បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កិច្ចព្រមព្រៀង និងកិច្ចសន្យាជិត១០០០ ដែលមានតម្លៃជាង៦,៤៣ទ្រីលានរូប្លែ ឬត្រូវជា៧១,៨៧ពាន់លានដុល្លារ ត្រូវបាន ចុះហត្ថលេខា នៅវេទិកាសេដ្ឋកិច្ច អន្តរជាតិ St. Petersburg (SPIEF) នេះបើយោង តាមទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី និងជាលេខាធិការ ប្រតិបត្តិ នៃគណៈកម្មាធិការរៀបចំ SPIEF...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា កងកម្លាំងរុស្ស៊ីបានបំផ្លាញរថក្រោះ Abrams និងរថយន្តប្រយុទ្ធថ្មើរជើង Bradley មួយគ្រឿងនៅក្នុងទីក្រុង Avdiivka របស់អ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកាំភ្លើងធំនៃក្រុមមជ្ឈមណ្ឌលប្រយុទ្ធរបស់រុស្ស៊ី ដោយប្រើកាំភ្លើងធំ Krasnopol និងភាពជាក់លាក់ខ្ពស់ បានបំផ្លាញរថក្រោះ M1 Abrams របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងទិសដៅ Avdiivka...
បរទេស ៖ រដ្ឋបាលលោក Biden នៅសប្តាហ៍នេះបានព្រមានកូរ៉េខាងជើង ប្រឆាំងនឹងការផ្តល់ឱ្យប្រធានាធិបតី រុស្ស៊ីលោក វ្លាឌីមៀ ពូទីន ជា “វេទិកា ឬកម្មវិធីមួយ ដើម្បីលើកកម្ពស់សង្រ្គាម ឈ្លានពានរបស់រុស្ស៊ី” ប្រឆាំងនឹងអ៊ុយក្រែន មុនពេលដែលលោក ពូទីនអាចធ្វើដំណើរ ទៅកាន់ទីក្រុងព្យុងយ៉ាង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា...
ST. PETERSBURG ៖ កាលពីថ្ងៃសុក្រ លោក វ៉ា្លឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងយ៉ាងដូច្នេះថា សេដ្ឋកិច្ចរុស្ស៊ី កំពុងបង្ហាញពីភាពធន់ និងការសម្របខ្លួន ស្របពេលមានការផ្លាស់ប្តូរ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក និងការកើនឡើងនៃពិភពលោកពហុប៉ូលថ្មី ។ លោក ពូទីន បានថ្លែងនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំពេញអង្គ នៃមហាសន្និបាតលើកទី២៧ថា “សេដ្ឋកិច្ចពិភពលោក បានចូលទៅក្នុងយុគសម័យ...
បរទេស៖ អ្នកការទូតកំពូលរបស់រុស្សីបានសន្យាជួយ និងផ្តល់ជំនួយផ្នែកយោធា ខណៈពេលដែលកំពុងធ្វើដំណើរនៅប្រទេសមួយចំនួននៅក្នុងតំបន់អនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិកនៃតំបន់ Sahel ក្នុងសប្តាហ៍នេះ ខណៈដែលទីក្រុងមូស្គូព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងផ្នែកដែលសម្បូរទៅដោយសារធាតុរ៉ែនៃទ្វីបនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា រុស្សីកំពុងលេចចេញជាដៃគូសន្តិសុខនៃជម្រើសសម្រាប់រដ្ឋាភិបាលអាហ្រ្វិកកាន់តែច្រើនឡើងនៅក្នុងតំបន់ ដោយបានផ្លាស់ចេញពីសម្ព័ន្ធមិត្តប្រពៃណីដូចជាបារាំង និងសហរដ្ឋអាមេរិក។ លោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដែលបានធ្វើដំណើរជាច្រើនដងទៅកាន់ទ្វីបអាហ្រ្វិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ,...
ភ្នំពេញ៖ នៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រុស្ស៊ីនឹងមិនជ្រៀតជ្រែក លើកិច្ចការ របស់ប្រទេសកម្ពុជានោះទេ។ ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចំនួនភ្ញៀវទេសចររុស្ស៊ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៊ីនឹងពិចារណាឱ្យមាន ជើងហោះហើរផ្ទាល់ ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរ អ្នកទេសចររវាងប្រទេសទាំងពីរ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក...
ST. PETERSBURG ៖ កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី បានថ្លែងយ៉ាងដូច្នេះថា ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងចិន ដោយផ្អែកលើផលប្រយោជន៍រួម យ៉ាងជ្រាលជ្រៅបំផុត គឺអំណោយផលដល់ស្ថិរភាពពិភពលោក ។ ការអភិវឌ្ឍន៍ទំនាក់ទំនង រវាងប្រទេសរុស្ស៊ី និងចិន មិនមែនជាអាកប្បកិរិយា រយៈពេលខ្លីឡើយ ប៉ុន្តែផ្អែកលើផលប្រយោជន៍រួម យ៉ាងជ្រាលជ្រៅ ហើយទំនាក់ទំនងទ្វេភាគីពឹងផ្អែក...
បរទេស៖ អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់ម្នាក់បានប្រាប់កាសែត The Telegraph ថា អង្គការណាតូកំពុងធ្វើការលើផែនការ យ៉ាងមមាញឹករៀបចំទាហាន អាមេរិករាប់ម៉ឺននាក់តាម “ច្រករបៀងជើងគោក” នៅអឺរ៉ុបខាងលិច ក្នុងករណីមានសង្គ្រាមជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីឆ្នាំមុន សមាជិកនៃប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិកបានយល់ព្រមរក្សាកងទ័ព ៣០ម៉ឺននាក់ ត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបកំពុងពិចារណា លើការដាក់ពន្ធលើទំនិញដែលមានតម្លៃរហូតដល់ ៤២ពាន់លានអឺរ៉ូ ឬត្រូវជា៤៦ពាន់លានដុល្លារ នៃការនាំចូលពីប្រទេសរុស្ស៊ី ដែលរហូតមកដល់ពេលនេះត្រូវបាន រួចផុតពីរបបទណ្ឌកម្មរបស់ប្លុក នេះបើយោងតាមកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រ។ ខណៈពេលដែលពាណិជ្ជកម្ម សហភាពអឺរ៉ុបភាគច្រើនជាមួយរុស្ស៊ី ត្រូវបានបញ្ឈប់ដោយសារជម្លោះអ៊ុយក្រែន ការនាំចូលមួយចំនួននៅតែត្រូវបានអនុញ្ញាត ទាំងដោយសារតែមិនមានការផ្គត់ផ្គង់ជំនួស ឬដោយសារការព្រួយបារម្ភអំពី ការរំខានទីផ្សារពិភពលោក។ កាលពីថ្ងៃព្រហស្បតិ៍...