ម៉ូស្គូ ៖ ប្រទេសរុស្ស៊ី បានព្រមានអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ប្រឆាំងនឹងការប៉ុនប៉ង វាយប្រហារ ឬធ្វើឱ្យស្ថានការណ៍មានអស្ថិរភាព លើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ។ អ្នកនាំពាក្យបានឲ្យដឹងថា “យើងជំរុញឱ្យ IAEA (ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ)...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ មួយរូបបាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ដោយមិនរើសមុខលើទឹកដីរុស្ស៊ី បានសម្លាប់ជនស៊ីវិលជាង ២០០នាក់មកហើយ រួមទាំងកុមារស្ទើរតែរាប់សិបនាក់ ចាប់តាំងពីដើមឆ្នាំ២០២៤មក និងរាប់រយនាក់ផ្សេងទៀតបានរងរបួស។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ទទួលបន្ទុកឧក្រិដ្ឋកម្មរបស់អ៊ុយក្រែន លោក Rodion Miroshnik បាននិយាយថា ទិន្នន័យដែលប្រមូលបានដោយអាជ្ញាធររុស្ស៊ី បានបង្ហាញថា ការវាយប្រហាររបស់ទីក្រុងគៀវ...
ម៉ូស្គូ៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឃុំខ្លួនមនុស្ស ៣នាក់បន្ថែមទៀត ពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្ម នៅសាលប្រគុំតន្ត្រីដ៏សាហាវ នៅជាយក្រុងនៃទីក្រុងមូស្គូ។ FSB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូ ទីក្រុង Yekaterinburg និង Omsk របស់រុស្ស៊ី។ ពួកគេរួមមានពលរដ្ឋរុស្ស៊ីម្នាក់ និងពលរដ្ឋបរទេសពីរនាក់មកពីអាស៊ីកណ្តាល។ ប្រភពបានឲ្យដឹងថា ជនជាប់ឃុំពីរនាក់បានផ្ទេរប្រាក់ សម្រាប់ការទិញអាវុធ និងរថយន្ត...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី មិនមានចេតនាចូលក្នុងជម្លោះយោធា ជាមួយអង្គការណាតូនោះទេ។ លោក Grushko បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីថា ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានខិតខំ ប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយទំនាក់ទំនងជាមួយទីក្រុងមូស្គូ ដោយកាត់បន្ថយបណ្តាញសន្ទនាមកត្រឹមសូន្យ។ លោកបានលើកឡើងថា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រាប់សមភាគីបារាំង លោក Sebastien Lecornu អំឡុងពេលការហៅទូរស័ព្ទដ៏កម្រមួយកាលពីថ្ងៃពុធថា ការដាក់ពង្រាយទាហានទៅកាន់អ៊ុយក្រែន នឹងក្លាយជាមហន្តរាយសម្រាប់ប្រទេសបារាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ការហៅទូរស័ព្ទរយៈពេលមួយម៉ោងគឺជាការសន្ទនាលើកដំបូងរវាងប្រមុខការពារជាតិបារាំង និងរុស្ស៊ី ចាប់តាំងពីខែតុលា ឆ្នាំ...
បរទេស៖ យោងតាមការដកស្រង់ដោយ RT ពីសារព័ត៌មានThe Guardian បានរាយការណ៍ថា អ៊ុយក្រែនមិនមានជម្រើសផ្សេង ក្រៅពីបើកការវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ី រួមទាំងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ខ្លួន ដោយសារតែកងទ័ពរបស់ខ្លួនប្រឈមមុខនឹង ការលំបាកជាបន្តបន្ទាប់នៅលើសមរភូមិ។ មន្ត្រីមួយក្រុមដែលបានផ្តល់បទសំភាស ជាមួយកាសែតអង់គ្លេសបាននិយាយ ដោយចំៗអំពីស្ថានភាពយោធា ដ៏អស់សង្ឃឹមរបស់ក្រុងគៀវក្នុងនោះ ឧត្តមសេនីយឯក Dmitry Timkov បាននិយាយថាប្រទេសរបស់គាត់ គឺដូចជាអ្នកជំងឺដែលស្ថិតនៅក្នុង ដំណាក់កាលចុងក្រោយរងចាំតែដង្ហើម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ីបានចុះបញ្ជី លំហូរអ្នកស្ម័គ្រចិត្តដែលមានបំណង ចុះឈ្មោះជាទាហានជាប់កិច្ចសន្យានៅឆ្នាំនេះ ដោយមានមនុស្សជាច្រើន បានបង្ហាញឆន្ទៈក្នុងការចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីមន្ត្រីរុស្ស៊ីបានណែនាំថា ទីក្រុងគៀវប្រហែលជានៅពី ក្រោយការវាយប្រហារភេរវកម្ម នៅសាលតន្ត្រី Crocus ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ក្រសួងបាននិយាយថា មនុស្សជាង១០ម៉ឺន នាក់បានចុះកិច្ចសន្យាចាប់តាំងពីដើមឆ្នាំ ២០២៤ ជាមួយនឹងចំនួនកើនឡើងទូទាំងប្រទេស។ ក្រុមមន្ត្រីបានប៉ាន់ប្រមាណថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានក្រុមហ៊ុននៅសាខាប្រទេសអាល្លឺម៉ង់នៃក្រុមហ៊ុនផលិតសព្វាវុធ អឺរ៉ុប MBDA បាននិយាយថា ការផលិត មីស៊ីលត្រកូល Taurus ទាំងអស់ដែលទីក្រុងកៀវបាននិងកំពុងដាក់សម្ពាធលើ ទីក្រុងប៊ែរឡាំង ដើម្បីផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី បច្ចុប្បន្នត្រូវ បានផ្អាកទាំងស្រុង។ លោក Thomas Gottschild បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Augsburger Allgemeine ថា មីស៊ីលប្រហែល...
បរទេស៖ ក្រសួងការពារជាតិហូឡង់ បានប្រកាសនៅសប្តាហ៍នេះថា ប្រទេសហូឡង់នឹងដាក់ពង្រាយ អង្គភាពការពារដែនអាកាស Patriot ទៅកាន់សម្ព័ន្ធមិត្តណាតូរបស់ខ្លួន គឺប្រទេសលីទុយអានី ដែលជាផ្នែកនៃសមយុទ្ធការពារ ដែនអាកាសរួមគ្នានៅរដូវក្តៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោធាហូឡង់បានអះអាងនៅក្នុង សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធរយៈពេលជាច្រើនសប្តាហ៍ គឺមានសារៈសំខាន់ក្នុងការពង្រឹងការ ការពារដែនអាកាសនៅលើផ្នែកខាងកើត។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់បំផ្លាញយន្តហោះចម្បាំង គាំទ្រដែនអាកាសជិតៗរបស់អ៊ុយក្រែន Su-25 ចំនួនបីគ្រឿង។ ប្រភពដដែលបានសរសេរទៀតថា យន្តហោះយោធាទាំងនោះគឺ បានឈរជើងនៅអាកាសយានដ្ឋាន Voznesensk ក្នុងតំបន់ Nikolaev ដែលជាតំបន់សំខាន់ជាយុទ្ធសាស្ត្រ នៅភាគខាងត្បូងនៃប្រទេស។ ទោះបីជាយ៉ាងណាក្តី ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយ ប្រើយន្តហោះយុទ្ធសាស្ត្រ កងកម្លាំងមីស៊ីល...