៅកាន់អ្នកកាសែត Pavel Zarubin មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពរបស់ក្រសួងការពារជាតិ។ លោកប្រធានាធិបតីរូបនេះបាននិយាយទៀតថា...
ម៉ូស្គូ៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើង កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចសន្ទនាដ៏ទូលំទូលាយ ជាមួយនឹងសហរដ្ឋអាមេរិក ជាពិសេសដោយសារ តែការកើនឡើងកង្វល់កាន់តែខ្លាំង ពីសន្តិសុខពិភពលោក ។លោក Peskov បានបញ្ជាក់ថា “ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសន្ទនា ជាមួយសហរដ្ឋអាមេរិក…...