បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែតBloomberg បានរាយការណ៍ថា ការនាំចេញប្រេងរបស់រុស្ស៊ី មានការកើនឡើងក្នុងរយៈ ពេលពីរសប្តាហ៍កន្លងមកនេះ។ ប្រភពដដែលបានសរសេរ ទៀតថា ខណៈជាមួយគ្នានេះគេសង្កេតឃើញថា កប៉ាល់ដឹកប្រេងជាច្រើន ដែលត្រូវបានដាក់ទណ្ឌកម្មក្រោមការគ្រប់គ្រង របស់សហរដ្ឋអាមេរិកមុន បានបន្តដឹកប្រេងឆៅពីរុស្ស៊ីឡើងវិញ ។ កន្លងមកបណ្តាប្រទេស លោកខាងលិច បានដាក់ការរឹតបន្តឹងលើនាវារុស្ស៊ី...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីពិតជានឹងជួយកូរ៉េខាងជើងការពារខ្លួន ប្រសិនបើតម្រូវការបែបនេះកើតឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ អគ្គសេនាធិការរុស្ស៊ី លោក Valery Gerasimov បានប្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដាក់ការសង្ស័យលើឆន្ទៈរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ក្នុងការបញ្ចប់សង្រ្គាមនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់បាននិយាយថា មនុស្ស៣នាក់បានស្លាប់...
សេអ៊ូល៖ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ជាលើកដំបូងថា ខ្លួនបានបញ្ជូនកងទ័ព ទៅប្រយុទ្ធក្នុង ប្រទេសរុស្ស៊ី ប្រឆាំងនឹងកងកម្លាំង អ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀង សហប្រតិបត្តិការ ការពារជាតិទ្វេភាគី ដោយមេដឹកនាំលោក គីម ជុងអ៊ុន សម្រេចចិត្តចូលរួមយោធា របស់ប្រទេសខ្លួននៅក្នុងសង្គ្រាម ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានឲ្យដឹងថា កងទ័ពកូរ៉េខាងជើង ដែលបានចូលរួមប្រតិបត្តិការ...
មូស្គូ៖ ការវាយប្រហារ ដោយយន្តហោះដ្រូន របស់អ៊ុយក្រែន បានបំផ្លាញអគារព្រះវិហារ ឈើមួយកន្លែង នៅតំបន់ Belgorod ភាគខាងលិចនៃប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការវាយប្រហារនេះ បាន វាយប្រហារភូមិ Sukharevo ដែលជាកន្លែងព្រះវិហារ New Jerusalem ដែលជាកន្លែង គោរពបូជាដ៏ សំខាន់ក្នុងតំបន់ត្រូវបានដុតបំផ្លាញ បន្ទាប់ពីយន្តហោះដ្រូន...
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងនៅ ក្នុងបទសម្ភាសន៍មួយថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ ស្តីពីការដោះស្រាយជម្លោះជាមួយអ៊ុយក្រែន ប៉ុន្តែបទប្បញ្ញត្តិមួយចំនួន នៃកិច្ចព្រមព្រៀងនៅតែតម្រូវ ឱ្យមានការកែតម្រូវនៅឡើយ។ លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ CBS News ថា “សេចក្តីថ្លែងការណ៍...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមិនប្រឈមមុខទៅនឹងការចាប់ខ្លួននៅក្នុងប្រទេសអ៊ីតាលីក្រោមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទេ ដោយសារតែមន្ត្រីមិនដែលបានបញ្ចប់នីតិវិធីដែលទាមទារដើម្បីធ្វើឱ្យវាមានសុពលភាពទាំងនោះឡើយ។ តុលាការឧក្រិដ្ឋកម្មICC ដែលមានមូលដ្ឋាននៅទីក្រុង Hague បានចេញដីកាចាប់ខ្លួនលោក Putin និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ Maria Lvova-Belova តាំងតែពីក្នុងឆ្នាំ២០២៣ជុំវិញការចោទប្រកាន់ថាបាននិរទេស និងផ្ទេរកុមារដោយខុសច្បាប់ពីអតីតទឹកដីអ៊ុយក្រែន។ តុលាការICCដដែលក៏ បានចេញដីកាបន្ថែមសម្រាប់មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTទីក្រុងមូស្គូរក្សាសិទ្ធិក្នុងការបើកការវាយប្រហារនុយក្លេអ៊ែរជាការឆ្លើយតបទៅនឹងការឈ្លានពានណាមួយរបស់យោធាលោកខាងលិច។ ការអះអាងនិងព្រមានដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោក Sergey Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់រុស្ស៊ីដោយក្នុងនោះលោកបានលើកឡើងអំពីការកែប្រែច្បាប់កាលពីឆ្នាំមុនចំពោះគោលការណ៍ប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ប្រទេស។ គេមើលឃើញថាការព្រមាននេះកើតឡើងចំពេលមានការពិភាក្សានៅអឺរ៉ុបខាងលិចអំពីការដាក់ពង្រាយទាហានទៅកាន់ប្រទេសអ៊ុយក្រែនដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលក៏ដូចជាផែនការរបស់សហភាពអឺរ៉ុបក្នុងការធ្វើសកម្មភាពយោធាឡើងវិញនៅក្នុងប្លុកនេះ។ យោងតាមលោករដ្ឋមន្ត្រីការពារជាតិរូបនេះបានឲ្យដឹងដែរថាទីក្រុងមូស្គូ កំពុងតាមដានយ៉ាងដិតដល់នូវការត្រៀមលក្ខណៈយោធារបស់ប្រទេសនៅអឹរ៉ុប។ លោក Shoigu បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ TASS កាលពីថ្ងៃព្រហស្បតិ៍ថា អាវុធនុយក្លេអ៊ែរអាចនឹងត្រូវបានប្រើប្រាស់ ក្នុងករណីមានការឈ្លានពាន ប្រឆាំងនឹងរុស្ស៊ី ឬប្រទេសបេឡារុស្សទោះក្នុងករណី សូម្បីតែក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធធម្មតាក៏ដោយ។ លោកក៏បានកត់សម្គាល់ផងដែរនូវការអំពាវនាវរបស់បារាំង និងចក្រភពអង់គ្លេសសម្រាប់ការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់ដែលអាចកើតមាន។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ដោយថា សេចក្តីថ្លែងការណ៍របស់មេដឹកនាំអ៊ុយក្រែនរូបនេះ ស្តីពីតំបន់គ្រីមៀ គឺជាគ្រោះថ្នាក់ខ្លាំង ដល់ការចរចាសន្តិភាព ជាមួយរុស្ស៊ី” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ត្រាំ បានសរសេរនៅក្នុងការបង្ហោះនៅលើបណ្ដាញ Truth Social ឲ្យដឹងថា...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានរិះគន់ដ៏កម្រចំពោះលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីដោយជំរុញឱ្យមេដឹកនាំរុស្ស៊ី “បញ្ឈប់!” បន្ទាប់ពីរុស្ស៊ីវាយប្រហារដ៏ខ្លាំងក្លាមួយលើក្រុងគៀវ រដ្ឋធានីអ៊ុយក្រែន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បាននិយាយនៅក្នុងការប្រកាសនៅលើវេទិកាសង្គម Truth របស់លោកថា...